ព័ត៌មានជាតិ
ចប់ហើយ ! តុលាការកាត់ទោស សម រង្ស៉ី ដាក់នាគារ២៥ឆ្នាំ និងដកហូតសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះ
មន្ត្រីជាន់ខ្ពស់សាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ បានបើកសវនាការប្រកាសសាលក្រមកាត់ទោសលោក សម រង្ស៉ី និងបក្ខពួក ក្នុងសំណុំរឿង “ឧបឃាត” តាមមាត្រា២៧ និង៤៥១ នៃក្រមព្រហ្មទណ្ឌ ដែលសវនាការកាត់ទោសនោះ មានលោក ឌុច សុខសារិទ្ធ ប្រធានក្រុមប្រឹក្សាជំនះជម្រះ និងលោក សេង ហៀង ជាតំណាងអយ្យការ។
ក្នុងនោះ សម រង្ស៊ី ត្រូវបានចៅក្រមសម្រេចឲ្យជាប់ពន្ធនាគារ២៥ឆ្នាំ ព្រមទាំងដកហូតសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះបោះឆ្នោតផងដែរ ចំណែកលោកស្រី ជូឡុង សូមួរ៉ា, លោក ម៉ែន សុថាវរិន្ទ្រ, លោក អ៊ូ ច័ន្ទឫទ្ធិ, លោក ហូរ វ៉ាន, លោក ឡុង រី និងលោក នុត រំដួល ជាប់ពន្ធនាគារ២០ឆ្នាំ។ រីឯលោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង ត្រូវជាប់ពន្ធនាគារចំនួន២២ឆ្នាំ។
សូមបញ្ជាក់ថា លោក សម រង្ស៉ី ត្រូវបានចោទប្រកាន់ពីបទ “ឧបឃាត” តាមមាត្រា២៧ និង៤៥១ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមឧបាយកលជាផែនការនៃការវិលត្រឡប់ចូលប្រទេសកម្ពុជា អំឡុងព្រឹត្តិការណ៍ ៩ វិច្ឆិកា ២០១៩។ ចំណែកបក្ខពួក៨នាក់ផ្សេងទៀតដូចជា លោក អេង ឆៃអ៊ាង, លោកស្រី មួរ សុខហួរ, លោក អ៊ូ ច័ន្ទឬទិ្ធ, លោក ហូរ វ៉ាន់, លោកឡុង រី, លោក ម៉ែន សុថាវរិន្ទ្រ, លោកស្រី ជូឡុង សួមួរ៉ា និងលោក នុត រំដួល ក៏ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ពីបទ “ឧបឃាត” ដូចគ្នា៕ កោះកែវ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
មេភូមិភាគ២ថៃ ចេញឃ្លិបថា នៅមានជីវិត តែវីដេអូដូចខុសប្រក្រតី និងចម្លែក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា