Connect with us

ព័ត៌មានជាតិ

មន្ត្រីជំនាញចុះអន្តរាគមន៍បាញ់ថ្នាំកម្ចាត់សត្វរុយ ស ដែលកំពុងបំផ្លាញដំណាំស្រូវរបស់ប្រជាកសិករ

បានផុស

នៅ


លោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានដឹកនាំមន្ត្រីជំនាញរបស់ក្រសួងចុះអន្តរាគមន៍បាញ់ថ្នាំកម្ចាត់សត្វរុយសដើម្បីជួយសង្គ្រោះដំណាំស្រូវជូនប្រជាកសិករនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង ខណៈសត្វរុយ ស នេះកំពុងមានការផ្ទុះឡើងខ្លាំងធ្វើឱ្យដំណាំស្រូវរងនូវការខូចខាតនៅតាមបណ្ដាខេត្តមួយចំនួន ជាពិសេសខេត្តព្រៃវែង និងខេត្តស្វាយរៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងឱកាសចុះអន្តរាគមន៍កម្ចាត់សត្វរុយ ស កាលពីថ្ងៃទី០៣កក្កដា មន្ត្រីជំនាញក៏បានធ្វើការពិនិត្យ និងវាយតម្លៃផលប៉ះពាល់ដំណាំ​ស្រូវដែលរងការបំផ្លាញដោយសារសត្វរុយ ស នេះ ជាលទ្ធផលនៃការចុះពិនិត្យបង្ហាញថា នៅក្នុងតំបន់នេះ ដំណាំស្រូវចំនួន ៣៩ហិកតាបានរងផលប៉ះពាល់ ហើយក្រុមការងារបានអន្តរាគមន៍​បាញ់ថ្នាំដោយប្រើប្រាស់ដ្រូនចំនួន២គ្រឿង បានចំនួន១២ហិកតា ហើយអាជ្ញាធរមូលដ្ឋានក៏បាននិងកំពុងបន្តអន្តរាគមន៍ដើម្បីជួយសង្គ្រោះ​ជា​បន្តបន្ទាប់ទៀតផងដែរ។ ក្នុងពេលជាមួយគ្នានេះក្រុមការងារ​បច្ចេកទេស​​ក៏បានជម្រាបជូនដល់បងប្អូនប្រជាកសិករ
និងមន្ត្រីកសិកម្ម​ឃុំអំពីវិធានការនៃការប្រើប្រាស់ថ្នាំកសិកម្មប្រកបដោយសុវត្ថិភាព និងបានចែកជូនឯសារបច្ចេកទេសអំពីរុយសលើដំណាំស្រូវជូនប្រជាកសិករផងដែរ។

លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវបានសំណូមពរដល់បងប្អូនប្រជាកសិករឱ្យឧស្សាហ៍ចុះទៅពិនិត្យស្រែរបស់ខ្លួនដើម្បីចៀសវាង និងទប់ស្កាត់ការបំផ្លាញរបស់សត្វរុយស។ ក្នុងករណីពិនិត្យឃើញថា មានសត្វរុយ ស នៅក្នុងស្រែស្រូវរបស់ខ្លួន ត្រូវរាយការណ៍ជាបន្ទាន់ទៅកាន់អាជ្ញាធរ ឬមន្ត្រីកសិកម្មឃុំ ស្រុក ខេត្តដើម្បីចាត់វិធានការដោះស្រាយបានទាន់ពេលវេលា និងដើម្បីកុំឱ្យមានការរាលដាលបន្តទៀត។ លោកបានបញ្ជាក់ផងដែរថា ការបំផ្លាញរបស់សត្វរុយ ស នេះមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណាំស្រូវរបស់កម្ពុជា។

លោក ហាស់ សារ៉េត បានណែនាំដល់មេឃុំទាំង១៣ នៃស្រុកកំពង់ត្របែក និងមន្ត្រីកសិកម្មឃុំ​ឱ្យចុះតាមដានជាប្រចាំ និងរាយការណ៍ជូនមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង និងស្នើឱ្យក្រុមការងារចុះជួយមូលដ្ឋានស្រុក
ជួយអន្តរាគមន៍កម្ចាត់សត្វរុយសនេះឱ្យបានទាន់ពេលវេលាសំដៅ​កាត់បន្ថយការបាត់បង់ផលស្រូវរបស់ប្រជាកសិករ។

គួរបញ្ជាក់ថា ឆ្នាំ២០២៤នេះ ចាប់ពីដើមរដូវវស្សាមកដល់ពេលនេះ ដោយសារស្ថានភាពអាកាសធាតុប្រែប្រួលមានភាពក្តៅខ្លាំងបង្កឲ្យមានផ្ទុះឡើងនូវកត្តាចង្រៃជាបន្តបន្ទាប់ រួមមាន មមាចត្នោត ដង្កូវហ្វូង និងពេលនេះការកើតមាននូវសត្វរុយសដែលសុទ្ធសឹងជាពពួកបំផ្លាញផលដំណាំស្រូវ និងដំណាំផ្សេងៗ ដែលនឹងបង្កនូវមហន្តរាយធ្ងន់ធ្ងរសម្រាប់កសិករប្រសិនបើយើងមិនមានវិធានការទប់ស្កាត់ និងចុះអន្តរាគមន៍កម្ចាត់ឲ្យបានទាន់ពេលវេលានោះទេ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៤ នាទីutes មុន

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នាំ​យក​អាវ​ភ្លៀង​ចែក​ជូន​កងកម្លាំង​ប្រដាប់អាវុធ​ចំណុះ​គណៈបញ្ជាការ​ឯកភាព​សមូរភូមិទិសទី១

ព័ត៌មានជាតិ២៧ នាទីutes មុន

មន្ត្រីជំនាញ លើកទឹកចិត្តគ្រប់ភាគីពាក់ព័ន្ធ ចូលរួមលុបបំបាត់ទម្រង់ធ្ងន់ធ្ងរ នៃពលកម្មកុមារ ក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ

ព័ត៌មានជាតិ៦០ នាទីutes មុន

លោក ប៉ែន បូណា ៖ ការងារ​ដ៏​មាន​តម្លៃ​របស់​សមត្ថកិច្ចនគរបាល គួរ​ត្រូវ​បាន​ផ្សព្វផ្សាយ​ឱ្យ​ទូលំ​ទូលាយ​ដល់​ប្រជាពលរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន សែន រំលែកផ្ញើសាររំលែកទុក្ខដល់វៀតណាម ចំពោះការបាត់បង់អតីតប្រធានាធិ​បតី ជិន ឌឹកលឿង

កីឡា៣ ម៉ោង មុន

ព្រះខ័នរាជស្វាយរៀង ជាក្រុមជោគជ័យជាងគេបំផុតក្នុងពាន​សម្តេច​តេជោ

Sokha Hotels

ព័ត៌មានពេញនិយម