ព័ត៌មានអន្ដរជាតិ
ផ្ទុះភ្នំភ្លើងនៅអ៊ីស្លង់ ព្រួសកម្អែ កម្ពស់៥០ម៉ែត្រពីដី
បន្ទះដ៏ខ្លាំងក្លាមួយ បានកើតឡើងនៅក្នុងរណ្ដៅភ្នំភ្លើង Sundhunkur ក្នុងឧបទ្វីប Reykjanes ភាគនិរតីនៃប្រទេសអ៊ីស្លង់ កាលពីថ្ងៃពុធ ទី២៩ ខែឧសភា ដោយបាញ់កម្អែទៅលើផ្ទៃមេឃកម្ពស់ខ្ទង់៥០ម៉ែត្រឯណោះ។

យោងតាមការិយាល័យឧតុនិយមអ៊ីស្លង់ (IMO) បានឲ្យដឹងថា ការផ្ទុះបានចាប់ផ្តើមនៅម៉ោងប្រហែល ១២ និង ៤៦ នាទីយប់ ម៉ោងក្នុងតំបន់កាលពីថ្ងៃពុធ ដែលបណ្តាលឲ្យមានលំហូរនៃកម្អែភ្នំភ្លើងដ៏ខ្លាំងមួយនៅជុំវិញភ្នំភ្លើង Hagafell ទៅទិសខាងកើត និងបន្ទាប់មកហូរទៅភាគខាងត្បូងឆ្ពោះទៅតំបន់អណ្តូងរ៉ែ Melhólsnáma។ ក្រហែងប្រេះនៃកម្អែភ្នំភ្លើង មានចម្ងាយប្រមាណជា ៣,២គីឡូម៉ែត្រពីកន្លែងផ្ទុះ។
អាជ្ញាធរនៅក្នុងតំបន់ បានព្រមានថា ការហូរកម្អែភ្នំភ្លើង បច្ចុប្បន្ន មានចម្ងាយនៅមិនដល់១គីឡូម៉ែត្រនោះទេពីរបាំងការពារកម្អែភ្នំភ្លើងភាគខាងជើងក្រុង Grindavik។ ទន្ទឹមនោះ ក៏មានការជម្លៀសប្រជាជនចេញពីក្រុង Grindavik ព្រមទាំងតំបន់ទេសចរណ៍ Blue Lagoon ដែលជាកន្លែងស្ប៉ាទឹកក្ដៅធម្មជាតិដ៏ល្បីល្បាញ។
អាជ្ញាធរអ៊ីស្លង់ ក៏បានព្រមានផងដែរពីការសាយភាយនៃឧស្ម័នពុល ដែលអាចបក់បោកទៅភាគអាគ្នេយ៍នៃតំបន់ ហើយក៏អាចបក់ទៅភាគខាងកើតឆ្ពោះទៅរកក្រុង Selvogur និងក្រុង Olfus។
នេះគឺជាបន្ទុះភ្នំភ្លើងលើកទី៥ និងខ្លាំងបំផុតក្នុងតំបន់ គិតចាប់តាំងពីខែធ្នូ ឆ្នាំ២០២៣។ បន្ទុះភ្នំភ្លើងនៅរណ្ដៅ Sundhunkur បានចាប់ផ្ដើមសកម្មឡើងៗ ដោយវាបានផ្ទុះចំនួន៨លើកមកហើយ គិតចាប់តាំងពីខែមីនា ឆ្នាំ២០២១ បន្ទាប់ពីស្ងប់ស្ងាត់ការផ្ទុះអស់រយៈពេល៨០០ឆ្នាំកន្លងមក៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២២ ម៉ោង agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


