ព័ត៌មានជាតិ
ទោះបីឆ្លងកាត់ការវាយប្រហារយ៉ាងរន្ធត់ កងកម្លាំងនៅតែចង់វិលត្រលប់ទៅសមរភូមិមុខវិញ ដើម្បីការពារទឹកដី
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា បើទោះបីឆ្លងកាត់ការវាយប្រហារយ៉ាងរន្ធត់ ពីពួកឈ្លានពាន កងកម្លាំងនៅតែចង់វិលត្រលប់ទៅសមរភូមិមុខវិញ ដើម្បីការពារទឹកដី។ ឯកឧត្តម បានលើកឡើងបែបនេះ នៅលើទំព័រហ្វេសប៊ុក នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥។

តាមរយៈសំណេរនៅលើទំព័រហ្វេប៊ុក ឯកឧត្តម បានបញ្ជាក់ថា «ទោះពួកគាត់បានឆ្លងកាត់ការវាយប្រហារយ៉ាងរន្ធត់ ពីពួកឈ្លានពាន ហើយទទួលរងរបួសក្តី ប៉ុន្តែស្មារតីពូៗ និងបងៗកងកម្លាំងនៅតែខ្លាំងក្លា ហើយក៏បងៗចង់វិលត្រលប់ទៅ សមរភូមិមុខវិញជាមួយមិត្តរួមអាវុធដើម្បីការពារទឹកដីរបស់យើងពីពួកឈ្លានពានបន្តដែរ»។ នៅក្នុងសំណេរនោះ ឯកឧត្តម បានអរគុណសម្រាប់ទឹកចិត្តរបស់កងទ័ព ទាំងការលះបង់កន្លងមក និងឆន្ទៈ សម្រាប់មាតុភូមិជាទីស្រឡាញ់។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអរគុណសម្តេចធិបតី រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូពេទ្យ គ្រប់ទិសទីដែលកំពុងបំពេញកាងារដោយមិននឿយហត់ក្នុងការទំនុកបម្រុង ការមើលថែ និងព្យាបាលកងកម្លាំង។ ឯកឧត្តម បានសង្កត់ធ្ងន់ថា «រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាមានភាពជឿជាក់លើកងកម្លាំងប្រដាបអាវុធរបស់យើង»។

គួររម្លឹកថា ថៃបានឈ្លានពាន និងបើកការវាយប្រហារមកលើកម្ពុជាមុន នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដោយបានប្រើប្រាស់នូវសពា្វវុធទំនើបៗវាយប្រហារមកលើកម្ពុជា ហើយបើទោះបីជាមានបទឈប់បាញ់មួយនៅថ្ងៃទី២៨ បន្ទាប់ពីមានការជួបគ្នារវាងនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីស្ដីទីថៃ ក្រោមការសម្របសម្រួលដោយម៉ាឡេស៊ី ដោយមានការផ្តួចផ្តើមគំនិតពីសហរដ្ឋអាមេរិក និងតាមដានដោយប្រទេសចិន ប៉ុន្តែភាគីថៃនៅតែព្យាយាមបង្ករឿងជាបន្តបន្ទាប់នៅតាមខ្សែបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ៕

-
ព័ត៌មានជាតិ១៤ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


