កីឡា
ប៉ាឡេស្ទីន អំពាវនាវឱ្យ FIFA ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ប្រឆាំងអ៊ីស្រាអែល
សមាគមកីឡាបាល់ទាត់ប៉ាឡេស្ទីន (PFA) នឹងបង្ហាញឆន្ទៈនៅក្នុងសមាជរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) នាទីក្រុងបាងកកក្នុងខែឧសភាដើម្បីអំពាវនាវឲ្យមានការដាក់ «ទណ្ឌកម្មសមស្របប្រឆាំងនឹងក្រុមអ៉ីស្រាអែល»។

គំនិតផ្តួចផ្តើមនេះគឺជាលទ្ធផលនៃលិខិតពី PFA ទៅកាន់ FIFA ក្នុងខែមីនា។ ឆន្ទៈនេះអំពាវនាវឱ្យមាន ៖«ការដាក់ទណ្ឌកម្មសមស្របឲ្យមានប្រសិទ្ធិភាពភ្លាមៗ ប្រឆាំងនឹងក្រុមអ៉ីស្រាអែល រួមទាំងក្រុមជម្រើសជាតិ និងក្លិប ពាក់ព័ន្ធនឹងការបំពានច្បាប់អន្តរជាតិ ដែលបានប្រព្រឹត្តដោយការកាន់កាប់របស់អ៉ីស្រាអែល នៅប៉ាឡេស្ទីន ជាពិសេសនៅតំបន់ហ្គាហ្សា»។
ឆន្ទៈបែបនេះនឹងតម្រូវឱ្យមានការជជែកដេញដោលគ្នាជាលើកដំបូងអំពីជម្លោះតំបន់ហ្គាហ្សា នៅក្នុងសមាជរបស់ស្ថាប័នគ្រប់គ្រងកីឡាដ៏ធំមួយនេះ។ វានឹងក្លាយជាធាតុសំខាន់មួយនៅក្នុងរបៀបវារៈក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៅទីក្រុងបាងកក ប៉ុន្តែមិនមែនតែមួយនោះទេ FIFA ក៏នឹងពិចារណាអំពីប្រទេសម្ចាស់ផ្ទះ World Cup នារីឆ្នាំ២០២៧ និងផែនការប្រយុទ្ធប្រឆាំងនឹងការរើសអើងជាតិសាសន៍ផងដែរ។

សមាគមកីឡាបាល់ទាត់ប៉ាឡេស្ទីន បានចោទប្រកាន់សមភាគីអ៉ីស្រាអែល ពីបទរំលោភលើលក្ខន្តិកៈរបស់ FIFA ដោយទទួលស្គាល់ក្លិបដែលមានមូលដ្ឋាននៅក្នុងទឹកដីដែលកាន់កាប់ ហើយខកខានក្នុងការចាត់វិធានការយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងការរើសអើងជាតិសាសន៍នៅក្នុងតំបន់ដែលស្ថិតក្រោមយុត្តាធិការរបស់ខ្លួន។
សំណើនេះត្រូវបានគាំទ្រដោយសហព័ន្ធបាល់ទាត់អាល់ហ្សេរី អ៊ីរ៉ាក់ ហ្សកដានី ស៊ីរី និងយេម៉ែន ប៉ុន្តែប្រទេសកាតារ និងអារ៉ាប៊ីសាអ៊ូឌីតមិនគាំទ្រទេ៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
នយោបាយ២១ ម៉ោង ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ