Connect with us

ព័ត៌មានជាតិ

ថ្ងៃស្អែក​សូម​គ្រួសារ​ក្រីក្រ​និង​ជន​ងាយ​រងគ្រោះ​ដែលមាន​ប័ណ្ណ​សមធម៌ អញ្ជើញ​ទៅ​បើកប្រាក់​ឧបត្ថម្ភ​ទាំងអស់គ្នា

បានផុស

នៅ

ភ្នំពេញ ៖ នាយកដ្ឋាន​សុខុមាលភាព​សង្គម​នៃ​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា​បាន​បន្តធ្វើ​ការអំពាវនាវ​ដល់​គ្រួសារ​ក្រីក្រ​និង​ងាយ​រងគ្រោះ​ទូទាំងប្រទេស​ដែលមាន​បណ្ណសម​ធម៌ អញ្ជើញ​ទៅ​បើកប្រាក់​ឧបត្ថម្ភ​ទាំងអស់គ្នា​ជុំ​ទី​៤ លើក​ទី​២ នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១ តទៅរ​ហូ​ដល់ ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២១​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើតាម​មន្ត្រី​នាយកដ្ឋាន​សុខុមាល​សង្គម បាន​បញ្ចា​ក់ថា ក្រោយពី​ទទួលបាន​គោលនយោបាយ​ជាតិ​គាំពារ​សង្គម (២០១ ៦-២០២៥) រាជរដ្ឋាភិបាល​បាន​ផ្ទេរ​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ពិសេស​ដែល​ទទួលផល​ប៉ះបាល់​ដោយសារ​ជំងឺ​រាតត្បាត​កូ​វីដ​១៩ ដែល​បាន​ចុះឈ្មោះ​និង​មាន​ប័ណ្ណ​សមធ​ម៌​តាម​តាម​មូលដ្ឋាន​ឃុំ​សង្កាត់​រួចរាល់​ហើយ​ត្រូវ​បន្ត​បើកប្រាក់​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​ពីថ្ងៃ​ស្អែក​នេះ​រហូតដល់​ថ្ងៃទី​២៤ មិនា​ឆ្នាំ​២០២១​។

ជាមួយគ្នា​នេះដែរ ​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​ណែរ​នាំ​ដល់​នាយកដ្ឋាន​សុខមាលភាព​សង្គម​បានធ្វើការ​អំពាវនាវ​បន្ថែមទៀត​ដល់​បងប្អូន​ក្រីក្រ​និង​ងាយ​រងគ្រោះ​ទូទាំងប្រទេស​បន្ត​មក​ពិនិត្យ​ឈ្មោះ​តាម​មូលដ្ឋាន ឃុំ សង្កាត់ ដែល​រស់នៅ​ស្នាក់អាស្រ័យ​រៀងៗ​ខ្លួន​ដើម្បី​បន្ត​ទទួល​សាច់ប្រាក់​ឧ​ប​ត្ថម្ភ​ពី​រាជរដ្ឋាភិបាល​បន្ថែមទៀត​។

លោក ឈួ​រ សុ​បញ្ញា ប្រធាន​នាយកដ្ឋាន​សុខុមាល​សង្គម បាន​បញ្ជាក់​ព្រឹក​នេះ​ថា ដើម្បី​បង្កើន​ភាពងាយស្រួល​ដល់​គ្រួសារ​ក្រីក្រ​និង​ងាយ​រងគ្រោះ​នោះ​លោក​បន្ត​ចុះ​ពិនិត្យ​ការអនុវត្ត​កម្មវិធី​និង​ការបើក​សាច់ប្រាក់​នៅ​ឃុំ​សង្កាត់ និង​តាម​ភ្នាក់ងារ​វី​ង ដើម្បី​បង្កើន​ប្រសិទ្ធភាព និង​ស្វែងយល់​ពី​ការបើក​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​ស្របតាម​អនុសាសន៍​ណែនាំ​របស់​ថ្នាក់ដឹកនាំ ពិសេស​លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គម កិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​។ ដោយឡែក​គ្រួសារ​ដែល​មិនទាន់​បានទទួល​សាច់ប្រាក់​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​ដូច​ព​ត៏​មាន​ខាងលើ​សូម​រួសរាន់​មក​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ដែល​ខ្លួន​ស្នាក់អាស្រ័យ​នោះ​ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ដែល​រាជរដ្ឋាភិបាល​បាន​ផ្តល់ជូន​៕

ដោយ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទី មុន

ទិវាពលកម្មរអន្តរជាតិ៖ សហជីពនៅកម្ពុជា បានអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួនបានយ៉ាងទូលាយ ស្របតាមច្បាប់ ហើយមានស្ថានភាពល្អជាងប្រទេសជិតខាង

សេចក្ដីជូនដំណឹង២០ នាទី មុន

ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា បើកការតាំងពិព័រណ៍ទេសចរណ៍លើកដំបូង ដើម្បីផ្តល់ជូននូវជើងហោះហើរជាច្រើនក្នុងតម្លៃដ៏អស្ចារ្យ សម្រាប់ជំរុញតម្រូវការទេសចរណ៍ ទូទាំងប្រទេស

ព័ត៌មានអន្ដរជាតិ២៨ នាទី មុន

ផ្ទុះរោងចក្រឈើនៅវៀតណាម ផ្តាច់ជីវិតមនុស្ស ៦នាក់

ព័ត៌មានជាតិ៤៥ នាទី មុន

មន្រ្តី​នាំ​ពាក្យ​ក្រសួងការងារ៖ ក្រសួង​ការងារ​បាន​ទទួល​ញាត្តិ​ពី​សហជីព​ ហើយ​នឹង​ពិនិត្យ​អ្វី​ដែល​ជា​ការ​លើក​ឡើង​របស់​ពួក​គេ

ព័ត៌មានជាតិ៤៧ នាទី មុន

របាយការណ៍៖ ៧៩,៨ % យល់ថាសេរីភាពសារព័ត៌មាននៅកម្ពុជាមានលក្ខណៈល្អប្រសើរ

Sokha Hotels

ព័ត៌មានពេញនិយម