Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្សទីពីរស្លាប់ដោយសារអុតស្វា នៅអាហ្រ្វិកខាងត្បូង

បានផុស

នៅ

មនុស្សទីពីរបានស្លាប់នៅអាហ្រ្វិកខាងត្បូងក្នុងសប្តាហ៍នេះ បន្ទាប់ពីឆ្លងមេរោគអុតស្វា ដែលមានរយៈពេលមិនដល់២៤ម៉ោងបន្ទាប់ពីមានការស្លាប់ដំបូង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១៤ ខែ មិថុនា​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋាភិបាល​អាហ្រ្វិក​ខាង​ត្បូង បានឲ្យដឹង​ថា មនុស្ស​ទី ២ ដែល​បាន​ស្លាប់​គឺ​ជា​បុរស​អាយុ ៣៨ ឆ្នាំបន្ទាប់ពីបុរសអាយុ ៨០ ឆ្នាំម្នាក់បានស្លាប់។ បុរសរូបនេះត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យក្នុងខេត្ត KwaZulu-Natal (KZN) ជាមួយនឹងដំបៅយ៉ាងច្រើន ឈឺក្បាល អស់កម្លាំង ដំបៅមាត់ ឈឺសាច់ដុំ និងឈឺបំពង់ក និងបានធ្វើតេស្តវិជ្ជមាន​ជំងឺ​អុតស្វា។

ចំនួនសរុបនៃករណីកើត​ជំងឺ​អុតស្វា ដែលត្រូវបានបញ្ជាក់ដោយមន្ទីរពិសោធន៍គឺមានចំនួនប្រាំមួយនៅក្នុងប្រទេសនេះដោយមានអ្នកស្លាប់ពីរនាក់ចាប់តាំងពីករណីដំបូងត្រូវបានកត់ត្រាកាលពីប្រាំសប្តាហ៍មុន។ ជំងឺអុតស្វា រីករាលដាលតាមរយៈទំនាក់ទំនងរាងកាយជិតស្និទ្ធដូចជាប៉ះពាល់ផ្ទាល់។ ខណៈករណីភាគច្រើនគឺស្រាល ប៉ុន្តែវាអាចសម្លាប់ជីវិតបាន។ ជំងឺ​នេះ​បង្ក​ឱ្យ​មាន​ដំបៅ​ឈឺចាប់ និង​មាន​ស្លាកស្នាម ជាពិសេសលើ​មុខ រន្ធ​គូទ និង​ប្រដាប់ភេទ។ ចំណែករោគសញ្ញាទូទៅរួមមាន កន្ទួលលើស្បែក ក្តៅខ្លួន ឈឺក្បាល ឈឺសាច់ដុំ និងហើមកូនកណ្តុរ។

គួរបញ្ជាក់ថាជំងឺ​អុតស្វា (mpox) គឺជាជំងឺមេរោគដែលឆ្លងតាមរយៈការទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្ស ឬសត្វដែលមានមេរោគ ក៏ដូចជាតាមរយៈកោសិកាដែលមានមេរោគ។ខណៈកាលពីខែកក្កដាឆ្នាំ ២០២២ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសអាសន្នសុខភាពសកលដែលមានរយៈពេល ១០ខែដែលមានការរីករាលដាលខ្លាំងនៃជំងឺនេះ។

ជំងឺអុតស្វា នេះត្រូវបានគេរកឃើញជាលើកដំបូងនៅក្នុងមនុស្សក្នុងឆ្នាំ ១៩៧០ នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដោយមានការរីករាលដាលចាប់តាំងពីពេលនោះមក ភាគច្រើនកើតនៅប្រទេសមួយចំនួននៅអាហ្វ្រិកខាងលិច និងកណ្តាល។ យោងតាមអង្គការសុខភាពពិភពលោក បានឱ្យដឹងថា មានករណីជាង ៩៧,០០០ ករណី និងការស្លាប់ចំនួន១៨៦ នាក់ត្រូវបានរាយការណ៍នៅទូទាំង ១១៧ ប្រទេសក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៤ ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ នាទីutes មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៣៥ នាទីutes មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការជួបជុំគ្នារបស់ពលរដ្ឋកម្ពុជា គឺដើម្បីចងចាំថា ទាំងអស់គ្នាគឺជាផ្នែកមួយនៃខឿនការពារជាតិ

Sokha Hotels

ព័ត៌មានពេញនិយម