សេដ្ឋកិច្ច
Apple ទម្លាក់តម្លៃទូរស័ព្ទ iPhone នៅចិនរហូតដល់ ៣០០ ដុល្លារ ដើម្បីប្រកួតប្រជែងទីផ្សារ
ក្រុមហ៊ុនបច្ចេកវិទ្យា Apple បានចាប់ផ្តើមយុទ្ធនាការបញ្ចុះតម្លៃទ្រង់ទ្រាយធំរបស់ខ្លួននៅប្រទេសចិន ដោយផ្ដល់ជូនការបញ្ចុះតម្លៃរហូតដល់ ២ ៣០០ យន់ (៣១៨ ដុល្លារ) លើម៉ូដែលទូរស័ព្ទ iPhone មួយចំនួន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការបញ្ចុះតម្លៃនេះ ធ្វើឡើងនៅពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកមួយនេះ ពុះពាររក្សាដំណែងរបស់ខ្លួននៅលើទីផ្សារស្មាតហ្វូនលំដាប់ខ្ពស់ ខណៈរងការប្រកួតប្រជែងកាន់តែខ្លាំងក្លាពីក្រុមហ៊ុនក្នុងស្រុកចិនដូចជាក្រុមហ៊ុន Huawei ជាដើម។
យុទ្ធនាការនេះ ចាប់ផ្ដើមថ្ងៃទី ២០ ដល់ថ្ងៃទី ២៨ ខែឧសភា និងមានបរិមាណច្រើនជាងយុទ្ធនាការដូចគ្នាកាលពីខែកុម្ភៈ។ តម្លៃខ្ពស់បំផុតក្នុងការបញ្ជុះតម្លៃនៅខែកុម្ភៈត្រឹមតែ ១ ១៥០ យន់ប៉ុណ្ណេះ ខណៈលើកនេះ មានរហូតដល់ ២ ៣០០ យន់។

បើតាមរ៉យទ័រ ម៉ូដែល iPhone 15 Pro Max 1TB មានការបញ្ជុះតម្លៃខ្ពស់បំផុត ខណៈម៉ូដែលផ្សេងទៀតក៏មានការបញ្ជុះតម្លៃគួរសមផងដែរ។ ម៉ូដែល iPhone 15 ទំហំផ្ទុកទិន្នន័យ ១២៨ GB មានការបញ្ចុះតម្លៃ ១ ៤០០ យន់ នៅថ្ងៃចន្ទនេះ។
គួរគូសបញ្ជាក់ថា ការកើនឡើងសម្ពាធនៃការប្រកួតប្រជែងសម្រាប់ក្រុមហ៊ុន Apple កើតឡើងបន្ទាប់ពីក្រុមហ៊ុន Huawei កាលពីខែមុន បានបញ្ចេញស្មាតហ្វូនស៊េរីខ្ពស់របស់ខ្លួន ម៉ូដែល Pura 70 ក្រោយការចេញលក់ម៉ូដែល Mate 60 កាលពីខែសីហា ឆ្នាំមុន។ យុទ្ធនាការបញ្ចុះតម្លៃកាលពីខែកុម្ភៈរបស់ Apple ហាក់ដូចជាបានជួយក្រុមហ៊ុនកាត់បន្ថយការធ្លាក់ចុះនៃការលក់របស់ខ្លួនក្នុងប្រទេសចិន៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម៨ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


