ព័ត៌មានអន្ដរជាតិ
ភាពខុសគ្នានៃវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុនធំៗចំនួនបី
ជាទូទៅវ៉ាក់សាំងនីមួយៗមានភាពខុសគ្នាលើរាងកាយរបស់មនុស្សម្នាក់ៗ។ ដូចគ្នានេះដែរ វ៉ាក់សាំង Moderna, Pfizer – BioNTech និង AstraZeneca – Oxford ក៏ត្រូវបានអនុម័តនៅលោកខាងលិចជាបណ្ដើរៗ។
ខាងក្រោមនេះជាជាភាពខុសគ្នានៃវ៉ាក់សាំងនីមួយៗដែលយើងគួរស្វែងយល់៖
១ AstraZeneca – Oxford

វ៉ាក់សាំង AstraZeneca – Oxford បានបង្ហាញប្រសិទ្ធភាពគួរឲ្យភ្ញាក់ផ្អើល នៅដំណាក់កាលដំបូងបន្ទាប់ពីចាក់រួច។ ជាធម្មតាត្រូវតម្រូវឲ្យចាក់២ដូស ចន្លោះ ៤ ទៅ ១២ សប្តាហ៏ និងសម្រាប់អ្នកមានអាយុ១៨ឡើងទៅ មានប្រសិទ្ធភាព ៦០ ភាគរយ។ ក៏ប៉ុន្តែអ្នកដែលមានអាយុ ៦៥ ឆ្នាំឡើង គឺមិនអាចចាក់បានទេ។
វ៉ាក់សាំងមួយនេះអាចប្រតិកម្មខ្លះៗដូចជា៖ ក្ដៅខ្លួនខ្លាំង ឈឺក្បាល នឿយហត់ ឈឺសាច់ដុំ គ្រុនញាក់ ឈឺសន្លាក់ ឬក្អួតចង្អោរជាដើម។ ចំណែកតម្លៃក្នុងមួយដូសចំពោះប្រជាជាតិនានាអាចប្រែប្រួលខ្លះៗ តែជាធម្មតាគឺ ៤ ដុល្លារ (៣ ផោន)។
ចាក់លើកទី១ការពារបាន១៥ថ្ងៃ លើកទី២ការពារបាន២២ថ្ងៃ។ រក្សាទុកបាន ៦ ខែក្នុងកន្លែងត្រជាក់ខ្លាំង។ ប្រសិនបើស្ត្រីមានផ្ទៃពោះគួរពិភាក្សាជាមួយវេជ្ជបណ្ឌិតជាមុនសិន។
២ Pfizer – BioNTech

វាក់សាំង Pfizer – BioNTech ក៏មិនខុសគ្នាប៉ុន្មានដែរ វាតម្រូវឲ្យចាក់២ដូស ចន្លោះ២១ថ្ងៃ សម្រាប់បុគ្គលដែលមានអាយុ១៦ឆ្នាំឡើង។ ប៉ុន្តែអាចមានប្រតិកម្មអាឡ័កស៊ីបន្ទាប់ពីចាក់លើកទី ១ ចំណែកផលប៉ះពាល់ទូទៅមាន ឈឺចាប់ខ្លះៗលើរាងកាយ ហើម ចេញស្នាមក្រហម ឬគ្រុនញាក់ ឈឺក្បាល និងនឿយហត់ ។
មានប្រសិទ្ធភាព ៩៥ ភាគរយ តម្លៃ ២០ ដុល្លា (១៥ផោន)។ ចាក់លើកទី១ការពារបាន១២ថ្ងៃ ចាក់លើកទី២ការពារបាន៧ថ្ងៃ។ រក្សាទុកបាន៦ ខែ នៅក្នុងទូរទឹកកកដែលត្រជាក់ ៥ ថ្ងៃក្នុងទូទឹកកកធម្មតា ២ម៉ោងនៅបន្ទប់ធម្មតា។ អ្នកមានផ្ទៃពោះអាចពិភាក្សាជាមួយវេជ្ជបណ្ឌិតជាមុនសិន។
៣ Moderna

ចាក់២ដូសក្នុងចន្លោះ២៨ថ្ងៃ សម្រាប់អ្នកអាយុ១៨ឡើង។ អាចមានប្រតិកម្មអាឡ័កស៊ីខ្លះៗ បន្ទាប់ពីចាកលើកទី ១ ។ ផលប៉ះពាល់ទូទៅដូចជា៖ ឈឺចាប់ ហើម ចេញស្នាមក្រហម ញ័រញាក់ ឈឺក្បាល នឿយហត់តិចតួច មានប្រសិទ្ធភាព៩៤ភាគរយ តម្លៃពី១៥ទៅ២៥ដុល្លាក្នុងមួយដូស (១០ទៅ១៨ផោន)។ ទាំងចាក់លើកទី១និងទី២ការពារបាន១៤ថ្ងៃដូចគ្នា។ រក្សាទុកបាន៧ ខែ នៅក្នុងទូទឹកកកត្រជាក់ខ្លាំង ៣០ ថ្ងៃក្នុងទូរទឹកកកធម្មតា ១២ ម៉ោង នៅបន្ទប់ធម្មតា។ ស្ត្រីមានផ្ទៃពោះ គួរពិភាក្សាជាមួយវេជ្ជបណ្ឌិត ដូចវ៉ាក់សាំងខាងលើដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖businessinsider
ចុចអាន៖អ្នកមានជំងឺទឹកនោមផ្អែមប្រចាំកាយ គួរយល់ដឹងពីហានិភ័យនៃជំងឺកូវីដ ១៩ ជាប្រញាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


