Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនអភិវឌ្ឍ​ដីឡូត៍ចំនួន ៧ គ្មានអាជ្ញាប័ណ្ណ អាជ្ញាធរប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន

បានផុស

នៅ

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប) បានធ្វើ​បច្ចុប្បន្នភាព​ក្រុមហ៊ុន​/គម្រោង​អភិវឌ្ឍដីឡូត៍​ចំនួន ៧ ដែលប្រកប​អាជីវកម្ម​គ្មានអាជ្ញាបណ្ណ ដើម្បីឲ្យ​ពលរដ្ឋបង្កើន​ការ​​ប្រុងប្រយ័ត្នមុនទិញឬពាក់ព័ន្ធសកម្មភាពណាមួយ​បញ្ចៀស​ការ​ខាតបង់ផ្សេងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សេចក្តីជូនដំណឹងរបស់​និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បាន​ក្រើន​រំលឹកដល់ពលរដ្ឋ​មុនទិញ ជួល ឬចូលរួមធ្វើអាជីវកម្ម ពាក់ព័ន្ធក្រុមហ៊ុន​/គម្រោងអភិវឌ្ឍដីឡូត៍ដែលប្រកបអាជីវកម្ម​​គ្មានអាជ្ញាបណ្ណពី​និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ចៀសវាង​​នាំ​ឲ្យ​ខាត​បង់​ផលប្រយោជន៍ណាមួយជាយថាហេតុ ដូចជាពុំអាចធ្វើការផ្ទេរកម្មសិទ្ធិជាដើម។

តាមសេចក្តីប្រកាស​​របស់​និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ក៏​បានបង្ហាញ​​ឈ្មោះ​ក្រុមហ៊ុនចំនួន​ ០៧ ដែលជាប់ពាក់ព័ន្ធ​អភិវឌ្ឍ​ន៍គម្រោង​​​ដីឡូ​ត៍គ្មានអាជ្ញាបណ្ណចំនួនមានឈ្មោះដូចជា ៖

១. ក្រុមហ៊ុន ដែនដី អង្គរ អិមផាយអឺ ឯ.ក គម្រោង ដែនដី អាណាចក្រអង្គរ មានទីតាំងស្ថិតនៅភូមិព្រៃគុម្ព ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្ដកំពត។
២. ក្រុមហ៊ុន ខេភី រៀល អ៊ីស្ទេត ឯ.ក គម្រោង ដីឡូត៍ ម៉ន ដានី មានទីតាំងស្ថិតនៅភូមិច្បារអំពៅ ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្ដកំពត។
៣. ក្រុមហ៊ុន កំពត អេមផាយ ផាក ឌីវេឡុបម៉ិន ឯ.ក គម្រោង កំពតវីវើផាក មានទីតាំងស្ថិតនៅភូមិអន្លង់គគី ឃុំកណ្ដាល ស្រុកទឹកឈូ ខេត្ដកំពត។
៤. ក្រុមហ៊ុន កំពត ហ្រ្គីនលែន ប្រផឹធី ឯ.ក គម្រោង ចម្ការលំហែកាយ មានទីតាំងស្ថិតនៅភូមិដំណាក់អំពិល ឃុំល្អាង ស្រុកដងទុង ខេត្ដកំពត។
៥. ក្រុមហ៊ុន ដង្ខៅ អ៊ិនវេសម៉ិន ឯ.ក គម្រោង ដង្ខៅអចលនទ្រព្យក្រុងកំពង់ឆ្នាំង មានទីតាំងស្ថិតនៅភូមិប្រស្និប ឃុំប្រស្និប ស្រុករលាប្អៀរ ខេត្ដកំពង់ឆ្នាំង។
៦. ក្រុមហ៊ុន ដាប់ប៊ល ណាញ ឯ.ក គម្រោងមរតកទំព័រមាស មានទីតាំងស្ថិតនៅភូមិហហោងខ្វាវ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។
៧. ក្រុមហ៊ុន វិចិត្រ ដារ៉ា អេនធើប្រាយ ឯ.ក គម្រោង បុរី រីស៊ត មណ្ឌលគិរី មានទីតាំងស្ថិតនៅភូមិពូត្រែង ឃុំដាក់ដាំ ស្រុកអូរាំង ខេត្ដមណ្ឌលគិរី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម