Connect with us

ព័ត៌មានអន្ដរជាតិ

គ្រូសាសនាកេនយ៉ា ដែលបំភ័យប្រជាជនអំពីថ្ងៃរលាយផែនដី រងការចោទប្រកាន់ពីបទភេរវកម្ម

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ RT កាលពីថ្ងៃអង្គារទី៩ខែកក្កដា, មេដឹកនាំសាសនាកេនយ៉ា លោក Paul Mackenzie ដែលបំផុសបំផុលនិងបំភ័យប្រជាជនអំពីថ្ងៃរលាយផែនដី បានឡើងសវនាការហើយ លើបទចោទប្រកាន់ប្រព្រឹត្តអំពើភេរវកម្ម ពាក់ព័ន្ធការស្លាប់អ្នកជឿគាត់ស៊ប់ ជាង៤៣០នាក់​ នៅក្នុងតំបន់ព្រៃក្បែរព្រះវិហាររបស់គាត់។

(រូបថត៖ Nation Media Group)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើសពីនេះ គាត់ក៏រងការចោទប្រកាន់ពីបទឃាតកម្ម ចាប់ពង្រត់ ធ្វើទារុណកម្មលើកុមារ និងអំពើឃោរឃៅនៅក្នុងករណីដាច់ដោយឡែកពីគ្នា ផងដែរ។

លោក Mackenzie បានបង្ហាញខ្លួននៅក្នុងតុលាការក្រុង Mombasa ជាមួយភរិយា និងសហចុងចោទចំនួន៩៣នាក់ទៀត សរុបទាំងអស់ ពួកគេមានគ្នា៩៥នាក់។

(រូបថត៖ AP)

រម្លឹកទៅសវនាការកាលពីខែមករា លោក Mackenzie និងសហចុងចោទរបស់គាត់ មិនបានសារភាពទោសកំហុសអ្វីឡើយចំពោះការចោទប្រកាន់ពីបទភេរវកម្ម ត្បិតគាត់បានណែនាំអ្នកមានជំនឿ ឲ្យបង្អត់អាហារដល់ស្លាប់ ដើម្បីទៅជួបព្រះយេស៊ូវគ្រិស្ត មុនពេលពិភពលោក រលាយក៏ដោយ។

យ៉ាងណាក្តី ការធ្វើកោសល្យវិច័យបង្ហាញថា អ្នកខ្លះស្លាប់បែរជាស្លាប់ដោយសារការច្របាច់ក ឬថប់ដង្ហើមទៅវិញ។

(រូបថត៖ AP)

គាត់ត្រូវបានចាប់ខ្លួនកាលពីខែមេសាឆ្នាំមុន បន្ទាប់ពីប៉ូលិស បើកប្រតិបត្តិការជួយសង្គ្រោះបានមនុស្ស១៥នាក់ ដែលមានសភាពស្លេកស្លាំងនៅក្នុងព្រះវិហារ ហើយរកឃើញសាកសពកប់ក្នុងផ្នូររាក់ៗ នៅតំបន់ព្រៃ Shakahola ក្បែរឆ្នេរសមុទ្រ Kilifi។

មិនត្រឹមប៉ុណ្ណឹង លោក Mackenzie ត្រូវគេចោទប្រកាន់ថា បានបង្ខំអ្នកមានជំនឿលើគាត់ឲ្យបំផ្លាញឯកសារអត្តសញ្ញាណរបស់ពួកគេ ហើយហាមឃាត់មិនឲ្យប្រាស្រ័យទាក់ទងជាមួយនរណាម្នាក់នៅខាងក្រៅសហគមន៍ផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ជនជាតិកេនយ៉ា ជាង២០០នាក់ បង្អត់អាហារដល់ស្លាប់ ព្រោះជឿគេថា នឹងបានឡើងឋានសួគ៌ មុនពិភពលោករលាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម