Connect with us

សេដ្ឋកិច្ច

ភ្ញៀវទេសចរជាង ៨០ ​ម៉ឺន​នាក់ ​ទិញសំបុត្រចូលទស្សនាអង្គរ និងរកចំណូលបានជាង ៤០ លានដុល្លារ

បានផុស

នៅ

ភ្ញៀវទេសចរអន្តរជាតិចំនួនជាង ៨៦ ម៉ឺននាក់ (៨៦៧ ១៩៥) ​បានទិញសំបុត្រចូល​ទស្សនារមណីយដ្ឋាន​អង្គរ ​ដែលនាំឱ្យកម្ពុជារកចំណូលបាន ៤០ ៤៨០៩៤៥ ដុល្លារ ​នៅ​ក្នុង​រយៈពេល ​១១ ខែ ​ឆ្នាំ ២០២៥ ​ធ្លាក់ចុះ ៣,៤១% ប្រៀបធៀបនឹង រយៈពេលដូចគ្នានៅឆ្នាំ ២០២៤។ ​នេះ​បើយោងតាម​របាយការណ៍​របស់​គ្រឹះស្ថានអង្គរ ចេញផ្សាយនៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​របាយការរបស់គ្រឹះស្ថានអង្គរបង្ហាញថា សម្រាប់តែមួយខែវិច្ឆិកា ឆ្នាំ ២០២៥ ​ភ្ញៀវទេសចរចំនួនជាង ១០ ម៉ឺន​នាក់​ (១០១ ៦៧៧) បានទិញសំបុត្រចូលទស្សនាអង្គរ ដែលគិតជាចំណូលប្រមាណជិត ៥ លានដុល្លារ (៤ ៩០៥ ១៦៤) ធ្លាក់ចុះ ១៧,១៥% ធៀបនឹងខែវិច្ឆិកា ឆ្នាំមុន។

​លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា (PATA) ប្រាប់កម្ពុជាថ្មីថា ដោយសារតែភូមិសាស្ត្រនយោបាយ​បង្កើតឱ្យមានកម្ដៅភ្លើងរវាងកម្ពុជា-ថៃ រហូតបង្កទៅ​ដល់ការ​បិទព្រំដែន ​ធ្វើ​ឱ្យទេសចរកម្ពុជាធ្លាក់ចុះ​។

​លោកថា កត្តាសេដ្ឋកិច្ចសាកលក៏ជះឥទ្ធិពលដល់កំណើនភ្ញៀវទេសចរ ដូចជាចិន ក៏បានកាត់បន្ថយ​ការធ្វើ​ដំណើរ​ ខណៈប្រទេស​ដែលធ្លាប់តែ​ទទួលទេសចរចិនក៏មានការធ្លាក់ចុះដែរ ហើយទេស​ចរ​អឺរ៉ុប ក៏​កាត់​បន្ថយដំណើរផ្លូវឆ្ងាយ ដោយសារតែកត្តាសេដ្ឋកិច្ច​ ជំងឺឆ្លង និងគ្រោះធម្មជាតិ។​

​លោក ធួន ស៊ីណាន ​យល់ឃើញថា ​ការធ្លាក់ចុះកម្រិតនេះ មិនអាក្រទេ សម្រាប់កម្ពុជា ​តែអ្វី​ដែលយើងត្រូវធ្វើគឺរដ្ឋ ​និង​ឯកជន​ត្រូវសហការគ្នារួមគ្នាផ្សព្វផ្សាយ ដូរពីទម្លាប់ពឹង​ដង្ហើម​អ្នក​ដ៏ទៃ​ដក ប្ដូរមកដកដង្ហើមខ្លួនឯងវិញ។​

​យោងតាមធនាគារអភិវឌ្ឍន៍អាស៊ី (ADB) វិស័យទេសចរណ៍​បង្ហាញពីការ​បន្តងើប​ឡើងវិញ​នៅ​ក្នុង​ឆមាសទីមួយឆ្នាំ ២០២៥​ ជាមួយនឹងការកើនឡើងនៃចំនួនភ្ញៀវទេសចរ​ពីសាធារណៈរ​ដ្ឋប្រ​ជា​មានិតចិន។ ​

ប៉ុន្តែភាពតានតឹងនៅតាមព្រំដែនជាមួយប្រទេសថៃដែលកំពុងបន្តកើតមាន នឹងរំខាន​ដល់វិស័យ​ទេសចរណ៍ និងសកម្មភាពនានាក្នុងវិស័យសេវាកម្មទូទៅ​នៅក្នុងឆមាស​ទីពីរ​នៃឆ្នាំនេះ និងពេល​ខាងមុខ៕​

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម