Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកបើករថភ្លើង ដែលបុករថយន្តក្រុង ផ្ទុះឆេះ បង្កសោកនាដកម្មនៅថៃ គឺជា មនុស្សញៀនថ្នាំ

បានផុស

នៅ

ប្រទេសថៃ​ ជួបហេតុការណ៍រន្ធត់ និងរឿងហេតុអាក្រក់ៗ ម្តងហើយម្តងទៀតមិនចេះចប់។ ជាក់ស្តែងកាលពីល្ងាចថ្ងៃសៅរ៍ ទី១៦ ខែឧសភា គ្រោះកាចរថភ្លើងដឹកទំនិញ បុកគ្នាជាមួយរថយន្តក្រុងសាធារណៈ នៅទីក្រុងបាងកក បានផ្តាច់ជីវិតមនុស្សចំនួន ៨នាក់ និងរបួស ៣២នាក់ ហើយឥឡូវ ការធ្វើតេស្ត ចេញលទ្ធផលមកថា អ្នកបើករថភ្លើង គឺជាមនុស្សញៀនថ្នាំ។

(រូប៖ បណ្តាញសង្គម)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារព័ត៌មាន The Nation បានផ្សាយនៅថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ ដោយដកស្រង់ប្រភពពីប៉ូលិស ដែលបញ្ជាក់ថា អំឡុងពេលនៃការស៊ើបអង្កេត អ្នកបើករថភ្លើង ត្រូវបានរកឃើញ មានផ្ទុកសារធាតុញៀននៅក្នុងខ្លួន ហើយពេលនេះ កំពុងពិនិត្យបន្ថែម និងរៀបចំអនុវត្តនីតិវិធីច្បាប់ផ្សេងៗ។

អ្នកបើករថភ្លើង ក៏រងការចោទប្រកាន់ថា ធ្វេសប្រហែស និងមិនអើពើនឹងការព្រមានផងដែរ ទោះមានការជូនដំណឹង ជាបន្តបន្ទាប់ក៏ដោយ ដែលជាលទ្ធផល បណ្តាលឲ្យមានមនុស្សស្លាប់។

(រូប៖ បណ្តាញសង្គម)

មិនមែនតែអ្នកបើករថភ្លើងឡើយ ក្រុមអ្នកស៊ើបអង្កេត ក៏កំពុងពិនិត្យមើល លើការបំពេញការងាររបស់បុគ្គលិកពាក់ព័ន្ធទាំងអស់ រួមមាន បុគ្គលិកផ្លូវដែក និងអ្នកបើកបររថយន្តក្រុង ដើម្បីរកឲ្យឃើញថា ពួកគេមានកំហុសអ្វីខ្លះ ដែលឈានដល់ការកើតមាន សោកនាដកម្មបែបនេះ។

សូមជម្រាបថា ហេតុការណ៍រន្ធត់នេះ កើតឡើងនៅត្រង់ចំណុចប្រសព្វ Asok-Phetchaburi ក្បែរផ្លូវរថភ្លើង Makkasan ដោយរថភ្លើងដឹកទំនិញ បានបុករថយន្តក្រុងសាធារណៈ ខ្សែទី ២០៦ ពេញទំហឹង បណ្តាលឲ្យឆាបឆេះ យ៉ាងសន្ធោសន្ធៅ។

(រូប៖ បណ្តាញសង្គម)

វាគឺជាសោកនាដកម្មដ៏សាហាវមួយ ក្នុងចំណោមសោកនាដកម្មសាហាវៗជាច្រើន ដែលកើតឡើង ក្នុងប្រវត្តិសាស្រ្តសម័យទំនើបរបស់ប្រទេសថៃ៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម