ព័ត៌មានអន្ដរជាតិ
ប្រជាជន វៀតណាម សម្រុកកុម្ម៉ង់ទិញ iPhone 15 រហូតដាច់ស្តុក និងពន្យារពេលដឹកជញ្ជូន
ស៊េរីទូរស័ព្ទ iPhone 15 Pro Max នៅវៀតណាមត្រូវបានលក់អស់ពីស្ដុកក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់ពី Apple Store ចាប់ផ្តើមទទួលការបញ្ជាទិញ ហើយបណ្តាលឲ្យការដឹកជញ្ជូនរបស់ពួកគេត្រូវពន្យារពេលរហូតដល់ខែវិច្ឆិកា ។

ទីផ្សារអនឡាញ Apple Store និងឈ្មួញលក់រាយ បានចាប់ផ្តើមទទួលការកុម៉្មង់ទុកមុននៅពាក់កណ្តាលអធ្រាត្រថ្ងៃទី២២ ខែកញ្ញា ខណៈអ្នកទិញសង្ឃឹមថា នឹងទទួលបានទូរស័ព្ទ iPhone 15 នៅថ្ងៃទី២៩ ខែកញ្ញា ប៉ុន្តែថ្ងៃកំណត់នោះប្រហែលជាមានទូរស័ព្ទចំនួនតិចតួចប៉ុណ្ណោះដែលនឹងទទួលបាន ដោយសារតែចំនួននៃការកក់មានការកើនឡើងកាន់តែច្រើន ។
តាមការបញ្ជាក់ពីអ្នកលក់បានឲ្យដឹងថា ទូរសព្ទដែលត្រូវបញ្ជាទិញ គឺបានដាច់អស់ចាប់តាំងពីម៉ោង ៤ ព្រឹកមកម្ល៉េះ ខណៈហាងខ្លះបើកលក់មិនដល់ ៥ នាទីផង ។ ទោះយ៉ាងណា អ្នកទិញ iPhone 15 និង 15 Plus ត្រូវរង់ចាំរហូតដល់ថ្ងៃទី៣ ខែតុលា ហើយ iPhone 15 Pro និង 15 Pro Max នឹងមកដល់នៅថ្ងៃទី១៨ ដល់ថ្ងៃទី២៥ ខែតុលា ។

លើសពីនេះទៅទៀត អតិថិជនភាគច្រើន ត្រូវរងចាំរហូតដល់ខែវិច្ឆិកាឯណោះទើបទទួលបានទូរស័ព្ទ ខណៈអ្នកលក់វិញបានប្រាប់ថា iPhone 15 Pro Max ទំហំ ២៥៦ ជីហ្គាបៃ និង ៥១២ ជីហ្គាបៃ គ្រប់ពណ៌ទាំងអស់ គឺពេញនិយមបំផុត ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Apple នឹងដាក់លក់ទូរស័ព្ទ iPhone ត្រកូល ១៥ ចំនួន ៤ ស៊េរីនៅក្នុងប្រទេសវៀតណាម ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ជាមួយនឹងតម្លៃចាប់ពី ៩៤៥ ដុល្លារដល់ជិត ២,០០០ ដុល្លារ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ VN Express
ចុចអាន៖ ពលរដ្ឋ វៀតណាម ត្រូវខំធ្វើការពី ៣ ទៅ ៤ ខែ ទើបគ្រប់លុយទិញ iPhone 15 Pro
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


