Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក បញ្ជូន​វត្ថុបុរាណ​៣០​ដុំ ​ដែល​ត្រូវ​គេ​លួច​ខុស​ច្បាប់ មក​ឲ្យ​កម្ពុជា និង​ឥណ្ឌូណេស៊ី

បានផុស

នៅ

រដ្ឋ​អាជ្ញា​​ទីក្រុង​ញ៉ូវយ៉ក បាន​ប្រកាស​​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា ថា ពួក​គេ​បាន​បញ្ជូន​​វត្ថុបុរាណ​ចំនួន​៣០​ដុំ​ឲ្យ​ទៅ​​​​​កម្ពុជា និង​ឥណ្ឌូណេស៊ី ក្រោយ​ពី​វត្ថុបុរាណ​ទាំង​នោះ​​ត្រូវ​បាន​រឹបអូស​វិញ​​ពី​ក្រុម​ឈ្មួញ​ជួញ​ដូរ​ខុស​​ច្បាប់​នៅ​អាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Alvin Bragg រដ្ឋអាជ្ញា​ប្រចាំ​តំបន់ Manhattan បាន​និយាយ​ថា វត្ថុបុរាណ​​​​ទាំង​នោះ មាន​តម្លៃ​សរុប​ប្រហែល ៣​លាន​ដុល្លារ ហើយ​ក្នុង​នោះ​បញ្ជូន​មក​​រាជធានី​ភ្នំពេញ​ចំនួន ២៧​ដុំ ឯ​​ឥណ្ឌូណេស៊ី​វិញ​មាន​ចំនួន ៣​ដុំ។ លោក​បន្ត​ថា ការ​បញ្ជូន​ត្រឡប់​វត្ថុបុរាណ​នេះ ធ្វើ​ឡើង​បន្ទាប់​​ពី​ការ​ចាប់​ខ្លួន​បាន​​ឈ្មួញ​ជួញ​ដូរ​ខុស​​ច្បាប់​២​រូប​គឺ​លោក Subhash Kapoor សញ្ជាតិ​​​ឥណ្ឌា​កាត់​អាមេរិក និង​អ្នក​ស្រី​ Nancy Wiener សញ្ជាតិ​អាមេរិក។

នៅ​ក្នុង​អាណត្តិ​របស់​លោក Bragg មាន​ការ​រឹប​អូស​វត្ថុ​បុរាណ​មក​វិញ​បាន​ចំនួន​ជិត ១ ២០០​ដុំ​ ដែល​លួច​និង​​​ជួញ​ដូរ​ខុស​ច្បាប់​ពី​​ប្រទេស​​ចំនួន ២៥ នៅ​​ជុំវិញ​ពិភពលោក។ តម្លៃ​សរុប​នៃ​វត្ថុ​បុរាណ​​ទាំង​អស់​នោះ មាន​ច្រើន​ជាង ២៥០​លាន​ដុល្លារ។

សូម​បញ្ជាក់​ថា បើ​យោង​តាម​ការ​ប្រកាស​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា វត្ថុបុរាណ​ទាំង​២៧​​ដុំ ដែល​អាមេរិក​ឲ្យ​មក មាន​ដូចជា រូប​​បដិមា​ព្រះ​ពុទ្ធ បដិមា​​ហិណ្ឌូ​សម័យ​អង្គរ​ បដិមា​សំរិទ្ធ​ព្រះ​ពុទ្ធ​អង្គ​សមាធិ​លើ​នាគ រូប​សំណាក​ព្រះ​សិវៈ និង​​ចម្លាក់​​ថ្ម​ភក់​ព្រះ​ពុទ្ធ​បដិមា ជា​ដើម៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម