កីឡា
Man City សម្លឹងឃើញឱកាសក្រសោបពានទី២ចុងសប្ដាហ៍នេះ
ក្រុម Manchester City ត្រូវជួបជាមួយក្រុម Manchester United ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ FA Cup នៅវេលាម៉ោង៩យប់ ថ្ងៃសៅរ៍ ទី២៥ ខែឧសភា នៅកីឡដ្ឋាន Wembley។
បន្ទាប់ពីគ្រងជើងឯក Premier League រដូវកាលនេះ ក្រុមមេឃខៀវ Man City កំពុងឆ្ពោះទៅឱកាសឈ្នះជើងឯក FA Cup ក្នុងនាមជាក្រុមការពារតំណែងជើងឯកឆ្នាំចាស់។ កាលពីរដូវកាលមុន ពួកគេបានឈ្នះពានរង្វាន់៣ក្នុង១រដូវកាល ហើយក្នុងរដូវកាលនេះពួកនៅមានឱកាសឈ្នះជើងឯក២ក្នុង១រដូវកាល។
ប្រវត្តិជួបគ្នា១២លើកចុងក្រោយគិតចាប់តាំងពីឆ្នាំ២០២០ ក្រុម Man City ឈ្នះ៧លើក ចាញ់៤ ស្មើ១លើក ខណៈក្រុម Man Utd ឈ្នះ៤លើក ចាញ់៧លើក និងស្មើគ្នា១លើក។ ការជួបគ្នា១២លើកចុងក្រោយ និងទម្រង់លេងបច្ចុប្បន្នក្រុម Man City មានប្រៀបលើ Man United។
Man Utd មានបទពិសោធច្រើនក្នុងពានរង្វាន់ FA Cup ដោយធ្លាប់ឈ្នះជើងឯកពានរង្វាន់១២លើក និងជាក្រុមទី២នៅអង់គ្លេសដែលបានឈ្នះពានរង្វាន់នេះច្រើនជាងគេ បន្ទាប់ពីក្រុមលំដាប់ទី១ Arsenal ធ្លាប់ឈ្នះ១៤លើក និងក្រុមលំដាប់ទី៣ Man City ធ្លាប់ឈ្នះ៧លើក។
ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ វេលាម៉ោងម៉ោង៩យប់ ថ្ងៃសៅរ៍ ទី២៥ ខែឧសភា នៅកីឡដ្ឋាន Wembley៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


