សន្តិសុខសង្គម
មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ឱ្យកម្លាំងក្រោមឱវាទត្រៀមខ្លួន២៤ម៉ោង រងចាំបទបញ្ជាបម្រើពលរដ្ឋ
ឧត្តមសេនីយ៍ត្រី ម៉េង ស៊្រុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ឱ្យកងកម្លាំងត្រៀមអន្តរាគមន៍២៤ម៉ោង លើ២៤ម៉ោង ដើម្បីការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្ថិតនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។ លោកមេបញ្ជាការ ប្រាប់ទៅកាន់កម្លាំងក្រោមឱវាទដូច្នេះ កាលពីថ្ងៃទី១៦ ខែមិថុនា។

លោកមេបញ្ជាការ ប្រាប់ទៅកាន់កងកម្លាំងដូច្នេះ៖« ចាប់ពីថ្ងៃនេះទៅកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ត្រូវត្រៀមចំនុចខ្ពស់២៤ម៉ោងលើ២៤ម៉ោង រហូតទទួលបានបទបញ្ជាថ្មី ហាមអវត្តមានដាច់ខាត »។

លោកមេបញ្ជាការបានបញ្ជាក់ថាហាមដាច់ខាត សម្រាប់នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ មិនត្រូវពាក់ព័ន្ធនឹងគ្រឿងញៀនដាច់ខាត ក្នុងករណីរកឃើញនាយទាហាន នាយទាហានរងរូបណា ជាប់ពាក់ពន្ធ័នឹងករណីគ្រឿងញៀន គឺត្រូវអនុវត្តតាមច្បាប់ ដោយមិនមានការលើកលែងដាច់ខាត ។

ឧត្ដមសេនីយ៍ត្រី ម៉េង ស៊្រុន ក៏បញ្ជាឱ្យកងកម្លាំងត្រូវគោរពវិន័យ ក្នុងអង្គភាព និងបទបញ្ជារបស់ថ្នាក់ដឹកនាំ គឺទទួលបញ្ជា អនុវត្ត រាយការណ៍អំពីលទ្ធផលសម្រេចបាន ចំណែកកម្លាំងបញ្ជាមណ្ឌលប្រតិបត្តិការ និងវេនប្រចាំការ នាយទាហានទាំងអស់់ត្រូវ គោរពនូវតួនាទីភារកិច្ចរបស់ខ្លួន។

មេបញ្ជាការ ម៉េង ស៊្រុន ក៏ប្រាប់ឱ្យនាយទាហាន នាយទាហានរង ត្រូវតែចូលរួមគោរពទងជាតិឲ្យបានគ្រប់គ្នា និងផ្សព្វផ្សាយបន្តនូវលទ្ធផលការងារប្រចាំសប្តាហ៍និងទិសដៅបន្ត៕




-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៤ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៤ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន