បច្ចេកវិទ្យា
វីតាល់ឧបត្ថម្ភដល់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាដើម្បីចូលរួមការប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិលើកទី១១ ឆ្នាំ ២០២៤
ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានឧបត្ថម្ភដល់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដើម្បីបញ្ចូនសិស្ស និស្សិតដែលមានសមត្ថភាពឱ្យចូលរួមប្រកួតប្រជែងក្នុង កម្មវិធីការប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិលើកទី ១១ ឆ្នាំ ២០២៤ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០២៤ នៅសាលដំរីពហុកីឡដ្ឋានជាតិមរតកតេជោ។

ការប្រកួតលើកនេះមានសកលវិទ្យាល័យចំនួន ៥ បានបញ្ជូនបេក្ខភាពសរុបចំនួន ៩ ក្រុមឱ្យចូលរួមប្រកួតប្រជែងក្នុងកម្មវិធីការប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិ ក្នុងឆ្នាំ ២០២៤ ក្រោមវិញ្ញាសារ រ៉ូបូត(ស្ទូងស្រូវ) ដាំបង្គោល និង (ប្រមូលផលស្រូវ) ចាប់បាល់ចូលកន្រ្តក។ ក្នុងនោះផងដែរ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាក៏បានបញ្ជូនបេក្ខជនចំនួន ២ ក្រុមក្រោមការសហការឧបត្ថម្ភពីក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) ដើម្បីជាការរួមចំណែកលើកទឹកចិត្តសិស្សនិស្សិត ឱ្យបន្តបណ្តុះនូវគំនិតនវានុវត្តន៍ បែបវិទ្យាសាស្រ្តថ្មីៗឱ្យកាន់តែច្រើន និង កាន់តែអភិវឌ្ឍន៍ សម្រាប់សង្គមជាតិទាំងមូលនាថ្ងៃអនាគត។
កម្មវិធីការប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិលើកទី១១ ឆ្នាំ ២០២៤ នាឆ្នាំនេះជាឱកាសដ៏ល្អសម្រាប់ សិស្ស និស្សិតសាកលវិទ្យាល័យដែលមានសមត្ថភាពក្នុងការបង្កើតនិងកែច្នៃ រ៉ូបូត បែបវិទ្យាសាស្រ្ត បានបញ្ចេញស្នាដៃដែលពួកគេបានខិតខំស្រាវជ្រាវទៅកាន់សាធារណៈជន ពិសេសអាចយកស្នាដៃកូនខ្មែរទៅដាក់បង្ហាញនិងប្រកួតប្រជែងនៅថ្នាក់អន្តរជាតិនាពេលខាងមុខថែមទៀតផង។


យ៉ាងណាមិញ វីតាល់តែងតែចូលរួមជាចំណែកក្នុងការឧបត្ថម្ភទៅកាន់សង្គមជាតិជាច្រើនទម្រង់ និង ច្រើនរូបភាព ពិសេសគឺតែងតែគិតគូរ និង លើកទឹកចិត្តទៅកាន់ យុវជនជំនាន់ក្រោយឱ្យបន្តស្វែងរកនូវគំនិតថ្មីៗ ដែលអាចជាប្រយោជន៍សម្រាប់ខ្លួនឯង គ្រួសារ និង សង្គមជាតិទាំងមូល។ គួរឱ្យកត់សម្គាល់ផងដែរថា វីតាល់ជាក្រុមហ៊ុនទឹកពិសាក្នុងស្រុកទទួលបានការគាំទ្រពេញនិយមខ្លាំងពីសំណាក់ប្រជាជនកម្ពុជាទាំងគុណភាព និងស្តង់ដារអន្តរជាតិដែលទទួលបានមេដាយមាសគុណភាពពិភពលោកពីស្ថាប័ន Monde Selection កាលពីឆ្នាំ២០២៣កន្លងទៅនេះ៕




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


