ព័ត៌មានជាតិ
ទឹកស្ទឹងសង្កែរីងហួតហែងនៅប៉ែកខាងក្រោម ប្រជាពលរដ្ឋកំពុងដង្ហោយសុំឲ្យបើកទ្វារទឹកសាលាតាអន
បើគិតមកទល់នឹងថ្ងៃនេះ ទឹកស្ទឹងសង្កែ រីងហួតហែងនៅបែកខាងក្រោមជិតដៃទន្លេសាប មានរយៈពេលជិត ២០ ថ្ងៃហើយ ប៉ុន្តែមិនទាន់ឃើញអាជ្ញាធរខេត្ត ឬ មន្ត្រីជំនាញ ជួយអន្តរាគមន៍ក្នុងការបើកទ្វារទឹកទម្លាក់ទៅក្រោម ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋដែលកំពុងដង្ហោយហៅរកទឹកនោះនៅឡើយទេ។ បច្ចុប្បន្ន ប្រជាពលរដ្ឋ កំពុងថ្ងួចថ្ងូរយ៉ាងខ្លាំងអំពីបញ្ហានេះ ម្យ៉ាងទៀត ទឹកភ្លៀងក៏មិនបង្អុរមកដែរ។

អ្នកស្រី នុត ហៃ ជាប្រជាពលរដ្ឋរស់នៅភូមិស្ដីលើ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានរៀបរាប់ថា ការដាច់ទឹកនៅក្នុងស្ទឹងសង្កែនេះ គឺតាំងពីអំឡុងចុងខែឧសភា មកទល់នឹងពេលនេះ បើគិតពីរយៈពេលប្រមាណ ២០ ថ្ងៃ មកហើយ ដែលប្រជាពលរដ្ឋគ្មានទឹកប្រើប្រាស់។
អ្នកស្រី បានបន្តថា តំបន់ទឹកដាច់ដោយអន្លើនេះ នៅចំណុចអូរបាក់រទេះ អូតាភី បឹងខ្យង អូរតាសុខ និងក្រាំងងៀតជាដើម ដែលចំណុចទាំងនេះ ស្ថិតក្នុងឃុំព្រែកហ្លួង រហូតទៅដល់ភូមិបាក់ព្រា ឃុំព្រៃចាស់ និងនៅជាប់ដៃទន្លេសាបតែម្ដង។

អ្នកស្រី បានសង្កត់ធ្ងន់ថា បច្ចុប្បន្នក្នុងបាតស្ទឹងគឺកន្លែងខ្លះមានអន្លង់ជ្រៅ អាចបន្សល់ទឹកបន្តិចបន្តួចសម្រាប់ប្រជាពលរដ្ឋដួសយកទៅងូត។ ដោយឡែកសម្រាប់ទឹកប្រើប្រាស់ដូចជា ដាំស្លជាដើម ត្រូវទិញទឹកសុទ្ធប៊ីដុងធំ យកមកប្រើរាល់ថ្ងៃ ដោយសារតែតំបន់ខាងលើនេះមិនទាន់មានស្ថានីយផលិតទឹកស្អាតឯកជនណាមួយបង្កើតឡើងនៅឡើយទេ ព្រោះរៀងរាល់ឆ្នាំ ក៏មិនដែលដាច់ទឹកយ៉ាងដូច្នេះដែរ។ នេះក៏ដោយសារតែតំបន់ខាងលើនេះ ទំហំដងស្ទឹងសង្កែ មានការរួមតូច និងរាក់ ព្រោះដីល្បាប់។
បច្ចុប្បន្នប្រជាពលរដ្ឋជាច្រើនរស់នៅក្នុងតំបន់ដាច់ទឹកដែលមានចម្ងាយរាប់សិបគីឡូម៉ែត្រពីអូបាក់រទេះទៅទល់នឹងភូមិបាក់ព្រា នាដៃទន្លេសាប កំពុងទទូចស្នើសុំឲ្យអាជ្ញាធរខេត្ត ឬមន្ត្រី នៃមន្ទីរជំនាញ ធ្វើការទម្លាក់ទឹកខ្លះ ដើម្បីពួកគាត់មានទឹកប្រើប្រាស់បន្តិចបន្តួចប្រចាំថ្ងៃ ព្រោះពេលនេះកំពុងស្ថិតក្នុងសភាពវឹកវរ ដោយសារតែការគ្មានទឹកប្រើប្រាស់ និងអាកាសធាតុក្តៅខ្លាំង ម្យ៉ាងទៀតទូកនេសាទ និងផ្ទះផែបណ្ដែតទឹក ត្រូវនៅលើគោកទាំងអស់។

នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៤ នេះដែរ កម្ពុជាថ្មី បានព្យាយាមទាក់ទងតាមរយៈទូរសព្ទទៅលោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ដើម្បីជូនដំណឹងទៅលោក និងចង់ដឹងអំពីចំណាត់ការ ប៉ុន្តែមិនអាចទំនាក់ទំនងបាន៕
អត្ថបទ ៖ សោ និយមរ័ត្ន


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


