ព័ត៌មានជាតិ
លុបចោលសវនាការទាំងអស់ ដោយសារ “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ”
សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអះអាងថា ដោយសារស្ថានភាព នៃការចម្លងជំងឺកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ” មានការរីករាលដាលឆាប់រហ័ស និងស្មុគស្មាញជាងព្រឹត្តិការណ៍សហគមន៍មុនៗ សាលាដំបូង និងអយ្យការសម្រេចលើកពេលសវនាការគ្រប់សំណុំរឿង ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី នេះបើតាមការបញ្ជាក់ពីលេខាធិការដ្ឋានរដ្ឋបាល នៃសាលាដំបូងរាជធានីភ្នំពេញ។

សេចក្តីជូនដំណឹងចុះថ្ងៃទី២៣ ខែកុម្ភៈ បញ្ជាក់ថា “ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលក្នុងសហគមន៍បន្ថែមទៀត សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេច “លើកពេលសវនាការ ដែលបានគ្រោងទុកនៅចន្លោះពេលពីថ្ងៃទី២៤ ខែកុម្ភៈ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ នៅពេលក្រោយវិញ។ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងកំណត់កម្មវិធីសវនាការឡើងវិញ ក្រោយពីស្ថានភាពជំងឺកូរឹង-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ” បានធូរស្រាល។
ដោយឡែកពាក់ព័ន្ធ នឹងសំណុំរឿងចាំបាច់មួយចំនួន ចៅក្រមពិនិត្យ និងចាត់ការតាមការជាក់ស្តែង យោងតាមករណីទីមួយៗ ដោយគោរពតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងកាត់បន្ថយការប្រមូលផ្ដុំ។
ចំពោះការបំពេញការងាររដ្ឋបាលប្រចាំថ្ងៃ និងការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ នៅដំណើរការជាធម្មតា ប៉ុន្តែថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ត្រូវបំពេញភារកិច្ចរបស់ខ្លួនដោយប្រកាន់ខ្ជាប់នូវវិធានការ អនាម័យ ពាក់ម៉ាស លាងដៃ រក្សាគម្លាត ជៀសវាងការប្រមូលផ្តុំ និងតាមដានសុខភាពជាប្រចាំ
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


