កីឡា
មិត្តហ្វូនរៀបចំព្រឹត្តិការណ៍ “រត់ដើម្បីជីវិតកាន់តែប្រសើរ” សម្រាប់សហគមន៍
ព្រឹត្តិការណ៍រត់ម៉ារ៉ាតុង “BIDC & Metfone រត់ដើម្បីជីវិតកាន់តែប្រសើរឆ្នាំ ២០២៤” បានចាប់ផ្តើមជាផ្លូវការនៅ បុរីប៉េង ហួត នៅថ្ងៃទី ២៣ ខែមិថុនា ក្នុងគោលបំណងនាំមកនូវគុណតម្លៃវិជ្ជមានដល់សហគមន៍។ ព្រឹត្តិការណ៍នេះសហការរៀបចំដោយ ធនាគារ BIDC និងក្រុមហ៊ុនមិត្តហ្វូន។

លើសពីសកម្មភាពកីឡាធម្មតា “រត់ដើម្បីជីវិតកាន់តែប្រសើរឆ្នាំ ២០២៤” គឺជាម៉ារ៉ាតុងរៃអង្គាសថវិកាសប្បុរសធម៌។ សមិទ្ធិផលរបស់អ្នករត់ទាំងអស់នឹងត្រូវបានបំប្លែងទៅជាប្រាក់ដែលនឹងបរិច្ចាគដោយអ្នករៀបចំទៅមន្ទីរពេទ្យជោរៃភ្នំពេញក្នុងគោលបំណងជួយដល់មន្ទីរពេទ្យជាពិសេសអ្នកជំងឺដែលស្ថិតក្នុងស្ថានភាពលំបាក។
ការរត់ម៉ារ៉ាតុងនឹងមានសកម្មភាពចំនួនពីរ៖ ការរត់តាមអ៊ីនធឺណិត និងការរត់ប្រណាំងផ្ទាល់ដែលបម្រើជាព្រឹត្តិការណ៍ចាប់ផ្តើមសម្រាប់ការរត់តាមអ៊ីនធឺណិត។ ការរត់ប្រណាំងផ្ទាល់នឹងប្រព្រឹត្តទៅចាប់ពីម៉ោង ៦:០០ ព្រឹក ដល់ ៨:០០ ព្រឹក នៅថ្ងៃអាទិត្យ ទី ២៣ ខែមិថុនា ឆ្នាំ ២០២៤ ការត់មានចម្ងាយ ៥ គីឡូម៉ែត្រ។ សម្រាប់កម្មវិធីដែលកំពុងដំណើរការតាមអ៊ីនធឺណិត អ្នកចូលរួមស្វែងរកចុះឈ្មោះតាមរយៈកម្មវិធីទូរស័ព្ទ BIDCRun (ភ្ជាប់ដោយស្វ័យប្រវត្តិទៅកម្មវិធី Strava នៅពេលចុះឈ្មោះ) ហើយចូលរួមដោយសេរីក្នុងសកម្មភាពដើរ រត់បានគ្រប់ពេលវេលា និងទីកន្លែង។ សម្រាប់រាល់ការរត់គីឡូម៉ែត្រដែលមានសុពលភាពក្នុងកម្មវិធី ប្រព័ន្ធនឹងបំប្លែងចំនួនវិភាគទានទៅជា ៥០០ រៀលក្នុង១គីឡូម៉ែត្រ (គណនាដោយផ្អែកលើគីឡូម៉ែត្រសរុបដែលសម្រេចបានដោយអ្នកចូលរួម)។

ដោយមានបំណងចង់ផ្សព្វផ្សាយសេចក្ដីស្រឡាញ់កីឡាជាទូទៅ ការរត់ជាពិសេស និងសារៈសំខាន់មនុស្សធម៌នៃការរត់ម៉ារ៉ាតុង ក្រុមហ៊ុន Metfone និងធនាគារ BIDC បានប្រកាសថា ព្រឹត្តិការណ៍នេះនឹងក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំ។ ក្រុមហ៊ុនទាំងពីរមានគោលបំណងលើកកម្ពស់ចលនាកីឡា និងលើកកម្ពស់សុខភាពរបស់បុគ្គលិកធនាគារ BIDC និង ក្រុមហ៊ុន Metfone មិនត្រឹមតែប៉ុណ្ណោះទេ ថែមទាំងសហគមន៍ទាំងមូលផងដែរ៕







-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


