Connect with us

ព័ត៌មានអន្ដរជាតិ

Sarkozy​ ក្លាយ​ជា​អតីត​ប្រធានាធិបតី​បារាំង​ដំបូង​ ត្រូវ​បាន​កាត់​ទោស​ជាប់​ពន្ធនាគារ​

បានផុស

នៅ

អតីត​ប្រធានាធិបតី​បារាំង​លោក Nicolas Sarkozy ត្រូវ​បាន​កាត់​ទោស​ឲ្យ​​ជាប់​ពន្ធនាគារ៣​ឆ្នាំ ក្នុង​នោះ​​២​ឆ្នាំ​ត្រូវព្យូរ ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ។

លោក​ត្រូវ​បាន​ផ្ទន្ទាទោស​ពី​បទ​សូកប៉ាន់​ចៅ​ក្រម​ម្នាក់​នៅ​ឆ្នាំ​២០១៤ បន្ទាប់​ពី​លោក​បាន​ចាក់​ចេញ​ពី​អំណាច ដោយ​បាន​សន្យា​ផ្តល់​ការងារ​ដ៏​ល្អ​មួយ​ជា​ថ្នូរ​នឹង​ព័ត៌មាន​​ដាច់​ដោយ​ឡែក​មួយ។

លោក Sarkozy
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Sarkozy អាយុ​៦៦​ឆ្នាំ ជា​អតីត​ប្រធានាធិបតី​បារាំង​ដំបូង​គេ​ដែល​ត្រូវ​បាន​កាត់​ទោសឲ្យ​ជាប់​ពន្ធនាគារ។ ទោះ​ជា​យ៉ាង​ណា​ មេធាវី​របស់​លោក​បាន​​បញ្ជាក់​ថា គាត់​នឹង​ប្តឹងឧទ្ទរណ៍។

លោក Sarkozy នឹង​បន្ត​មាន​សេរីភាព​ក្នុង​កំឡុងពេល​ដំណើរ​ការ​ដែល​អាច​ចំណាយ​ច្រើន​ឆ្នាំ។

នៅ​ក្នុង​ការ​សម្រេច ចៅ​ក្រម Judge Christine Mée បាន​និយាយ​ថា អ្នក​នយោបាយ​អភិរក្សរូប​នេះ​​ដឹង​នូវ​អ្វី​ដែល​គាត់​បាន​ធ្វើ​ខុស។ ទង្វើ​របស់​គាត់ និង​មេធាវី​របស់​គាត់​ទាំង​នោះ​​បាន​ធ្វើ​ឲ្យប៉ះ​ពាល់​ដ៏​អាក្រក់​ដល់​កេរ្តិ៍​ឈ្មោះ​យុត្តិធម៍។

ឧក្រិដ្ឋ​នោះ​ត្រូវ​បាន​បញ្ជាក់ថា ​ការ​ជះ​ឥទ្ធិពល និង​រំលោភ​បំពាន​ទៅ​លើ​ការ​សម្ងាត់វិជ្ជាជីវៈ។ វាជា​សញ្ញា​សំគាល់ផ្លូវ​ច្បាប់​​ក្រោយ​សង្គ្រាម។ គំរូ​​មុន​មួយ​​គឺ​ការ​កាត់​ទោស​​លោក Jacques Chirac ដែល​បាន​ជាប់​ពន្ធនាគារ​២​ឆ្នាំ​កាល​ពី​ឆ្នាំ​២០១១​សម្រាប់​ការ​រៀប​ចំការងារ​ក្លែង​ក្លាយនៅ​សាលា​ក្រុងបារីស​សម្រាប់​សម្ព័ន្ធ​មិត្ត​ដែល​ពេល​នោះ​លោក​កាន់​តំណែង​ជា​អភិបាល​ក្រុង។ លោក Chirac ក៏​ធ្លាប់​ជា​ប្រធានាធិបតី​បារាំង​ពី​ឆ្នាំ​១៩៩៥​ដល់​២០០៧ ដែល​បន្ទាប់​មកលោក Sarkozy បាន​កាន់​​អំណាច​បន្ត។

ប្រសិន​បើការ​ប្តឹង​ឧទ្ធរណ៍​របស់​លោក  Sarkozy មិន​បាន​ជោគជ័យ​ទេ​នោះ លោក​ត្រូវ​ទទួល​ទោស​មួយ​ឆ្នាំ​​ដោយ​ស្នាក់​នៅ​ក្នុង​ផ្ទះ​ដែល​ត្រូវ​ដាក់​ស្លាក​ថា «ពន្ធនាគារ» ជា​ជាង​ទៅ​នៅ​ក្នុង​គុក។

ភរិយា​របស់​លោក​ជា​តារា​ចម្រៀង និង​តារាម៉ូដែល Carla Bruni បាន​ចាត់​ទុក​ករណី​នេះ​ថា​ជា​ ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដោយឥត​ន័យ និង​ថា ការ​ប្រយុទ្ធ​ប្រឆាំង​នៅ​តែ​បន្ត ហើយ​ការ​ពិត​នឹង​កើត​មាន៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៤ វិនាទី មុន

រដ្ឋបាលខេត្តតាកែវ ចាប់ផ្តើមផ្តល់ពាក្យ និងទទួលពាក្យស្នើសុំប្រឡងចូលក្របខ័ណ្ឌមន្រ្តីពន្ធនាគារ

ព័ត៌មានអន្ដរជាតិ៥៣ វិនាទី មុន

ថៃ កំពុងភ័យថា បើតុលាការអន្តរជាតិមិនទទួលយកសំណុំរឿងទាហានខ្លួនជាន់មីនទេនោះ កម្ពុជាអាចវាយបកវិញ

កីឡា៤ នាទីutes មុន

កីឡាការិនី យ៉ុន យ៉ើន បង្កើត​ប្រវត្តិផ្ទាល់​ខ្លួនទៅ​លេង​​ប្រទេស​ទី​៣​ក្នុង​អាជីព

ព័ត៌មានជាតិ៨ នាទីutes មុន

ជាស្រ្តីមេមាយ ចាប់អាជីពរត់ទូកដរដើម្បីរកថវិកាផ្គត់ផ្គង់ម្តាយចាស់ជរា និងកូនឱ្យបានរៀនខ្ពស់

ព័ត៌មានជាតិ៣១ នាទីutes មុន

ជម្លោះព្រំដែន៖ រដ្ឋមន្ត្រីព័ត៌មានកម្ពុជា ឱ្យសារព័ត៌មានថៃគោរពក្រមសីលធម៌ កុំបំប៉ោងព័ត៌មាន កុំធ្វើយុទ្ធសាស្ត្រទុច្ចរិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ ក្រពុលមុខ រឿង​ចៅអធិការ​វត្តនិងស្រីស្នេហ៍​ ទើបពន្លឿន​ការ​ស៊ើបអង្កេត​ កុំឲ្យកាន់តែអាម៉ាស់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

ទាហានថៃជាន់មីន
អត្ថាធិប្បាយ២ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម