ព័ត៌មានជាតិ
សហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា ប្តឹងមន្ត្រីអង្គការសង់ត្រាល់ទៅតុលាការទាមទារសំណងជំងឺចិត្ត១០០លានរៀល
ភ្នំពេញ ៖ សហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា ដែលតំណាងឱ្យកម្មករនិយោជិតជាង៤ម៉ឺននាក់ បានដាក់ពាក្យប្តឹងមន្ត្រី មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និង សិទ្ធិមនុស្ស (សង់ត្រាល់)ទៅតុលាការ នៅរសៀលថ្ងៃទី២៧ ខែមិថុនានេះ បន្ទាប់ពីមន្ត្រីអង្គការនេះបានប្រើពាក្យញុះញង់ ធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ កិត្តិយស កិត្តិសព្ទ សេចក្តីថ្លៃថ្នូរ និងមានការរើសអើងសហជីព។

លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា ប្រាប់អ្នកសារព័ត៌មាននៅមុខសាលាដំបូងរាជធានីភ្នំពេញ ថា លោកឃុន ថារ៉ូ បានផ្តល់បទសម្ភាសន៍ទៅវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១៥ ខែមិថុនា ដោយប្រើពាក្យ យកសហជីពក្លែងក្លាយ ទៅវាយសហជីពឯករាជ្យ និងយកយុវជន ឬសង្គមស៊ីវិលក្លែងក្លាយទៅវាយ យុវជននិងសង្គមស៊ីវិលឯករាជ្យ គឺជាការចោទប្រកាន់ខុសការពិតធ្ងន់ធ្ងរបំផុត ដែលសមាជិកជាកម្មករជាង៤ម៉ឺននាក់កើតទុកមិនសុខចិត្ត។

លោកបញ្ជាក់ថា «ការលើកឡើងរបស់លោកឃុន ថារ៉ូ ប៉ះពាល់ខ្លាំងដល់សហជីពទូទាំងប្រទេស។ទី២ការប៉ះពាល់របស់គាត់គឺប្រមាថដល់គេឈ្មោះ កិត្តិយស កិត្តិសព្ទ សេចក្តីថ្លៃថ្នូរ ហើយមានការរើសអើង ញុះញង់ឱ្យមានការរើសអើងផ្សេងៗទៀត ហើយការដែលខ្ញុំប្តឹងឃុនថារ៉ូ ខ្ញុំចង់បញ្ជាក់ថា ករណីដែលយើងប្តឹងបុគ្គលឃុនថារ៉ូយើងសុំឱ្យតុលាការមានចំណាត់ការលើបុគ្គលនេះតាមផ្លូវច្បាប់ជាធរមាន។»
លោកហង្ស រ៉ាវី បានឱ្យដឹងថា ការប្តឹងបុគ្គលឃុន ថារ៉ូ នេះសមាជិក សមាជិការ សហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា ទាមទារសំណងជំងឺចិត្ត ១០០លានរៀល ប៉ុន្តែសមាជិកសមាជិការទាំងអស់មិនចង់បានលុយនោះឡើយ អ្វីដែលសំខាន់គឺចង់បានភាពស្អាតស្អំមកវិញ ហើយកញ្ចប់ថវិកាដែលបានមកទាំងអស់ សហភាពឯកភាពគ្នាបរិច្ចាកទៅមន្ទីរពេទ្យគន្ធបុប្ផា។

លោក ហ៊ុយ សម្បត្តិ អ្នកនាំពាក្យ សហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា និយាយថា ការលើកឡើងរបស់លោក ឃុន ថារ៉ូ គឺជាការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរ ដោយគ្មានមូលដ្ឋានគតិយុត្តច្បាស់លាស់ និងប៉ះពាល់សិទ្ធិសេរីភាព និងសេចក្តីថ្លៃថ្នូរ និងមូលបង្កាច់ ប្រមាថប រិហារបង្កាច់កេរ្តិ៍ មកលើអង្គការវិជ្ជាជីវៈ ហៅកាត់ថា (សហជីព) ក៏ដូចជា សហភាពសហជីពរក្សា សិទ្ធិកម្មករកម្ពុជា-CWPUC ដែលមានវិញ្ញាបនបត្រចុះបញ្ជីអង្គវិជ្ជាជីវៈ ត្រឹមត្រូវស្របច្បាប់។

លោកបន្ថែមថា មិនតែប៉ុណ្ណោះ ការប្រើពាក្យថា សហជីពក្លែងក្លាយនះវាជាការមួលបង្កាច់យ៉ាងធ្ងន់ធ្ងរ និងមិនឱ្យតម្លៃទៅលើច្បាប់រដ្ឋ ធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៣៦ កថាខណ្ឌទី៥ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិបង្កើត សហជីព និងចូលជាមួយសមាជិកសហជីពនេះ និងកថាខណ្ឌទី៦ ការរៀបចំ និងការប្រព្រឹត្តទៅនៃសហជីព និងកំណត់ក្នុងច្បាប់ ច្បាប់ស្តីពីសហជីព និងច្បាប់ស្ដីពីការងារ៕

-
ចរាចរណ៍១ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់
-
កីឡា១ សប្តាហ៍ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា


