Connect with us

ព័ត៌មានជាតិ

ខែមេសា ទេសចរ​បរទេស​ជាង ៧ ម៉ឺន​នាក់​ទិញ​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ រក​ចំណូល​បាន​ជាង ៣ លាន​​ដុល្លារ

បានផុស

នៅ

ក្នុង​ខែ​មេសា​ ឆ្នាំ ២០២៤ មាន​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន ៧៣ ៨៤៥ នាក់ បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ និង​រក​ចំណូល​បាន​ចំនួន ៣ ៣៨៤ ២៤០ ដុល្លារ។ នេះបើតាម​របាយការណ៍​របស់​​គ្រឹះស្ថាន​អង្គរ​ចេញផ្សាយកាលពី​ខែ​ឧសភានេះ។

បើ​ប្រៀបធៀប​រយៈ​ពេល​ដូចគ្នា​ឆ្នាំ ២០២៣ ភ្ញៀវ​ទេសចរ​បរទេស​ដែល​ទិញ​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ក្នុង​រយៈពេល ៤ ខែ ឆ្នាំ ២០២៤ មាន​ការ​កើន​ឡើង ៤០,៤៣% និង​ចំណូល​បាន​កើន​ឡើង​ ៤១,៩៥%។

បើ​តាម​របាយការណ៍​របស់​គ្រឹះស្ថាន​អង្គរ​ រយៈពេល ៤ ខែ ឆ្នាំ ២០២៤ ភ្ញៀវ​ទេសចរ​បរទេស​ដែល​បាន​ទិញ​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​មាន​ចំនួន ៤២១ ៣៧៩ នាក់ ដែលរក​ចំណូល​​បាន​ចំនួន ១៩ ៩១៧ ៥៣៣ ដុល្លារ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម