ព័ត៌មានជាតិ
រដ្ឋបាលខេត្តកោះកុង ប្រាប់ដល់ប្រជានេសាទ បង្កើនការប្រុងប្រយ័ត្នពីឥទ្ធិពលព្យុះភ្លៀង
រដ្ឋបាលខេត្តកោះកុង បានជូនដំណឹងពីស្ថានភាពធាតុអាកាសអំឡុងរដូវវស្សានេះ ដោយប្រាប់ដល់ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះឥទ្ធិពលព្យុះភ្លៀងនៅពេលនេះ។

រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី២៣ មិថុនា តាមរយៈលិខិតជូនដំណឹងរបស់ខ្លួន បានលើកឡើងថា ដើម្បីធានាបាននូវសុវត្ថិភាពខ្ពស់ពីហានិភ័យនានាដែលបង្កឡើងដោយគ្រោះថ្នាក់ធម្មជាតិស្របពេលមានភ្លៀង ខ្យល់ រលកខ្ពស់លើផ្ទៃសមុទ្រ និងផ្គររន្ទះ អាជ្ញាធរបានក្រើនរលឹកឱ្យមានការប្រុងប្រយ័ត្នកុំចេញទៅនេសាទទាំងប្រថុយប្រថាន។

អាជ្ញាធរខេត្ត ស្នើឱ្យសាធារណជនបន្តតាមដានសេចក្តីជូនដំណឹង និងព័ត៌មាននានារបស់ក្រសួងធនធានទឹក និងឧតុនិយម និងប្រព័ន្ធផ្សព្វផ្សាយរបស់ខេត្តឱ្យបានជាប់ជាប្រចាំ ដើម្បីត្រៀមទុកជាមុននូវវិធានការក្នុងការពារ និងបង្ការទប់ស្កាត់ការពារបាតុភូតធម្មជាតិដែលកើតមានឡើងជាយថាហេតុ។ ទន្ទឹមនោះ រដ្ឋបាលក្រុងស្រុកមន្ទីរអង្គភាព និងអ្នកពាក់ព័ន្ធ ត្រូវត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីអន្តរាគមន៍ចុះជួយសង្រ្គោះពលរដ្ឋ និងភ្ញៀវទេសចរបានទាន់ពេលវេលា។

ផ្អែកតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បង្ហាញថា ដើមរដូវវស្សានេះ ខេត្តកោះកុង មានភ្ញៀវធ្លាក់ជាបន្តបន្ទាប់លាយឡំដោយផ្គររន្ទះ ខ្យល់កន្រ្កាក់ រីឯលើផ្ទៃសមុទ្រមានខ្យល់រលកបោកបក់ខ្លាំងដែលបណ្តាលឱ្យតំបន់ខ្លះទទួលរងនូវផលប៉ះពាល់ដូចជាជំនន់ទឹកភ្លៀង លិចលង់លំនៅដ្ឋាន ផ្លូវថ្នល់ ខូចខាតផលដំណាំ សត្វពាហនៈ និងទ្រព្យសម្បត្តិផ្សេងៗ ព្រមទាំងប៉ះពាល់បញ្ហាសុខភាពផងដែរ។

ជាក់ស្តែង ២ថ្ងៃនេះ គេសង្កេតឃើញមានតំបន់ជាច្រើន នៃសង្កាត់ទាំង៣ ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានរងការជន់លិចទឹកភ្លៀងបង្កឱ្យលំនៅដ្ឋាន និងផ្លូវថ្នល់ជាច្រើនខ្សែលិចលង់មិនធ្លាប់មានពីមុនមក៕
អត្តបទ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


