Connect with us

ព័ត៌មានជាតិ

កម្ពុជាអនុម័តគម្រោងវិនិយោគថ្មីចំនួន១៩០ ជាមួយទុន​ជាង ៣,២ពាន់លានដុល្លារ​ក្នុងឆមាសទី១

បានផុស

នៅ

រដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តនូវគម្រោងវិនិយោគ (CDC) ចំនួន ១៩០ ដែលមានទុនវិនិយោគសរុបប្រមាណជាង ៣,២ពាន់លានដុល្លារ​អាម៉េរិកក្នុងឆមាសទី១កន្លងទៅនេះ និងអាចបង្កើតការងារបានចំនួន ១៦៨​ ៥៧២កន្លែង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីប្រកាសព័ត៌មានពី CDCចេញផ្សាយនៅថ្ងៃទី៥ខែកក្កដានេះ គិតចាប់ពីខែមករា រហូតដល់ខែមិថុនា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មី, គម្រោងពង្រីកផលិតកម្ម, និងគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ១៩០គម្រោង ដែលមាន ទុនវិនិយោគសរុបប្រមាណ ៣,២ពាន់លានដុល្លារអាម៉េរិក និង ។

«បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន ៧៧គម្រោង ខណៈទុនវិនិយោគមានការកើនឡើងគួរឱ្យកត់សម្គាល់ដល់ទៅប្រមាណជាង ២ពាន់លានដុល្លារអាម៉េរិក»។ នេះបើតាម CDC។

លោក ជា វុទ្ធី អគ្គលេខាធិការរង​ក្រុមប្រឹក្សា​វិនិយោគ​កម្ពុជា​(CDC) បាន​ថ្លែង​ក្នុង​វេទិកា​ធុរកិច្ច​កាលពីពេលកន្លងមកថា​ ប្រទេស​កម្ពុ​ជាមាន​សក្តា​នុព​ល​សេដ្ឋកិច្ច សន្តិភាព សន្តិសុខ ស្ថិរភាព​នយោបាយ និង​សេដ្ឋកិច្ច​។​​ លោក​បន្ថែមថា វិស័យ​ឯកជន​ជា​កម្លាំងចលករ​ដ៏​សំខាន់​សម្រាប់​ការចូលរួម​ក្នុងការ​អនុវត្ត​សេដ្ឋកិច្ចជាតិ​។​

លោក​ថ្លែងថា​៖«​យើង​មើលឃើញថា FDI ក្នុង​មួយ​ឆ្នាំមាន​ជិត ៤ ពាន់​លាន​ដុល្លារ​។ ក្នុង​ឆ្នាំ​២០២០ អាស៊ាន​បាន​ធ្លាក់ចុះ​យ៉ាងគំហុក​ប្រហែល ៤០​ភាគរយ ប៉ុន្តែ FDI នៅតែមាន​ស្ថិរភាព​សម្រាប់​យើង​ក្នុង​រង្វង់ ៣,៦​ពាន់​លាន​ដុល្លារ​»​។​

បើ​យោងតាម​របាយការណ៍​ថ្មីៗ​បាន​ពី​បញ្ជី​តាមដាន ប្រចាំឆ្នាំ​របស់ fDi Intelligence កម្ពុជា​ឈរលើ​តារាង​ឈានមុខ​គេ​ក្នុង​បញ្ជី​វិនិយោគ​ផ្ទាល់​ពី​បរទេស ​(FDI) នៅក្នុង​បណ្ដា​ប្រទេស​អាស៊ីអាគ្នេយ៍ ជាមួយនឹង​លំហូរ​ការវិនិយោគ​ខ្លាំង​ដែល​រំពឹងទុក​នៅ​ឆ្នាំ​២០២៤ ដោយសារតែ​សេដ្ឋកិច្ច​ស្ទុះ​ងើប​វិញ​ដ៏​រឹងមាំ ដែល​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​(IMF) ព្យាករ​ថា នឹង​កើនឡើង​ចំនួន ៦,១ ​ភាគរយ​នៅ​ឆ្នាំនេះ​។​

បើតាមCDC​​គម្រោងវិនិយោគ​នៅក្រៅតំបន់សេដ្ឋកិច្ចពិសេសរួមានគម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មសណ្ឋាគារផ្កាយ៥ ​ និងមជ្ឈមណ្ឌល ពាណិជ្ជកម្ម ​នៅ​ ខេត្តព្រះសីហនុ ក្នុងទុន វិនិយោគប្រមាណ ៥៧៤លានដុល្លារអាម៉េរិក ; គម្រោងវិនិយោគសាងសង់វារីអគ្គិសនីស្ទឹងមេទឹក អានុភាព ១៥០ MW តាមរូបភាព ​ (BOT) ​ស្ថិតនៅ​ ខេត្តកោះកុង ក្នុងទុនវិនិ យោគប្រមាណជាង ៤៤០លានដុល្លារអាម៉េរិក ​ ;គម្រោងវិនិយោគសាងសង់កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំងក្នុងខេត្តកំពង់ឆ្នាំង ក្នុងទុនវិនិយោគ ប្រមាណជាង ១០៨លានដុល្លារអាម៉េរិក ​;គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ ​នៅ​ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណជាង ១០៧លានដុល្លារ អាម៉េរិក ​;គម្រោងវិនិយោគអភិវឌ្ឍស្ថានីយអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ អានុភាព ៦០មេហ្គាវ៉ាត់ ជាមួយប្រព័ន្ធផ្ទុកថាមពលអគ្គិសនីខេត្តកំពង់ឆ្នាំង មានទុនវិនិយោគប្រមាណជាង ៦៥លានដុល្លារអាម៉េរិក ​;គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ ​នៅ​ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៣០លានដុល្លារ​;គម្រោងវិនិយោគបង្កើតរោងចក្រផលិតអំពូលភ្លើង អំពូលលម្អ ដើមណូអែល គ្រឿងបង្គំ ដើមណូអែល និងសម្ភារៈបរិក្ខារតុបតែងដើមណូអែលគ្រប់ប្រភេទ ​នៅ​ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ២២លានដុល្លារអាម៉េរិក ​; និងគម្រោងវិនិយោគសាងសង់សួនកម្សាន្តបែបទំនើប ​នៅឃុំកោះស្តេច ​ ខេត្តកោះកុង ក្នុងទុនវិនិយោគប្រមាណ១៤លានដុល្លារអាម៉េរិក ​។

ជាមួយគ្នានេះដែរសម្រាប់គម្រោងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន៨គម្រោងរួមមានគម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគផលិតសម្បកកង់រថយន្ត ​ នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ ជាន ពុ ចាយ នៅខេត្តស្វាយរៀង លើកទី១ ក្នុងទុនវិនិយោគ បន្ថែមប្រមាណជាង ២១២លានដុល្លារអាម៉េរិក ​ និងលើកទី២ ក្នុងទុនវិនិយោគបន្ថែមប្រមាណជាង ១០៥លានដុល្លារអាម៉េរិក; ​គម្រោងវិនិយោគកែច្នៃអាលុយមីញ៉ូម  នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះ សីហនុ   ក្នុងទុនវិនិយោគ ៦០លានដុល្លារអាម៉េរិក; គម្រោងវិនិយោគផលិតបន្ទះហ្វាំងគ្រប់ប្រភេទ  នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន នៅខេត្តស្វាយរៀង ក្នុងទុនវិនិយោគ ៣០លានដុល្លារអាម៉េរិក; គម្រោងវិនិយោគកែច្នៃអាលុយមីញ៉ូម  នៅតំបន់សេដ្ឋកិច្ចពិសេស ជាំង ស៊ូ   នៅខេត្តកំពង់ចាម ក្នុងទុនវិនិយោគ ២៥លានដុល្លារអាម៉េរិក; គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅខេត្តកំពង់ឆ្នាំង ក្នុងទុនវិនិយោគ១៦៨លានដុល្លារអាម៉េរិក;  គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសដែលមានទីតាំងស្ថិតនៅខេត្តស្វាយរៀង ក្នុងទុនវិនិយោគ ៧៥លានដុល្លារអាម៉េរិក;  គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសដែលមានទីតាំងស្ថិតនៅខេត្តកណ្តាល ក្នុងទុនវិនិយោគ ប្រមាណជាង ៣២លានដុល្លារអាម៉េរិក ;និង គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសដែលមានទីតាំងស្ថិតនៅខេត្តព្រះសីហនុ ក្នុងទុនវិនិយោគ ១៩លានដុល្លារអាម៉េរិក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម