ព័ត៌មានជាតិ
សាស្រ្តាចារ្យសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បំប៉នសមត្ថភាព សិស្សថ្នាក់ទី១២
ជារៀងរាល់ឆ្នាំ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំវគ្គសិក្សាបំប៉នសមត្ថភាព ជូនដល់សិស្សានុសិស្ស ថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុន សែន កងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ នេះ បណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានជួបសំណេះសំណាលជាមួយសិស្សានុសិស្ស និងសម្តែងការគោរពដឹងគុណដោយផ្ទាល់ ជូនចំពោះសាស្រ្តាចារ្យទាំងអស់ ដែលបានចូលរួមក្នុងវគ្គសិក្សានេះ។

នេះជាសប្តាហ៍ទី៣ ដែលសាស្រ្តាចារ្យ ៦រូប រួមមាន សាស្រ្តាចារ្យ ឈឹម ម៉េង (គណិតវិទ្យា) សាស្រ្តាចារ្យ ឈុន គឹមលាង (រូបវិទ្យា) សាស្រ្តាចារ្យ ជ័យ ថាវី (គីមីវិទ្យា) សាស្រ្តាចារ្យ លី ស្រួច (គណិតវិទ្យា) សាស្រ្តាចារ្យ ធូ ភន (ជីវវិទ្យា) និងសាស្រ្តាចារ្យ នៅ សម្បត្តិ (អក្សរសាស្រ្តខ្មែរ) បានចុះទៅបង្រៀនដោយផ្ទាល់ ដោយសង្កត់ធ្ងន់លើគន្លឹះ នៃការសិក្សា ការដោះស្រាយសំណួរ និងលំហាត់ និងការហ្វឹកហាត់ជាមួយវិញ្ញាសា។

សម្រាប់ឆ្នាំ២០២៤ នេះ ក្រសួងអប់រំ គ្រោងនឹងរៀបចំដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប នៅថ្ងៃទី៨ ខែតុលា ខាងមុខ ខណៈឆ្នាំមុន ក្រសួងរៀបចំប្រឡងនៅ ថ្ងៃទី៦ វិច្ឆិកា ២០២៣។

កាលពីឆ្នាំ២០២៣ កន្លងទៅនេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧ ៤១២ នាក់ ស្រី ៧៣ ២៧៨ នាក់ ចែកជា ២២៧ មណ្ឌលប្រឡង ត្រូវជា ៥ ៥៤៣ បន្ទប់។ ក្នុងនោះ មានបេក្ខជនមកប្រឡងចំនួន ១៣៥ ០៨៤ នាក់ ស្រី ៧២ ៣៤៤ នាក់។ ក្នុងចំណោមបេក្ខជនមកប្រឡង មានបេក្ខជនប្រឡងជាប់សរុប ៩៨ ៤៦០ នាក់ ត្រូវជា ៧២,៨៩ ភាគរយ នៃចំនួនបេក្ខជនមកប្រឡង។ ក្នុងនោះ បេក្ខជនជាប់និទ្ទេស A ចំនួន ១ ៦៧៣ នាក់ និទ្ទេស B ចំនួន ៦ ៩៦៤ នាក់ និទ្ទេស C ចំនួន ១៨ ៣០៨ នាក់ និទ្ទេស D ចំនួន ៣៤ ២៤៦ នាក់ និង និទ្ទេស E ចំនួន ៣៧ ២៦៩ នាក់៕


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ