ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី ក្លាយជាប្រទេសទី៣នៅអាស៊ីអាគ្នេយ៍ ដែល SpaceX ដាក់ដំណើរការអ៉ីនធឺណិត
ក្រុមហ៊ុន SpaceX របស់លោក Elon Musk បានទទួលអាជ្ញាបណ្ណប្រតិបត្តិការហើយពីប្រទេសឥណ្ឌូណេស៊ី នៅលើគម្រោងអ៉ីនធឺណិតផ្កាយរណប Starlink។ នេះបើយោងតាមការប្រកាសរបស់លោក Budi Arie Setiadi រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងឥណ្ឌូណេស៊ី ថ្លែងទៅកាន់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី៩ ខែឧសភា។

ឥណ្ឌូណេស៊ី បានក្លាយជាប្រទេសទី៣ នៅក្នុងអាស៊ីអាគ្នេយ៍ ដែលក្រុមហ៊ុន Starlink នឹងដាក់ដំណើរការប្រព័ន្ធអ៉ីនធឺណិតផ្កាយរណប បន្ទាប់ពីប្រទេសម៉ាឡេស៊ី និងហ្វីលីពីន។ ម៉ាឡេស៊ី បានផ្ដល់អាជ្ញាបណ្ណឲ្យ Starlink ផ្គត់ផ្គង់អ៉ីនធឺណិត នៅក្នុងឆ្នាំ២០២៣ ហើយហ្វីលីពីនវិញ នៅក្នុងឆ្នាំ២០២២។
លោករដ្ឋមន្ត្រីក្រសួងទំនាក់ទំនងឥណ្ឌូណេស៊ី បានឲ្យដឹងថា ក្រុមហ៊ុន Starlink នឹងដំណើរការសាកល្បងរយៈពេល១សប្ដាហ៍មុនប្រតិបត្តិការជាផ្លូវការនៅក្នុងរដ្ឋធានីថ្មី Nusantara នាខែឧសភា នេះ។ ដំណើរការ Starlink នឹងមានការចូលរួមសហការពីបណ្ដាក្រុមហ៊ុនផ្គត់ផ្គង់អ៉ីនធឺណិតក្នុងស្រុក ដើម្បីធានាបាននូវការអនុលោមតាមបទបញ្ញត្តិរបស់ឥណ្ឌូណេស៊ី។ លោក Budi បានបន្ថែមថា រដ្ឋាភិបាលរំពឹងថា Starlink នឹងជួយផ្គត់ផ្គង់ប្រព័ន្ធអ៉ីនធឺណិតបានដល់តំបន់ដាច់ស្រយាល។
សូមបញ្ជាក់ថា ក្រុមហ៊ុន Starlink របស់ SpaceX មានផ្កាយរណបចំនួន ៦០% ក្នុងចំណោមផ្កាយរណបសរុបចំនួន ៧ ៥០០ ដែលកំពុងដំណើរការនៅក្នុងគន្លងផែនដី៕

ដោយ៖ ឈាង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


