ព័ត៌មានជាតិ
អនុប្រធានរដ្ឋសភាឡាវសរសើរការរីកចម្រើនខេត្តព្រះសីហនុ និងណែនាំពលរដ្ឋខ្លួនឱ្យមក លេង កម្សាន្តឱ្យបានច្រើន
អនុប្រធានរដ្ឋសភាឡាវ និងជាប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា លោក ខាំបៃ ដាំឡាត់ បានថ្លែងថា លោកនឹងធ្វើការផ្សព្វផ្សាយ និងណែនាំបន្ថែមទៀតដល់ប្រជាពលរដ្ឋឡាវ ឲ្យ មកដើរលេងកម្សាន្ត នៅខេត្តព្រះសីហនុ បន្ទាប់ពីលោកមើលឃើញថា ខេត្ត ដែល ជាប់ នឹង ដែន សមុទ្រ របស់កម្ពុជាមួយនេះមានសក្តានុពលទេសចរណ៍ច្រើន មានសុវត្ថិភាព និងសណ្តាប់ធ្នាប់ ល្អប្រសើរ ផងដែរ។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍BTV ក្រោយបញ្ចប់ទស្សនកិច្ចនៅរាជធានីភ្នំពេញ និង ខេត្តព្រះសីហនុ រយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ លោកខាំបៃ ដាំឡាត់ បាន លើកឡើងថា ឯកឧត្តមពិតមាន មោទនភាព យ៉ាង ខ្លាំង ដែល បាន មក លេង កម្សាន្ត នៅខេត្តព្រះសីហនុ ដែលជា ខេត្តមួយសម្បូរបែបខាងសក្តានុពលទេសចរណ៍ មានភាព រីក ចម្រើន ខ្លាំង ទាំងអគារខ្ពស់ៗ ហេដ្ឋារចនាសម្ព័ន្ធ និងអ្នកវិនិយោគិនបរទេសជាច្រើន ដែលធ្វើឲ្យ មាន ការ ទាក់ទាញយ៉ាងខ្លាំងសម្រាប់ប្រជាជនឡាវ ដូច្នេះលោក នឹងខិតខំធ្វើការ ណែនាំដល់ ប្រជាជន ឡាវ ណាដែលមានលទ្ធភាពឲ្យពួកគេមកលេខកម្សាន្តនៅខេត្តនេះ ឱ្យបានញឹកញាប់ និង ធ្វើការសិក្សាដើម្បីធ្វើការរកស៊ីផងដែរ។

លោកខាំបៃ ដាំឡាត់ ក៏ បាន លើក ឡើង ផង ដែរថា ប្រជាជនកម្ពុជាពិតជាមានសំណាង ដែលបានរស់នៅក្រោមម្លប់សន្តិភាព និងមាន ការ អភិវឌ្ឍ រីក ចម្រើនជាបន្តបន្ទាប់ ខណៈភាពរីកចម្រើន ទាំងនេះ គឺ បាន កើត ចេញ ពី ប្រទេស មាន សុខសន្តិភាព និងស្ថិរភាពនយោបាយ ដូច្នេះក្នុងនាមលោកជាអ្នកជិតខាងដ៏ល្អជាមួយកម្ពុជា លោករំពឹងថា ភាពរីកចម្រើនទាំងនេះនឹងកើតមាន ឡើងនៅប្រទេសកម្ពុជា ជារៀងរហូត។ មួយ វិញទៀតលោករំពឹងថា ប្រជាជនកម្ពុជា និងប្រជាជនឡាវកាន់ ស្គាល់គ្នា និងស្រលាញ់ គ្នា ជិត ស្និទ្ធ បន្ថែមទៀតតាមរយៈកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និង តាមរយៈ សមាគម មិត្តភាពកម្ពុជា-ឡាវ និងឡាវ-កម្ពុជានោះ។

សូមបញ្ជាក់ថា លោកខាំបៃ ដាំឡាត់ បានបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេលប្រាំថ្ងៃ គឺ ចាប់ ពីថ្ងៃទី៨ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ តបតាមការ អញ្ជើញ របស់ ប្រធាន សមាគម មិត្តភាព កម្ពុជា-ឡាវ។ ក្នុង ដំណើរទស្សនកិច្ចនេះលោកបានជួបពិភាក្សាការងារជាមួយលោក នាង ផាត ប្រធានសមាគមមិត្តភាពកម្ពុជា -ឡាវ និងមន្ត្រីកម្ពុជាមួយចំនួនទៀត។ ក្រៅពីកិច្ច ជំនួប ជា មួយ មន្ត្រីកម្ពុជាលោកបានធ្វើទស្សនកិច្ចនៅសារមន្ទីរជាតិកម្ពុជា ទស្សនកិច្ចនៅវិមាន ឈ្នះ ឈ្នះ និងធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុជាដើម៕




-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


