Connect with us

សេដ្ឋកិច្ច

កម្ពុជាកំពុងចរចារជាមួយប្រទេសចិន នាំចេញផ្លែម្នាស់ និងខ្នុរ បន្ថែមទៀត

បានផុស

នៅ

ក្រៅពីផ្លែទុរេន កម្ពុជាកំពុងចរចារក្នុងការនាំចេញផ្លែម្នាស់ និង​​ខ្នុរ បន្ថែម​ទៀត​។ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា បច្ចុប្បន្ន​កម្ពុជានៅរង់ចាំការចរចារបើកទីផ្សារចិនក្នុងការនាំផលិត​ផលកសិផលមួយចំនួនទៀតដូច​​ជាទុរេន ខ្នុរ ម្នាស់ ហើយបើការចរចរនេះជោគជ័យ រឹតតែបើកទីផ្សារកាន់តែធំទូលាយសម្រាប់កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃឹម ហ្វីណង់ បញ្ជាក់ថា បច្ចុប្បន្នក្រៅពីអង្ករ ដំឡូងមី ផលិតផលកសិកម្មជា​ច្រើនរបស់​កម្ពុជា បាននាំចេញទៅកាន់ទីផ្សារប្រទេសចិន ដែលមានម្រេច ផ្លែមៀន និងដំណាំជាច្រើនទៀត​ ​នាំ​ចេញទៅចិនដោយផ្ទាល់។

រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញគោលនយោបាយជាបន្តបន្ទាប់ ក្នុងការជួយរកទីផ្សារ និង​ធា​នា​​​​​​តម្លៃ​ឱ្យ​​កសិករឱ្យបានកាន់តែច្រើន។

គិតត្រឹមឆមាសទី០១ ឆ្នាំ ២០២៤ កម្ពុជាបាននាំចេញផលិតផលកសិកម្មជាង ៦,១៣ លានតោន ទៅកាន់ទិសដៅ ៨០ ប្រទេស គិតជាទឹកប្រាក់ ២,៨៥ ពាន់លានដុល្លារ កើនឡើងជាង ៥៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋាន​កសិកម្ម៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម