សុខភាព
ការសិក្សា៖ កាហ្វេ ជួយកាត់បន្ថយការស្លាប់ ជំងឺដាច់សរសៃឈាមខួរក្បាល និងបេះដូង
កាសែត The Mirror រាយការណ៍ថា អ្នកដែលអង្គុយលើសពី ៦ម៉ោងក្នុងមួយថ្ងៃ (មិនថាធ្វើការ ឬមើលទូរទស្សន៍) ត្រូវបានលើកទឹកចិត្តឲ្យផឹកភេសជ្ជៈ ដើម្បីកាត់បន្ថយហានិភ័យនៃការស្លាប់របស់ពួកគេ។
អនុសាសន៍នេះត្រូវបានធ្វើឡើងបន្ទាប់ពីការសិក្សាដែលធ្វើឡើងលើមនុស្ស ១០,៦៣៩ នាក់ត្រូវបានបោះពុម្ពផ្សាយ។ នេះជាការសិក្សាដែលធ្វើឡើងដោយអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Soochow ក្នុងប្រទេសចិន បន្ទាប់មកបានចុះផ្សាយក្នុងទស្សនាវដ្ដី BMC Public Health។

យោងតាមការស្រាវជ្រាវ អ្នកដែលអង្គុយយូរ និងផឹកកាហ្វេគឺ ១.៥៨ ដង ទំនងជាស្លាប់ដោយសារមូលហេតុណាមួយ ជាងអ្នកដែលអង្គុយយូរដោយមិនផឹកកាហ្វេ ជាមួយនឹងឥទ្ធិពលយូរអង្វែងរហូតដល់ ១៣ ឆ្នាំ។ ការផឹកកាហ្វេហាក់ដូចជាការពារប្រឆាំងនឹងផលប៉ះពាល់អវិជ្ជមាននៃការអង្គុយយូរ រួមទាំងជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងជំងឺដាច់សរសៃឈាមខួរក្បាល។
ការស្រាវជ្រាវបង្ហាញថា បរិមាណកាហ្វេណាក៏ដោយកាត់បន្ថយហានិភ័យ ដោយពីរទៅបីពែងក្នុងមួយថ្ងៃ មានប្រសិទ្ធភាពបំផុត។
ការសិក្សាពីមុនក៏បានបង្ហាញផងដែរថា ជាតិកាហ្វេអ៊ីនមានសមត្ថភាពក្នុងការកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទទី ២ ឬជំងឺបេះដូង។ កាហ្វេក៏មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចកាត់បន្ថយការរលាកផងដែរ។ គ្រឿងផ្សំផ្សេងទៀតនៅក្នុងកាហ្វេត្រូវបានផ្សារភ្ជាប់ទៅនឹងការថយចុះហានិភ័យនៃជំងឺដូចជាផាកឃីនសុន។
ការសិក្សាមួយផ្សេងទៀតបានរកឃើញថា ការផឹកកាហ្វេអាចកាត់បន្ថយហានិភ័យនៃការកើតឡើងវិញនៃជំងឺមហារីកពោះវៀនធំ។ អ្នកស្រាវជ្រាវនិយាយថា ការស្រាវជ្រាវបន្ថែមគឺត្រូវការជាចាំបាច់ដើម្បីស្វែងយល់ពីរបៀប និងមូលហេតុដែលកាហ្វេអាចកាត់បន្ថយហានិភ័យដែលទាក់ទងនឹងរបៀបរស់នៅមិនសូវស្រួល៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មនុស្ស ៦ ប្រភេទ បើអាចគួរចៀសឆ្ងាយមិនគួរញ៉ាំក្រូច ឬផឹកទឹកក្រូចឡើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


