ព័ត៌មានជាតិ
សិក្ខាកាមនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ទទួលបានការងារធ្វើ និងកំពុងហាត់ការ ១០០%
ភ្នំពេញ ៖ លោក មុត ចិន្តា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង បានអះអាងថា ក្រោយធ្វើតេស្តវាយតម្លៃសមត្ថភាពបញ្ចប់វគ្គ១(C1) ១០០% នៃសិក្ខាកាមចំនួន ១២២នាក់ សុទ្ធតែមានការងារធ្វើ និងមួយចំនួនកំពុងហាត់ការនៅតាមក្រុមហ៊ុន និងសហគ្រាសនានា។

លោក មុត ចិន្តា គូសបញ្ជាក់ថា “ក្នុងចំណោមសិក្ខាកាមទាំង ១២២នាក់ ដែលបានធ្វើតេស្តវាយសមត្ថភាពបញ្ចប់វគ្គបណ្ដុះបណ្ដាលមានសិស្សចំនួន ៨៩នាក់ មានការងារធ្វើ និងចំនួន ៣៣នាក់ កំពុងហាត់ការនៅតាមក្រុមហ៊ុននានាដែលនឹងមានការងារធ្វើនៅថ្ងៃខាងមុខដែរ”។

នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងដដែលបានលម្អិតថា សិក្ខាកាមដែលទទួលបានការងារធ្វើនោះសិក្សាជំនាញការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ជំនាញការថែទាំ និងជួសជុលរថយន្ត និងជំនាញសេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋានដែលជាមធ្យមសិក្ខាកាមទទួលបានប្រាក់ឈ្នួលដំបូងជាមធ្យមប្រមាណយ៉ាងតិច ២០៤ដុល្លារក្នុងមួយខែ ខណៈដែលអ្នកកំពុងហាត់ការក៏ទទួលបានជាង១០០ដុល្លារដែរក្នុងមួយខែ។

លោកបញ្ជាក់ទៀតថា «ពួកគាត់ដែលមានការងារធ្វើទទួលបានប្រាក់ខែគោលចំនួន២០៤ដុល្លារក្នុងមួយខែ បូកនឹងប្រាក់បន្ទាប់បន្សំផ្សេងៗទៀត អាចច្រើនជាងនេះ»។

សូមរំលឹកថា វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង បានធ្វើតេស្តវាយតម្លៃបញ្ចប់វគ្គបណ្ដុះបណ្ដាលកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ដោយមានសិក្ខាកាមចំនួនសរុប១២២នាក់ ទៅលើមុខជំនាញចំនួន៣ រួមមាន ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ការថែទាំ និងជួសជុលរថយន្ត និងសេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋានបន្ទាប់ពីបើកបវេសនកាលកាលពីអំឡុងពាក់កណ្តាលខែមករា ឆ្នាំ២០២៤៕









-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


