Connect with us

សន្តិសុខសង្គម

ផ្ទេរមុខតំណែងលោកវរសេនីយ៍ឯក ដេ ម៉ៅ ពីនាយការិយាល័យចរាចរណ៍ផ្លូវគោក ទៅជាអនុប្រធាននាយកដ្ឋាននគរបាលទេសចរណ៍

បានផុស

នៅ

លោក ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរមុខតំណែងលោកវរសេនីយ៍ឯក ដេ ម៉ៅ អត្តលេខ ៤០២៧៧ ពីនាយការិយាល័យចរាចរណ៍ផ្លូវគោក ទៅជាអនុប្រធាននាយកដ្ឋាននគរបាលទេសចរណ៍។ នេះបើតាមសេចក្ដីប្រកាសកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។

ជាមួយគ្នានេះ ក្នុងសេចក្ដីប្រកាសក៏បានសម្រេចតែងតាំងលោកវរសេនីយ៍ទោ ខាន់ សាវឿន អត្តលេខ ២៦២៧៧ នាយរងការិយាល័យ ទៅជានាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម