បច្ចេកវិទ្យា
មិត្តហ្វូនទទួលបានពានរង្វាន់ជាបណ្តាញទូរសព្ទជាទីទុកចិត្តនិងជឿជាក់បំផុតនៅកម្ពុជាប្រចាំឆ្នាំ ២០២៤
កាលពីដើមខែឧសភា ក្រុមហ៊ុនមិត្តហ្វូនត្រូវបានផ្តល់កិត្តិយសដោយកម្មវិធី World Business Outlook Awards ២០២៤ ដោយទទួលបានពានរង្វាន់ «បណ្តាញទូរសព្ទដែលអាចទុកចិត្តបាន និងជឿជាក់បំផុតនៅកម្ពុជាប្រចាំឆ្នាំ ២០២៤»។
World Business Outlook គឺជាទស្សនាវដ្ដីអាជីវកម្មឈានមុខគេមួយរបស់ពិភពលោក ដែលផ្តល់ជូនជាពិសេសដល់សហគមន៍អាជីវកម្ម។ មានមូលដ្ឋាននៅប្រទេសសិង្ហបុរី ទស្សនាវដ្ដីនេះមានមោទនភាពក្នុងការបង្ហាញអ្នកជោគជ័យកំពូលៗក្នុងវិស័យផ្សេងៗពីអាជីវកម្មរហូតដល់បច្ចេកវិទ្យា។

ការទទួលបានកិត្តិយសជា បណ្តាញទូរសព្ទចល័តដែលគួរឱ្យទុកចិត្តបំផុត និង ជឿជាក់បំផុតសម្រាប់អ្នកប្រើប្រាស់នៅកម្ពុជាក្នុងឆ្នាំ ២០២៤ ដោយទស្សនាវដ្ដីអាស៊ីឈានមុខគេ គឺជាប្រភពនៃមោទនភាពសម្រាប់ក្រុមហ៊ុនមិត្តហ្វូន។ ព្រឹត្តិការណ៍ដ៏សំខាន់នេះគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់មិត្តហ្វូនក្នុងការអភិវឌ្ឍផលិតផលសេវាកម្ម បង្កើនបទពិសោធន៍ និងការពេញចិត្តរបស់អតិថិជន និងការកសាងទំនុកចិត្តផងដែរ។ ជាពិសេស មិត្តហ្វូនមានមោទនភាពកាន់តែខ្លាំងឡើងក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍មួយក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដទៃទៀតដើម្បីសម្រេចបានពានរង្វាន់ដ៏មានកិត្យានុភាពនេះនៅក្នុងការចូលរួមសម្ពោធរបស់ខ្លួន។
ទាក់ទងនឹងពានរង្វាន់នេះ លោក កាវ ម៉ាញ ដឹក ( Cao Manh Duc) នាយកប្រតិបត្តិនៃក្រុមហ៊ុន Metfone បានចែករំលែកថា៖ «វប្បធម៌ផ្តោតលើអតិថិជនគឺជាកត្តាសំខាន់ ហើយភាពរឹងមាំនៃបច្ចេកវិទ្យាទូរគមនាគមន៍របស់មិត្តហ្វូនគឺជាមូលដ្ឋានគ្រឹះនៃទំនុកចិត្តដែលអាចឱ្យយើងអភិវឌ្ឍជាបន្តបន្ទាប់ ដោយទទួលបានការជឿជាក់ពីអតិថិជន»។
លោកបន្តថា៖ “យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលស្គាល់ និងការជឿទុកចិត្ត ដែលអតិថិជនបានផ្តល់មកឱ្យមិត្តហ្វូន។ ហើយតាមរយៈពានរង្វាន់នេះជាកម្លាំងចិត្តសម្រាប់មិត្តហ្វូន ក្នុងការខិតខំកែលម្អជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃ។”
ជាមួយគ្នាផងដែរ នៅដើមឆ្នាំ ២០២៤ មិត្តហ្វូនត្រូវបានផ្តល់កិត្តិយសក្នុងកម្មវិធីពានរង្វាន់ Asian Telecom Awards ជាមួយនឹងពានរង្វាន់ក្រុមហ៊ុនទូរគមនាគមន៍ប្រចាំឆ្នាំ។ សមិទ្ធិផលទាំងនេះនឹងជំរុញបន្ថែមទៀតដល់មិត្តហ្វូនឱ្យរីកចម្រើនជាលំដាប់លើដំណើរអភិវឌ្ឍន៍របស់ខ្លួន និងរក្សាបាននូវតំណែងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


