ជីវិតកម្សាន្ដ
សុះ ម៉ាច ចាត់ទុកការដឹកនាំប្រធានសមាគមសិល្បករថ្មី ជាក្តីសង្ឃឹមព្រឹទ្ធាចារ្យសិល្បៈ និងអ្នកសិល្បៈគ្រប់រូប
អតីតប្រធានសមាគមសិល្បករខ្មែរធ្លាប់គ្រប់គ្រង ២អាណត្តិលោក សុះ ម៉ាច បានចេញមកកោតសរសើរ និងបានចាត់ទុកថា សម្រាប់ការដឹកនាំជាប្រធានសមាគមសិល្បករខ្មែរអាណិតទី៦ របស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គឺជាក្តីសង្ឃឹមចំពោះព្រឹទ្ធាចារ្យសិល្បៈរៀមច្បង និងអ្នកសិល្បៈដ៏ទៃទៀត។

ការលើកឡើងរបស់តារាចម្រៀងលោកសុះ ម៉ាច នេះស្របពេលដែលលោកសង្កេតឃើញថា បន្ទាប់ពីការជាប់ឆ្នោតឡើងធ្វើជាប្រធានសមាគមសិល្បករខ្មែរពីសំណាក់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ទើបតែបានមួយរយៈ ប៉ុន្តែលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន តែងគិតគូរយកចិត្តទុកដាក់ដល់សិល្បករ-សិល្បការិនី គ្រប់ទម្រង់ពិសេសគឺការបង្កើតឲ្យមានពិធីជួបជុំរវាងអ្នកសិល្បៈកាលពីថ្មីៗនេះ។
លោក សុះ ម៉ាច បាននិយាយថា មាន ធនធាន ឥទ្ធិពល កិត្តិយស ចំណេះដឹងខ្ពង់ខ្ពស់ រួសរាយ ទន់ភ្លន់ សាមញ្ញ បេះដូងស្រឡាញ់សិល្បៈពិតបង្កើតឲ្យសង្គម សិល្ប: គ្រប់ទម្រង់ គ្រប់វ័យ គ្រប់ជំនាន់ គ្រប់ភេទ មានឱកាសបានជួបជុំសប្បាយរីករាយបានទាំងអំណោយសម្រាប់អ្នកសិល្បៈចាស់ជរាខ្វះខាតហើយព្រមទាំងជួយលើកមុខមាត់សិល្បករសិល្បការិនីខ្មែរទៀតផង។

លោកចាត់ទុកថា “ទាំងនេះជាក្តីសង្ឃឹម និងជាអ្វីដែលខ្ញុំក៏ដូចជាព្រឹទ្ធាចារ្យ រៀមច្បង និងបងប្អូនមិត្តសិល្បៈ ដ៏ទៃចង់បានសក្ដិសមធ្វើជាប្រធានដឹកនាំសមាគមសិល្បករខ្មែរគឺអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង (ស្រីតូចចំណាន) ជាប្រធានសមាគមអាណត្តិទី៦” ។
លោកបន្តទៀតថា «ក្នុងថ្ងៃកម្មវិធីអ្នកស្នងមរតកនេះដែរគឺ ទទួលបានការជួយឧបត្ថម្ភទ្រទ្រង់សមាគមសិល្បករខ្មែរ មិនខុសពីអាណត្តិមុនក្នុង១ឆ្នាំៗរាប់សែនដុល្លារចាត់ទុកថា ជាប្រវត្តិសាស្ត្ររបស់សមាគមហើយដែលទទួលបានការឧបត្ថម្ភគាំទ្របែបនេះ ខណៈដែលអាណត្តិមុនៗមិនដល់បែបនេះឡើយខ្ញុំសែនរីករាយក្នុងចិត្តណាស់ដែលសមាគមសិល្បករខ្មែរមានថ្ងៃនេះ»។

បន្ថែមពីនេះលោក សុះ ម៉ាច លើកឡើងថា លោកក៏សូមថ្លែងអំណរគុណចំពោះអតីតនាយករដ្ឋមន្រ្តីគឺ សម្តេចតេជោ ហ៊ុន សែន ដែលសម្តេចមានចក្ខុវិស័យបង្ហាញចំត្រឹមត្រូវនូវមនុស្សដែលមានសមត្ថភាពមកដឹកនាំសមាគមសិល្បករខ្មែរ។ ពីថ្ងៃនេះតទៅ សង្ឃឹមថា អ្នកសិល្បៈខ្សត់ខ្សោយនិងអ្នកសិល្បៈណាក៏ដោយនឹងមិនឯកា វេទនា ដង្ហោយហៅរកសប្បុរសជនជំនួយនូវពេលជួបទុក្ខលំបាកពិតជាក់ទៀតនោះទេ៕
អត្ថបទ៖ ចាន់រ៉ា
-
សន្តិសុខសង្គម១៧ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


