ព័ត៌មានជាតិ
កម្ពុជា ប្រកាសជាថ្មីថា មិនបង្កើតទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ឡើយ
ជាថ្មីម្ដងទៀត នៅល្ងាចថ្ងៃទី២១ ខែឧសភា នេះ កម្ពុជា បានប្រកាសថា នឹងមិនបង្កើតទំនាក់ទំនងផ្លូវការណាមួយជាមួយតៃវ៉ាន់ឡើយ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ អ្នកនាំពាក្យក្រសួងការបរទេស បានចេញសេចក្ដីថ្លែងការណ៍បែបនេះ គឺឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន ស្តីពីការវិវឌ្ឍថ្មីៗនៅតៃវ៉ាន់ ជាក់ស្ដែងគឺក្រោយប្រធានាធិបតីតៃវ៉ាន់ថ្មី បានស្បថឡើងកាន់តំណែង។

អ្នកនាំពាក្យបានសរសេរក្នុងសេចក្ដីថ្លែងការណ៍ដូច្នេះថា “ជំហរកម្ពុជាចំពោះបញ្ហាតៃវ៉ាន់ គឺមានសង្គតិភាព។ កម្ពុជាប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវ គោលនយោបាយចិនមួយ ដោយទទួលស្គាល់ថា រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជារដ្ឋាភិបាល ស្របច្បាប់តែមួយគត់ តំណាងឱ្យប្រទេសចិនទាំងមូល ហើយតៃវ៉ាន់ជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់ ចេញពីទឹកដីរបស់ចិន”។
ក្នុងន័យនេះ កម្ពុជាប្រឆាំងរាល់ការប៉ុនប៉ងប្រើប្រាស់បញ្ហាតៃវ៉ាន់ ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ប្រឆាំងគ្រប់ទម្រង់នៃឯករាជ្យភាពរបស់តៃវ៉ាន់ គាំទ្រយ៉ាងមុតមាំ រាល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលចិន ដើម្បីសម្រេចបាននូវការបង្រួបបង្រួមជាតិ និងមិនបង្កើតទំនាក់ទំនងផ្លូវការណាមួយជាមួយតៃវ៉ាន់នោះទេ។

នេះមិនមែនជាលើកទីមួយឡើយ ដែលកម្ពុជាប្រកាសគាំទ្រនយោបាយចិនតែមួយ។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ ពោលគឺ ក្នុងដំណើរទស្សនកិច្ចរបស់ប្រមុខការទូតរបស់ចិន លោក វ៉ាង យី មកកាន់កម្ពុជា កាលពីចុងខែមេសា សម្ដេច ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល ក៏បានប្រកាសប្រាប់រដ្ឋមន្ត្រីការទូតចិនថា កម្ពុជា គាំទ្រនយោបាយចិនតែមួយ។ ហើយនៅមុនខែមេសា កម្ពុជា ក៏ធ្លាប់ប្រកាសគាំទ្រដូច្នេះម្ដងរួចមកហើយ គឺកាលពីពាក់កណ្ដាលខែមករា កាលណោះគឺក្នុងពេលដែលកោះតៃវ៉ាន់មានព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី។ ដូចគ្នាដែរ កាលពីឆ្នាំ២០២៣ សម្ដេចធិបតី ក៏បានប្រកាសប្រាប់នៅចំពោះមុខប្រធានាធិបតីចិនលោក ស៊ី ជីនពីង ដូចគ្នា។
ទំនាក់ទំនងរវាងកម្ពុជា និងចិន បានចាប់ផ្តើម និងចាក់ឫសយ៉ាងជ្រៅនៅក្នុងប្រវត្តិសាស្ត្រដ៏យូរលង់ មិនតិចជាងពីរសហស្សវត្សរ៍នោះទេ គិតចាប់ពីដំណើរទស្សនកិច្ចរបស់រាជទូតចិន មកកម្ពុជាលើកដំបូងក្នុងសម័យហ្វូណន៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


