ព័ត៌មានជាតិ
នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បដិសេធប៉េអឹមដែលត្រូវបាញ់សម្លាប់ជាបញ្ជាការអង្គរក្ស
បញ្ជាការដ្ឋានអង្គរក្ស បានច្រានចោល ការផ្សព្វផ្សាយថា ជនល្មើសដែលកងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាញ់សម្លាប់នៅក្នុងប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជនជម្រិតទារប្រាក់ ១លានដុល្លារ នៅបុរីអង្គរភ្នំពេញ គឺជាមន្ត្រីរបស់បញ្ជាការដ្ឋានអង្គរក្ស។
លោក នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការដ្ឋាន បញ្ជាការដ្ឋានអង្គរក្ស បានច្រានចោលការផ្សព្វផ្សាយទាំងនោះថាជារឿងមិនពិត។

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជនជម្រិតទារប្រាក់ ១លានដុល្លារ ពីជនរងគ្រោះនៅក្នុងបុរីអង្គរភ្នំពេញ ក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រមាណា ១១ព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២១។
នៅក្នុងប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជនបានបាញ់ប្រហារមកលើកម្លាំងអាវុធហត្ថ ដោយប្រើសិទ្ធិការពារខ្លួនកម្លាំងអាវុធហត្ថបានបាញ់តបតទៅលើក្រុមឧក្រិដ្ឋជនបណ្តាលឲ្យស្លាប់ចំនួន ៤នាក់។
ជនរងគ្រោះនៅក្នុងផ្ទះវិឡាក្នុងបុរីអង្គរភ្នំពេញ ត្រូវបានរំដោះចេញពីកន្លែងកើតហេតុដោយសុវត្ថិភាព។

ក្នុងចំណោមឧក្រិដ្ឋជនទាំង ៤នាក់ គឺមានម្នាក់ ជាតៃកុងឡានរបស់ម្ចាស់ផ្ទះផ្ទាល់។ ជនរងគ្រោះឈ្មោះ ម៉ៅ ហួរ អាយុ ៥៨ឆ្នាំ ជាអតីតប្រធានសាខាអគ្គីសនីខេត្តកំពង់ចាម៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


