សេដ្ឋកិច្ច
អ្នកជំនាញ៖ ផែនការដំឡើងប្រាក់ឈ្នួលរបស់រដ្ឋាភិបាលថៃ អាចប៉ះពាល់ដល់សហគ្រាសធុនតូច និងមធ្យម
ការដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃដល់ ៤០០ បាត ដើម្បីលើកកម្ពស់ការប្រើប្រាស់ក្នុងស្រុក គឺជាគោលនយោបាយមួយសំខាន់ ដែលរដ្ឋាភិបាលថៃរបស់លោកនាយករដ្ឋមន្រ្តី សេដ្ឋា ថាវីស៊ីន អនុវត្តដើម្បីជំរុញសេដ្ឋកិច្ច។

ខណៈរដ្ឋាភិបាលប្តេជ្ញាចេញគោលនយោបាយនេះ នៅខែតុលានេះ អ្នកជំនាញសេដ្ឋកិច្ច ក្រុមអាជីវកម្ម និងអង្គការមួយចំនួន បានរិះគន់ និងសម្ដែងការព្រួយបារម្ភអំពីផលប៉ះពាល់អវិជ្ជមានផ្សេងៗ ទាំងអតិផរណាខ្ពស់ និងបញ្ហាប្រឈមចំពោះសហគ្រាសធុនតូច និងមធ្យម (SMEs)។
ក្នុងបទសម្ភាសន៍កាលពីពេលថ្មីៗ ជាមួយសារព័ត៌មានថៃ Thai PBS World ប្រធានសភាពាណិជ្ជកម្មបរទេសរួមនៅប្រទេសថៃ លោកស្រី Vibeke Lyssand Leirvag បាននិយាយថា ការដំឡើងប្រាក់ឈ្នួល ៤០០ បាត/ថ្ងៃ អាចបង្ខំឱ្យក្រុមហ៊ុនមួយចំនួនបញ្ឈប់កម្មករ ហើយ SMEs ដំឡើងតម្លៃផលិតផលរបស់ខ្លួន។
លោកស្រីបន្តយ៉ាងដូច្នេះថា៖ «អាជីវកម្មដែលមានតម្លៃប្រតិបត្តិការខ្ពស់ ជាពិសេស SMEs នឹងប្រឈមមុខនឹងតម្លៃពលកម្មខ្ពស់ ហើយការណ៍នេះ នឹងធ្វើឱ្យពួកគេកាត់បន្ថយផលិតភាព ហើយបង្ខំដំឡើងតម្លៃផលិតផលរបស់ខ្លួន»។
អ្នកជំនាញរូបដដែលបានគូសបញ្ជាក់ផងដែរថា ការដំឡើងប្រាក់ឈ្នួល ៤០០ បាត/ថ្ងៃនៅតាមបណ្ដាខេត្តដែលមានសេដ្ឋកិច្ចធំៗ នឹងមិនសូវជាបញ្ហានោះទេ ប៉ុន្តែសម្រាប់បណ្ដាខេត្តដែលមានសេដ្ឋកិច្ចអន់ថយនៅឡើយនោះ វាអាចនឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ដោយឈានទៅដល់ការបិទទ្វាសម្រាប់អាជីវកម្មមួយចំនួនផងក៏មាន។ លោកស្រីបន្តថា ដោយហេតុនេះ ការដំឡើងប្រាក់ឈ្នួល មិនអាចលើកឡើងមកពិភាក្សាជាទូទៅ ទូទាំងប្រទេសនោះទេ។

ជាមួយគ្នានេះផងដែរ លោកស្រី Vibeke បានថ្លែងថា ក្នុងរូបភាពវិជ្ជមានសម្រាប់រយៈពេលខ្លី ការដំឡើងមានន័យថា កម្មករអាចមានប្រាក់ចំណាយច្រើនជាងមុន។ ប៉ុន្តែក្នុងរយៈពេលយូរ វានឹងបង្កការធ្លាក់ចុះនៃផលិតភាព និងអត្រាអតិផរណាកម្រិតខ្ពស់។
ពាក់ព័ន្ធនឹងដំណោះស្រាយ លោកស្រី Vibeke ថ្លែងថា មុនពេលរដ្ឋាភិបាលគ្រោងដំឡើងប្រាក់ឈ្នួលអប្បបរមា ការដាក់ផលិតភាពជាគោលនយោបាយស្នូល មានសារៈសំខាន់ណាស់ បូករួមទាំងវិធានការជាក់លាក់ចាំបាច់ជាច្រើន ដែលរួមបញ្ចូលការអប់រំសហគមន៍ធុរកិច្ច ការអនុវត្តគំនិតផ្តួចផ្តើមផ្សេងៗដោយមានការត្រួតពិនិត្យត្រឹមត្រូវ។
លោកស្រីបន្តថា ការពង្រឹងជំនាញមានសារៈសំខាន់ខ្លាំងណាស់ រួមទាំងសមត្ថភាពបច្ចេកទេស និងការច្នៃប្រឌិតដោយការអប់រំបណ្តុះបណ្តាល ដើម្បីឱ្យដំណើរការបច្ចេកវិទ្យាថ្មី អាចប្រើប្រាស់បាន ដែលនេះសំដៅលើកម្លាំងពលកម្ម ដែលមានជំនាញស្របជាមួយនឹងការបង្កើតថ្មី។
គួរគូសបញ្ជាក់ថា ទោះបីជាមានការរិះគន់ពីអ្នកជំនាញលើផែនការដំឡើងប្រាក់ឈ្នួលនេះក្ដី លោកនាយករដ្ឋមន្រ្តី សេដ្ឋា នៅតែប្រកាន់ខ្ជាប់នូវជំហររបស់រដ្ឋាភិបាលខ្លួន ដោយថ្លែងការពារថា វាគឺជាគោលនយោបាយចាំបាច់ ដើម្បីសេដ្ឋកិច្ចថៃ។
លោកថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃ ៧ ឧសភា ថា៖ «វា(ការដំឡើងប្រាក់ឈ្នួល)គឺពាក់ព័ន្ធនឹងជីវិត និងជីវភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលជាឧបករណ៍ដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ច»។ លោកបន្ថែមថា ប្រាក់ឈ្នួលបានកើនឡើងតែជាង ១០ ភាគរយប៉ុណ្ណេះ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌកំបូល បន្តចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និង ណែនាំប្រជាពលរដ្ឋចូលរួមថែរក្សាបរិស្ថានតាមដងផ្លូវ
-
សន្តិសុខសង្គម១ សប្តាហ៍ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
សន្តិសុខសង្គម៣ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoវត្តចំណាស់ៗអាយុរាប់រយឆ្នាំនៅតំបន់អង្គរ ត្រូវបានការពារមិនឲ្យរុះរើសង់ថ្មី
-
កីឡា១ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា


