ព័ត៌មានជាតិ
មេបញ្ជាការអាវុធហត្ថខេត្តសៀមរាប ត្រៀមកម្លាំងអន្តរាគមន៍ ដើមី្បជួយពលរដ្ឋដែលរងគ្រោះក្នុងឧបទ្ទវហេតុផ្សេងៗ
លោក សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់បណ្តាកងរាជអាវុធហត្ថក្រុង ស្រុក និងកងអនុសេនាធំចល័ត ត្រូវប្រកាន់ភ្ជាប់នូវរាល់បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការត្រៀមកម្លាំងអន្តរាគមន៍ ដើមី្បជួយដល់ប្រជាពលរដ្ឋ រងគ្រោះដោយគ្រោះធម្មជាតិ និងឧប្បវទ្ទហេតុផ្សេងៗកើតឡើង ព្រមទាំងត្រៀមលក្ខណៈគ្រប់ពេលវេលា និងក្តាប់ឱ្យបានមុខសញ្ញាក្រុមទុច្ចរិតដែលមានឧបាយកលបំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍន៍ នៅក្នុងមូលដ្ឋាន។

ការដាក់បទបញ្ជានេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប ក្នុងកិច្ចប្រជុំ ត្រួតពិនិត្យការងារ អនុវត្ថតួនាទីភារកិច្ច ប្រចាំឆមាសទី១ និងទិសដៅឆមាសទី២ ឆ្នាំ២០២៥ របស់កងរាជអាវុធហត្ថខេត្ត។
ក្នុងឱកាសនោះដែរ លោកបានធ្វើការវាយតម្លៃខ្ពស់អំពីលទ្ធផល ដែលគ្រប់កងឯកភាពទាំងអស់អនុវត្ត លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសសន្តិសុខ សុវត្ថិភាពជូនដល់ថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ អន្តរជាតិ និងភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខេត្តសៀមរាប។ ម៉្យាងទៀត បានយកចិត្តទុកដាក់ខ្ពស់ធ្វើការបណ្តុះបណ្តាល ហ្វឹកហ្វឺនជាប្រចាំដល់កងកម្លាំងនូវគ្រប់មុខវិជ្ជាយុទ្ធសាស្ត្រ របស់កងទ័ព និងអប់រំចិត្តសាស្ត្រជាដើម។ លោកថា បច្ចុប្បន្នការងារហ្វឹកហ្វឺនបានដើរតួនាទីជាយុទ្ធសាស្ត្រយ៉ាងសំខាន់ក្នុងការពង្រឹងខឿនការពារជាតិ តាមរយៈការផ្ដល់នូវចំណេះដឹង និងចំណេះធ្វើពិតប្រាកដដល់កងទ័ព។

ជាមួយគ្នានោះ លោកមេបញ្ជាការ ក៏បានលើកឡើង អំពីស្ថានភាពសន្តិសុខនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងជំរុញឱ្យបង្កើនស្មារតីយកចិត្តទុកដាក់ ការពារជាតិសាសនា ព្រះមហាក្សត្រ សុខសន្តិភាព ស្ថិរភាព សណ្ដាប់ធ្នាប់សាធារណៈ និងសេចក្ដីសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋកម្ពុជាទោះស្ថិតក្នុងតម្លៃណាក៏ដោយ៕
អត្ថបទ៖ គឿន វេត



-
កីឡា៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


