ព័ត៌មានជាតិ
ការគ្រប់គ្រងសេវាសុខាភិបាល ត្រូវបានត្រួតពិនិត្យ ទៀងទាត់រាល់ខែ ដើម្បីពង្រឹងវិស័យសុខាភិបាល
ការគ្រប់គ្រងសេវាសុខាភិបាលឯកជន និងឱសថស្ថានឯកជនត្រូវបានពង្រឹង ឱសថស្ថាន-ឱសថស្ថានរងមន្ទីរពហុព្យាបាល មន្ទីរសំរាកព្យាបាល និងបន្ទប់ពិគ្រោះព្យាបាលជំងឺត្រូវបានត្រួតពិនិត្យរៀងរាល់ខែ។
ទាំងអស់នេះកើតចេញមកពីកិច្ចសហការល្អរវាងក្រសួងសុខាភិបាល រដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ-សង្កាត់ និងអង្គការដៃគូអភិវឌ្ឍន៍វិស័យសុខាភិបាលនានា ដែលជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍន៍វិស័យសុខាភិបាលនៅក្នុងរាជធានីភ្នំពេញ។

លោក អ៉ីមរ៉ន ហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងទិសដៅការងារ ឆ្នាំ២០២៤ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ ដែលមានវត្តមានលោក សេង រតនៈ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញផងដែរ។
លោក អ៉ីមរ៉ន ហាស្សាន់ បានមានប្រសាសន៍លើកឡើងថា៖ តាមរយៈសមិទ្ធផលការងារឆ្នាំ២០២៣ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ គឺពិតជាបានបង្ហាញអោយឃើញពីភាពរីកចម្រើន លើវិស័យសុខាភិបាលនៅ រាជធានីភ្នំពេញគួរឲ្យកត់សំគាល់ ទាំងលើការផ្តល់សេវា ក៏ដូចជាផ្នែក ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តផងដែរ ជាក់ស្តែងយើងបានឃើញថា ការសំរាលកូននៅមូលដ្ឋានសុខាភិបាលសាធារណៈ ការផ្តល់សេវាពន្យារកំណើត ការពិនិត្យផ្ទៃពោះមុនសំរាលដោយបុគ្គលិកសុខាភិបាល កុមារអាយុ ក្រោម១ឆ្នាំ ទទួលថ្នាំបង្ការជំងឺរបេង និងវ៉ាក់សាំងការពារជំងឺកញ្ជ្រឹលបានកើនឡើងជាលំដាប់។

ការគ្រប់គ្រងសេវាសុខាភិបាលឯកជន និងឱសថស្ថានឯកជនត្រូវបានពង្រឹង ឱសថស្ថាន-ឱសថស្ថានរងមន្ទីរពហុព្យាបាល មន្ទីរសំរាកព្យាបាល និងបន្ទប់ពិគ្រោះព្យាបាល ជំងឺត្រូវបានត្រួតពិនិត្យជាទៀងទាត់រៀងរាល់ខែ។
ការរីកចម្រើនទាំងអស់នេះ គឺច្បាស់ណាស់ កើតចេញមកពីកិច្ចសហការល្អរវាងក្រសួងសុខាភិបាល រដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ-សង្កាត់ និងអង្គការដៃគូអភិវឌ្ឍន៍វិស័យសុខាភិបាលនានា ដែលជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍន៍វិស័យសុខាភិបាលនៅក្នុងរាជធានីភ្នំពេញ។

លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ បានលើកឡើងថា៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញមានមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ១ ការិយាល័យស្រុកប្រតិបត្តិចំនួន ០៧ ដែលមានមន្ទីរពេទ្យបង្អែកកម្រិត CPA1 ចំនួន ០៧ មណ្ឌលសុខភាពចំនួន៤៦ និងប៉ុស្តិ៍សុខភាពចំនួន៤ទីតាំង និងមានមន្ត្រី និងបុគ្គលិកសុខាភិបាលចំនួន ១.៥២៩រូប (ស្ត្រីចំនួន ៦៦៩រូប)។
មន្ទីរ បានទទួលពិនិត្យពិគ្រោះ ជំងឺថ្មីជូនប្រជាពលរដ្ឋចំនួន ៤៦២.០៩៤ ករណី បានផ្តល់សេវាសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកទាំង០៨ ចំនួន ១២.៥៣៦នាក់ បានផ្តល់សេវាថែទាំសុខភាពមាតា ទារក និងកុមារមួយចំនួន បានល្អប្រសើរ។ បានផ្តល់សេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងថែទាំទារក ដែលបានជួយកាត់បន្ថយអត្រាមរណៈភាពមាតា។ បានផ្តល់គ្រាប់ថ្នាំ ជីវជាតិដែក/អាស៊ីតហ្វូលិកដល់ស្ត្រីមានគភ៌ ផ្តល់ថ្នាំទម្លាក់ព្រូន មេបង់ដាហ្សុល។

អត្រាគ្របដណ្តប់នៃវ៉ាក់សាំង ៣ដួស បង្ការជំងឺខាន់ស្លាក់ ស្វិតដៃជើង តេតាណូស រលាកសួត (DPT-HepB-Hib 3) ផ្តល់ការពិគ្រោះជំងឺករណីថ្មីលើកុមារអាយុក្រោម៥ឆ្នាំ អ្នកផ្ទុកមេរោគអេដស៍/អ្នកជំងឺអេដស៍ បានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍។ បានព្យាបាល អ្នកជំងឺរបេងឱ្យជាសះស្បើយ ប្រមាណ៩៥%។
លោកបានបន្តទៀតថា មន្ទីរសុខាភិបាលបានគ្រប់គ្រង និងសម្រប សម្រួលក្នុងការអនុញ្ញាតបើកថ្មីមន្ទីរពេទ្យឯកជន មណ្ឌលកែសម្ផស្ស មន្ទីរព្យាបាល មាត់ធ្មេញ មន្ទីរពិសោធន៍វេជ្ជសាស្ត្រ បន្ទប់ ពិគ្រោះព្យាបាលជំងឺទូទៅបន្ទប់ពិគ្រោះជំងឺមាត់-ធ្មេញ បន្ទប់ពិគ្រោះស្ត្រីមានផ្ទៃពោះ បន្ទប់ថែទាំជំងឺ បន្ទប់ពិគ្រោះជំងឺសើរស្បែក បន្ទប់ព្យាបាល បន្ទប់ពិគ្រោះជំងឺផ្លូវចិត្ត បន្ទប់ ពិគ្រោះព្យាបាលជំងឺភ្នែក។
ទន្ទឹម នោះយើងក៏បានបិទសេវាឯកជនមួយចំនួនផងដែរ ដែលអនុវត្តមិនត្រឹមត្រូវតាមគោលការណ៍ណែនាំ។ សមិទ្ឋផលដែលមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី សម្រេចបានក្នុងឆ្នាំ២០២៣នេះ បានមកពីការខិតខំប្រឹងប្រែងរបស់មន្ត្រីសុខាភិបាលគ្រប់រូបដោយមានការគាំទ្រពីអាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍនានា និងការចូលរួមរបស់សហគមន៍។
សូចនាករសំខាន់ៗ កំពុងស្ថិតនៅក្នុងវឌ្ឍនភាព ហើយកត្តាគន្លឹះដែលនាំឲ្យសំរេចបាននូវសមិទ្ធផលខាងលើគឺ៖ ដោយមានការគាំទ្រដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ៖ ស្រីរ័ត្ន
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


