Connect with us

សេដ្ឋកិច្ច

កម្ពុជា​រកចំណូល​បាន​ជាង $៣៥ ​លាន ពីការ​លក់​សំបុត្រ​ចូល​ទស្សនា​អង្គរ នៅរយៈពេល ១០ ខែ​

បានផុស

នៅ

កម្ពុជារកចំណូលបាន​ជាង ​៣៥ ​លានដុល្លារ ​ពីការលក់សំបុត្រចូល​ទស្សនា​រមណី​យដ្ឋាន​អង្គរ​នៅក្នុងរយៈពេល ១០ ខែ (មករា-តុលា) ​ឆ្នាំ ២០២៥ ​ធ្លាក់ចុះ ​១,១៥% ​ធៀបនឹងរយៈពេលដូចគ្នា ​នៅឆ្នាំ ២០២៤។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​របាយការណ៍​របស់​គ្រឹះស្ថានអង្គរចេញផ្សាយនៅថ្ងៃទី ០១ ខែវិច្ឆិកា ​បង្ហាញថា ​ចាប់ពីខែមករា ដល់​ខែតុលា ឆ្នាំ ២០២៥ ភ្ញៀវ​ទេសចរ​ណ៍​អន្តរជាតិ​ចំនួន ៧៦៥ ៥១៨ នាក់ បាន​ទិញ​សំបុត្រ​ចូល​ទស្ស​នា​រមណី​យដ្ឋាន​អង្គរ ធ្លាក់ចុះ ១,១២% ដែល​ធ្វើ​ឱ្យ​កម្ពុជា​​​​រក​ចំណូល​បាន​​​ចំនួន ៣៥ ៥៧៥ ៧៨១ ដុល្លារ ធ្លាក់ចុះ ១,១៥%។​

​លោក ខៀវ ធី ប្រធាន​សមាគមន៍​មគ្គុទ្ទេសក៏​ទេសចរ​មានប្រសាសន៍ថា ​ស្ថានភាពភ្ញៀវទេសចរ​បរទេស​នៅថេរ ខណៈ តួលេខភ្ញៀវ​ទេស​ចរណ៍ នៅ​តែមានសន្ទុះ​កើនឡើង ហើយថា ថៃបិទច្រកព្រំ​ដែន មិនប៉ះពាល់ដល់ទេសចរណ៍​នៅតំបន់អង្គរ​នោះទេ ខណៈទេសចរបរទេសភាគច្រើន​មក​តាម​ច្រក​វៀត​ណាមប្រមាណ ៩០%។​

​យោងតាមធនាគារអភិវឌ្ឍន៍អាស៊ី (ADB) វិស័យទេសចរណ៍​បង្ហាញពីការ​បន្តងើប​ឡើងវិញ​នៅ​ក្នុង​ឆមាសទីមួយឆ្នាំ ២០២៥​ ជាមួយនឹងការកើនឡើងនៃចំនួនភ្ញៀវទេសចរ​ពីសាធារណៈរ​ដ្ឋប្រ​ជា​មានិតចិន។ ​

ប៉ុន្តែភាពតានតឹងនៅតាមព្រំដែនជាមួយប្រទេសថៃដែលកំពុងបន្តកើតមាន នឹងរំខាន​ដល់វិស័យទេសចរណ៍ និងសកម្មភាពនានាក្នុងវិស័យសេវាកម្មទូទៅ​នៅក្នុងឆមាស​ទីពីរ​នៃឆ្នាំនេះ និងពេលខាងមុខ៕​

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម