ព័ត៌មានជាតិ
អភិបាលរាជធានីយកចិត្តទុកដាក់ចំពោះ ក្រុមការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ កំពុងប្រចាំការ២៤ម៉ោង
ដើម្បីបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារចម្រុះក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ នាថ្ងៃទី២៨ កុម្ភៈនេះក៏មិនខុសពីថ្ងៃមុនដែរ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានរៀបចំចាត់ចែងក្រុមការងារបានយ៉ាងល្អ ដើម្បីទទួលការងារពាក់ព័ន្ធ
ជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ពោលគឺបើមានបញ្ហាដោះស្រាយបន្ទាន់ៗ ក្រុមការងារនឹងធ្វើដោះស្រាយភ្លាមៗតែម្តង។

បន្ថែមពីលើនេះទៀតលោក ឃួង ស្រេង ក៏បានរៀបចំជាកន្លែងធ្វើការ កន្លែងប្រចាំបញ្ជា កន្លែងសំរាកសម្រាប់កងកម្លាំងមានសមត្ថកិច្ច ក្រុមគ្រូពេទ្យជាមួយនឹងរោង ផ្តល់អាហារហូបចុកសម្រាប់ពីរពេលមួយតុ៥នាក់ ជូនទៅដល់កងកម្លាំងចម្រុះដែលបាននិងកំពុងបំពេញការងារនៅក្នុងសាលារាជធានីភ្នំពេញនេះផងដែរ ដើម្បីធ្វើយ៉ាងណាអោយក្រុមការងារមានកម្លាំងគ្រប់គ្រាន់ក្នុងការបំពេញការងារ ក្នុងដំណាក់កាលដែលយើងទាំងអស់គ្នារួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ។

ក្រុមការងារប្រយុទ្ធប្រឆាំងកូវីដ-១៩ដែលដឹកនាំដោយលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ដែលបាននឹងកំពុងប្រចាំការនៅទីបញ្ជាការស្រាលនៅសាលារាជធានីភ្នំពេញ២៤ម៉ោងលើ២៤ម៉ោងនេះ គេបានឃើញវត្តមានលោកឃួង ស្រេងប្រចាំការ ១យប់ស្ទើទល់ភ្លឺ ហើយការងារនេះ ក្រុមការងារនិងលោកឃួង ស្រេងបានបំពេញយ៉ាងសកម្មតាំងពីថ្ងៃទី១៩កុម្ភៈមកម្លេះ បើគិតមកដល់ពេលនេះក្រុមការងារបានបំពេញការងារទាំងយប់ទាំងថ្ងៃបានរយៈពេលជាងមួយសប្តាហ៍ហើយ។
ការរីករាលដាលដោយជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គិតត្រឹមថ្ងៃទី២៨កុម្លៈនេះមានអ្នកឆ្លងជម្ងឺនេះ មានចំនួន៣០២នាក់ហើយ ។ចំណែកក្រុមការងារបាននឹងកំពុងបំពេញការងារ ដោយមិនគិតថា ថ្ងៃឬយប់ឡើយ ដើម្បីធ្វើយ៉ាងណាទប់ស្កាត់អោយបានពីការរីករាលដាលដោយជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ៕
ស្រីរ័ត្ន


-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


