Connect with us

ជីវិតកម្សាន្ដ

Engfa ចាយរាងបង្អួតកាយសិចស៊ី លើកោះមួយក្នុងប្រទេសថៃ

បានផុស

នៅ

កាលពីថ្ងៃទី ០២ ខែកក្កដា Engfa Waraha ម្ចាស់ជ័យលាភីលំដាប់រងលេខ១ Miss Grand International 2022 បានចែករំលែករូបភាពក្តៅគគុកបែបសិចស៊ីតាមរយៈ IG ផ្ទាល់ខ្លួនរបស់នាង ដោយបង្ហាញពីសកម្មភាពពេលសម្រាកនៅកោះលើសាមុយក្នុងប្រទេសថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈរូបភាពប៉ុន្មានសន្លឹកនេះ បានបង្ហាញឲ្យឃើញអំពីរូបរាងកាយរបស់ Engfa ពោរពេញដោយភាពស៊ិចស៊ីក្នុងឈុតហែលទឹកដ៏ស្ដើងល្ហៀក។ បើទោះជានាងឈរខ្នងក៏ដោយ ក៏នៅតែធ្វើឲ្យដួងចិត្តទស្សនិកជនជាច្រើនជាពិសេសអ្នកគាំទ្រតារាស្រីរូបនេះ សម្រុកចូលមកបញ្ចេញមតិពោលសរសើរយ៉ាងគគ្រឹកគគ្រេង លើបណ្ដាញសង្គមផងដែរ។

លើសពីនេះទៀតដែរ មិនថាជាអ្នកគាំទ្រលើម្ចាស់ជ័យលាភីលំដាប់រងលេខ១ MGI ឆ្នាំ២០២២ទេ​ សូម្បីតែមិត្តរួមអាជីពជាច្រើនក៏បានចូលមកបង្ហាញសេចក្ដីរំភើប បន្ទាប់ពីបានឃើញនាងស្លៀកឈុតប៊ីគីនីម្ដងទៀត។​ ចាប់តាំងពី Engfa រវល់នឹងការសម្ដែងភាពយន្ត Bangkok Blossom ដែលជារឿងពេស្សាចារកំពុងចាក់ផ្សាយល្បីទូទាំងប្រទេសថៃ រូបនាងពុំដែលបង្ហោះឬបង្ហាញសកម្មភាពច្រើនឡើយ។

ទោះបីជាយ៉ាងណាក៏ដោយ នេះក៏មិនមែនជាលើកទីមួយដែរ សម្រាប់បវរកញ្ញារូបនេះក្នុងការស្លៀកឈុតសិចស៊ីបែបហែលទឹកបង្អួតសម្រស់ទៅកាន់មហាជនប្រុសស្រីនោះ។​​ កាលពីដើមមករា Engfa ក៏ធ្លាប់បានបញ្ចេញនូវឈុតប៊ីគីនីប៉ុន្មានសន្លឹក អមដោយទេសភាពលើឆ្នេរសមុទ្រមួយកន្លែង ខណៈរូបភាពសិចស៊ីត្រូវបានកែសម្រួលជាមួយនឹងរូបថតសខ្មៅ ក្នុងពេលដែលនាងបានបញ្ចេញនូវស្ទីលដ៏ក្តៅគគុកបំផុតនាដើមឆ្នាំ២០២៤៕

សូមទស្សនារូបភាពខាងក្រោម៖

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖មិត្ត​ជិតស្និទ្ធ​ Baifern ទម្លាយ​ស្ថានភាព​ផ្លូវ​ចិត្ត​ ក្រោយ​ផ្ទុះ​ពាក្យ​ចចាម​អារ៉ាមបែកគ្នា​ផ្អើលប្រទេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម