ព័ត៌មានជាតិ
សមាជិកអចិន្ត្រៃយ៍បក្សខេត្តកោះកុង បំផុសស្មារតីកៀងគរសមាជិកបក្សប្រឆាំងមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា
កោះកុង ៖ សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកោះកុង បានបំផុសស្មារតីដល់សមាជិកសមាជិកបក្សប្រជាជនកម្ពុជាឃុំកណ្តោលបន្តកៀរគរសមាជិកបក្សប្រឆាំងមកចូលរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា។

ក្នុងកម្មវិធីមីទ្ទិញអបអរសាទររំលឹកខួបអនុស្សាវរីយ៍លើកទី៧៣នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជានៅឃុំកណ្តោល លោក តាំង ឈុនស្រេង សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកោះកុង បានស្នើដល់សមាជិកបក្សត្រូវយកចិត្តទុកដាក់ខ្ពស់លើការពង្រឹង និងពង្រីកសមាជិកគណបក្សឱ្យកាន់តែរឹងមាំបន្ថែមទៀត។

លោក តាំង ឈុនស្រេង សង្កត់ធ្ងន់ដែរនៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ថា គ្រប់សមាជិកសមាជិកគណបក្សប្រជាជនកម្ពុជាឃុំកណ្តោល បន្តបំផុសចលនាអូសទាញសមាជិកក្រុមគណបក្សប្រឆាំងឱ្យមកចូលជីវភាពរស់នៅជាមួយគណបក្សប្រជាជនកម្ពុជា ព្រោះមានតែគណបក្សប្រជាជនមួយគត់ដែលមានគោលនយោបាយច្បាស់លាស់ត្រឹមត្រូវ និងធ្វើអ្វីៗដើម្បីប្រជាជន និងប្រទេសជាតិ តាំងពីការរំដោះភ្លើងសង្គ្រាមរហូតដល់ប្រទេសជាតិមានសុខសន្តិភាព ព្រមទាំងមានការអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យ។

ពាក់ព័ន្ធនឹងកិច្ចការនយោបាយ សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកោះកុង ក៏ណែនាំដល់សមាជិកបក្សបង្ហាញការគាំទ្រលើគម្រោងអភិវឌ្ឍន៍ព្រែកជីកហ្វូណនតេជោដែលនឹងបើកការដ្ឋាននាដើមខែសីហា ខាងមុខ។ មិនត្រឹមតែប៉ុណ្ណោះ សមាជិកគណបក្សឃុំកណ្តោល គិតគូរដល់ចាស់ព្រឹទ្ធាចារ្យដែលបានបូជាពលីសាច់ស្រស់ឈាមស្រស់បុព្វហេតុគណបក្ស និងការពារប្រទេសជាតិ។

គួរកត់សម្គាល់ថា ចាប់ពីថ្ងៃបដិសន្ធិមក គណបក្សប្រជាជនកម្ពុជាបានប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន ក្នុងការបម្រើបុព្វហេតុដ៏ឧត្តុង្គឧត្តមបំផុតរបស់ជាតិ និងប្រជាជន ឆ្លងកាត់ដំណាក់កាលធំៗរបស់ ប្រទេសជាតិប្រកបដោយវីរភាព គឺការតស៊ូប្រយុទ្ធដើម្បីឯករាជ្យជាតិ, ការការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី, ការតស៊ូរំដោះជាតិ, ការសង្គ្រោះជាតិពីរបបប្រល័យពូជ សាសន៍, ការការពារ ស្តារ និងកសាងប្រទេសឡើងវិញ និងការថែរក្សាសន្តិភាព ប្រឆាំង បដិវត្តន៍ពណ៌ និងការអភិវឌ្ឍ។

ឆ្លងកាត់ក្នុងរយៈពេលជាង ៤៥ឆ្នាំ មកនេះអាចអះអាងប្រកបដោយ មោទនភាពបំផុត អំពីបណ្តាសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រដែលយើងសម្រេចបានក្នុងការស្តារ ការកសាង និងអភិវឌ្ឍសង្គមជាតិ ដោយចាប់ផ្តើមពីស្ថានភាពវិនាសអន្តរាយខ្ទេចខ្ទីដោយ អំពើប្រល័យពូជសាសន៍ និងសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ មកកាន់ស្ថានភាពដែលប្រទេសជាតិ ទាំងមូលមានសន្តិភាព ឯកភាពជាតិពេញលេញ និងមានការផ្លាស់ប្តូររីកចម្រើនលើគ្រប់វិស័យ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


