Connect with us

សេដ្ឋកិច្ច

រដ្ឋបន្តលើកលែងពន្ធ គម្រោងបុរី ខុនដូ រយៈពេលមួយឆ្នាំទៀត ខណៈវិស័យអចលនទ្រព្យមិនទាន់ល្អប្រសើរ

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបន្តលើកលែងការផាកពិន័យផ្សេងៗ ចំពោះគម្រោងអភិវឌ្ឍ​លំ​នៅ​​​​​​​​ឋាន បុរី ខុនដូ រយៈពេលមួយឆ្នាំ បន្ថែមទៀត ចាប់ពីថ្ងៃជូនដំណឹងនេះ ខណៈស្ថានភាពវិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់ល្អប្រសើរ។

យោងតាមសេចក្ដីជូនដំណឹងរបស់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ចេញផ្សាយនៅថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២៤ រាជរដ្ឋាភិបាលសម្រេចលើកលែងការផាកពិន័យផ្សេងៗ ចំពោះគម្រោងអភិវឌ្ឍលំនៅឋានជាបុរី ឬអគារសហកម្មសិទ្ធិ(ខុនដូ) រយៈពេលមួយឆ្នាំបន្តទៀត ប៉ុន្តែក្រុមហ៊ុនអភិវឌ្ឍចាំបាច់បំពេញកាតព្វកិច្ចស្របតាមប្រកាសលេខ ០៤៧ អ. ស. ហ. បក ខាងលើ និងបទប្បញ្ញត្តិពាក់ព័ន្ធ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា ចិន គាំទ្រចំពោះការអនុគ្រោះនេះ ដែល​ជាការផ្ដល់ដង្ហើមដល់អ្នកអភិវឌ្ឍបុរី ខុនដូ បន្ថែមទៀត បន្ទាប់ពីឆ្លងកាត់វិបត្តិជំងឺកូវីដ១៩ តម្រូវ​ការ និងតម្លៃបុរី ខុនដូ បានធ្លាក់ចុះ គ្រាដែលតម្លៃគ្រឿងសំណង់កើនឡើង ដែលធ្វើឱ្យអ្នក​អភិ​វឌ្ឍន៍​​​ជួបការលំបាកក្នុងការទទួលបានប្រាក់ចំណេញតិចតួច។

លោក ឡោ វិចិត្រ បញ្ជាក់ថា វិស័យអចលនទ្រព្យនៅកម្ពុជាបច្ចុប្បន្នត្រូវ​ការជំរុញពីទុន​ក្រៅ​ប្រទេស ដើម្បីឱ្យវិស័យមួយនេះ ងើបឡើងវិញ ខណៈគម្រោងសាងសង់​ជាច្រើនមិនទាន់​លក់​ដាច់។

លោកបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia និងជាអ្នកអភិវឌ្ឍអចលទ្រព្យមួយរូបនៅកម្ពុជា ​មានប្រសាសន៍ថា ស្ថានភាពវិស័យអចលនទ្រព្យ​បច្ចុប្បន្នមិនទាន់ត្រឡប់​ទៅរកភាព​ប្រសើរ​​ឡើងវិញនោះទេ ដោយសារវិស័យនេះ បានធ្លាក់ចុះរយៈ​ពេល ៥ ឆ្នាំ ជាប់គ្នា ចាប់តាំង​ពីវិបត្តិកូវីដ១៩ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងការ​ធ្លាក់ចុះ​នៃសេដ្ឋកិច្ច​សកល។

ធនាគារជាតិនៃកម្ពុជា បានព្យាករថា វិស័យសំណង់នៅកម្ពុជានឹងសម្រេចបានកំណើន​ក្នុងកម្រិតទាប១,១% នៅឆ្នាំក្នុង២០២៤ នេះ ដែលគាំទ្រដោយកំណើនលំហូរទុនវិនិយោគពីបរទេស និងគម្រោងសំណង់ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ។

តែយ៉ាងណា វិស័យនេះអាចបន្តប្រឈមនឹងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល បញ្ហាសង្គ្រាម និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយសកល ជាពិសេសជម្លោះពាណិជ្ជកម្មរវាងប្រទេសចិន និងសហរដ្ឋអាមេរិក ក៏ដូចជាការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសចិន។

បើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ការនាំចូលសម្ភារសំណង់នៅរយៈពេល ៥ ខែ ឆ្នាំ ២០២៤ មានទំហំជាង ៦២២ លានដុល្លារ កើនឡើង ២១% បើធៀនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំមុន ដែលមានទំហំជាង ៥១៣ លានដុល្លារ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ នាទីutes មុន

និស្សិត៤ក្រុម នឹងចូលរួមប្រកួតជជែកដេញដោលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោមមូលបទ «ស្រ្តី និងសកលភាវូបនីយកម្ម»

ព័ត៌មានជាតិ៦ នាទីutes មុន

ខេត្ត​ពោធិ៍សាត់ មាន​វារីអគ្គិសនី ៣ កន្លែង ១ កន្លែង​ដាក់​ឲ្យ​ប្រើប្រាស់ ២ កន្លែង​បន្ត​សាងសង់

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

តម្លៃប្រេងអន្តរជាតិកើនជាង ១% ជុំវិញ​លទ្ធភាពវាយប្រហារអ៊ីរ៉ង់របស់អ៊ីស្រាអែល

សន្តិសុខសង្គម៧ នាទីutes មុន

ACU សម្រេចបញ្ជូនខ្លួនប្រធានផ្សារទួលពង្រ និង បក្ខពួក ទៅកាន់តុលាការ

ព័ត៌មានជាតិ៣២ នាទីutes មុន

សមាជិកប.ស.ស អាចទៅទទួលសេវាពិនិត្យ និងព្យាបាលជំងឺមហារីក នៅមន្ទីរពេទ្យហ្លួងម៉ែ ដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម