ព័ត៌មានជាតិ
រាជធានីភ្នំពេញ និងទីក្រុងគុនមីញចង់រៀបចំព្រឹត្តិការណ៍ទេសចរណ៍ ជំរុញវិស័យទេសចរណ៍ទីក្រុងទាំងពីរឲ្យកើនឡើង
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ចង់រៀបចំព្រឹត្តិការណ៍ទេសចរណ៍ជាមួយទីក្រុងគុនមីញដើម្បីជំរុញវិស័យទេសចរណ៍ទីក្រុងទាំងពីរឲ្យមានការកើនឡើង។ ការលើកឡើងនេះក្នុងជំនួបជាមួយលោកលីវ ហុងឈាន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សខេត្តយូណាន និងជាលេខានៃគណៈកម្មាធិការបក្សក្រុងគុនមីញកាលពីរសៀលថ្ងៃទី ១៤ ខែឧសភាឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង មានប្រសាសន៍លើកឡើងថា ដើម្បីជំរុញឲ្យវិស័យទេសចរណ៍នៃទីក្រុងទាំងពីរមានការកើនឡើង ត្រូវតែធ្វើការងាររួមគ្នា ដើម្បីឲ្យប្រជាពលរដ្ឋនៃទីក្រុងទាំងពីរអាចធ្វើដំណើរកម្សាន្តទៅវិញទៅមក។
បើតាមលោក ឃួន ស្រេង រាជធានីភ្នំពេញមានតំបន់ទេសចរណ៍ជាច្រើន។ បន្ថែមពីនេះកម្ពុជាក៏មានប្រាសាទជាច្រើន ពិសេសនៅខេត្តសៀមរាប ដែលជាតំបន់ទេសចរណ៍ដ៏ធំមួយរបស់កម្ពុជា។ ចំណែកទីក្រុងគុនមីញរបស់ប្រទេសចិនវិញក៏មានតំបន់ទេសចរណ៍ជាច្រើនដែរ ដូចជាការទស្សនាផ្កាស្រស់ និងថ្មសមុទ្រជាដើមទាំងនេះគឺអាចជំរុញឲ្យវិស័យទេសចរណ៍នៃទីក្រុងទាំងពីរមានការកើនឡើង ដោយប្រជាពលរដ្ឋខ្មែរអាចទៅទេសចរណ៍នៅទីក្រុងគុនមីញ ហើយប្រជាពលរដ្ឋទីក្រុងគុនមីញអាចមកទេសចរនៅរាជធានីភ្នំពេញក៏ដូចជាទៅខេត្តសៀមរាបផងដែរ។
ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង ក៏បានលើកឡើងពីស្ថានភាពភូមិសាស្ត្ររបស់រាជធានីភ្នំពេញ ដោយរាជធានីមួយនេះស្ថិតនៅទន្លេបួនមុខជាទីក្រុងមានលក្ខណៈល្អប្រសើរ មានប្រជាពលរដ្ឋរស់នៅប្រមាណ ៣ លាននាក់។
រាជធានីភ្នំពេញមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យជាមួយសំណង់អគារខ្ពស់ៗ។ ទោះបីជាយ៉ាងណាក្តី រាជធានីភ្នំពេញ ក៏នៅមានបញ្ហាប្រឈមដែលត្រូវដោះស្រាយគឺបញ្ហា កកស្ទះចរាចរណ៍ក៏ដូចជាបញ្ហាបរិស្ថានជាដើម។ ប៉ុន្តែការងារនេះអាជ្ញាធររាជធានីភ្នំពេញបានកំពុងដោះស្រាយឲ្យបានប្រសើរឡើង។
លោកឃួន ស្រេង បានលើកឡើងថា ជាគម្រោងរបស់រាជធានីភ្នំពេញចង់បង្កើតទីក្រុងរណបថ្មីមួយទៀត ដែលបច្ចុប្បន្នកំពុងតែរកដៃគូដើម្បីបង្កើតនៅទីក្រុងរណបថ្មីមួយដែលជាទីក្រុងវៃឆ្លាត។

លោក លីវ ហុងឈាន បានលើកឡើងដែរថា ក្រោយមកដល់រាជធានីភ្នំពេញ ឃើញថារាជធានីភ្នំពេញពិតជាមានការអភិវឌ្ឍរីកចម្រើនខ្លាំង មានអគារខ្ពស់ច្រើន។
លោកបន្តថា ទីក្រុងគួនមីញនិងរាជធានីភ្នំពេញមានទំនាក់ទំនងល្អជាបងប្អូនជាច្រើនឆ្នាំមកហើយ។ នៅខែវិច្ឆិកាឆ្នាំ២០២៤ ទីក្រុងគុនមិញនឹងមានកម្មវិធីដ៏ធំមួយ ដែលកម្មវិធីនេះទីក្រុងគុនមីងនឹងអញ្ជើញប្រតិភូរាជធានីភ្នំពេញទៅទស្សនកិច្ចនៅទីក្រុងគួនមិញ។
លោកបន្តទៀតថា ជាបំណងរបស់លោកគឺចង់ឲ្យប្រជាជននៃទីក្រុងគុនមីញមកទេសចរនៅរាជធានីភ្នំពេញក៏ដូចជានៅកម្ពុជាឲ្យបានច្រើន ហើយក៏មានបំណងឲ្យប្រជាពលរដ្ឋកម្ពុជាទៅទេសចរនៅទីក្រុងគុនមីញ ដើម្បីបានមើលផ្កាស្រស់ក៏ដូចជាថ្មសមុទ្រនៅទីក្រុងគុនមីញឲ្យច្រើនផងដែរ។
ក្នុងឱកាសនោះដែរ លោកលីវ ហុងឈាន ក៏បានលើកឡើងពីស្ថានភាពទូទៅរបស់ទីក្រុងគុនមីញ។ ទីក្រុងគុនមីញមានស្រុកខណ្ឌចំនួន ១៤ ដូចរាជធានភ្នំពេញ មានប្រជាពលរដ្ឋរស់នៅប្រមាណជាង ៨ លាន នាក់ មានសីតុណភាពជាមធ្យមប្រចាំឆ្នាំគឺ ១៥ អង្សាសេ ជាទីក្រុងដែលមានផ្ការស្រស់ដែលអាចនាំផ្កាស្រស់ចេញទៅក្រៅប្រទេសបានប្រមាណ ១៣៥ ពាន់លានដើមក្នុងមួយឆ្នាំ។ ទីក្រុងនេះក៏ជាទីក្រុងដែលអភិវឌ្ឍន៍ខ្លាំងពិសេសលើវិស័យទេសចរណ៍៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


