ព័ត៌មានអន្ដរជាតិ
អាការ ៣យ៉ាង កើតលើប្រជាជនថៃ ច្រើនបំផុត ពេលមេឃក្តៅ សឹងឆេះ
តាមការស្ទង់មតិចុងក្រោយរបស់ក្រសួងសុខាភិបាលថៃ ដែលចេញផ្សាយដោយកាសែត Bangkok Post នៅថ្ងៃអាទិត្យទី២១ខែមេសា, អំឡុងពេលមេឃក្តៅខ្លាំង អាការចំនួន៣ បានកើតឡើងខ្លាំងបំផុតលើប្រជាជនរបស់ខ្លួន នោះគឺ ឈឺក្បាល ទល់លាមក និងរមួលក្រពើ។

ការស្ទង់មតិដែលធ្វើឡើងចន្លោះថ្ងៃទី១ដល់ទី៤ខែមេសាបានបង្ហាញថា អ្នកឆ្លើយសំណួរមានអាករឈឺក្បាលចំនួន ២១.៩%, ទល់លាមក ១៣.៦% និងរមួលក្រពើ ១២.៧%។
លើសពីនេះ ៥២.៨%នៃអ្នកឆ្លើយសំណួរ ៦៨២នាក់ មានក្តីបារម្ភថា សីតុណ្ហភាពខ្ពស់នឹងប៉ះពាល់ដល់គុណភាពជីវិតរបស់ពួកគេកម្រិតមធ្យម ខណៈ១៩.៨% បារម្ភខ្លាំង។

ជាមួយគ្នានេះ នាយកដ្ឋានឧតុនិយមថៃ ព្យាករថា សន្ទស្សន៍កម្តៅនឹងឡើងដល់កម្រិតពណ៌ក្រហម (គ្រោះថ្នាក់ខ្លាំង) ដល់២៧ខែមេសា ក្នុងខេត្តចំនួន១៥។
ទោះបីជាយ៉ាងណាក៏ដោយ ដើម្បីជួយទប់ទល់កម្តៅ វេជ្ជបណ្ឌិត Achara Nitiapinyasakul អគ្គនាយកនៃក្រសួងសុខាភិបាលថៃ បានណែនាំឲ្យស្លៀកពាក់ស្តើងៗ ផឹកទឹកឲ្យបានច្រើនកុំចាំដល់ស្រេកទឹកចាំផឹក ពាក់មួកនិងវ៉ែនតាធំៗពេលចេញក្រៅ និងប្រើឡេការពារកម្តៅថ្ងៃ។

មិនត្រឹមប៉ុណ្ណឹង លោកស្រីបានណែនាំដល់ប្រជាជនគ្រប់រូបថា បើមិនមានចាំបាច់អ្វីទេ គួរកុំចេញទៅខាងក្រៅតែម្តងក៏ល្អដែរ ដើម្បីសុវត្ថិភាពរបស់ខ្លួនឯង។
សូមបញ្ជាក់ថា អាកាសធាតុនៅតំបន់មួយចំនួននៅប្រទេសថៃ ក៏មិនខុសពីកម្ពុជាដែរ ពោលគឺសីតុណ្ហភាពបានហក់ឡើងដល់ ៣៩ឬ៤០ អង្សាឯណោះ ហើយក្រុមអ្នកជំនាញព្រមានថា រលកកម្តៅនឹងបន្តវាយប្រហារថែមទៀត ដោយមិនទាន់ធូរស្រាលឆាប់ៗនេះទេ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ កំពុងប្រារព្ធពិធីបុណ្យសង្ក្រាន្តចូលឆ្នាំថ្មីក្រោមមេឃក្ដៅចង់ខ្លោច
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


