Connect with us

សុខភាព

អគារចុះឈ្មោះនិងបន្ទប់រង់ចាំនៃមជ្ឈមណ្ឌលជាតិផ្ដល់ឈាម” សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមជំនួយឧបត្ថម្ភពីមូលនិធិ ២៥រៀល វីតាល់

បានផុស

នៅ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ឧសភាឆ្នាំ២០២៤ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានប្រារព្ធពិធីប្រគល់ទទួល និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគារចុះឈ្មោះ និងបន្ទប់រង់ចាំបរិច្ចាគឈាម” ដែលជាគម្រោងឧបត្ថម្ភគាំទ្ររបស់មូលនិធិ២៥រៀល ជូនមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ក្រោមវត្តមាននៃការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់ ឯកឧត្តម វេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល និងលោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុនវីតាល់ រួមជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ នៃមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ក្រុមគ្រូពេទ្យ បុគ្គលិក វីតាល់ សិស្សានុសិស្ស និងសប្បុរសជន ប្រមាណ ២០០នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជា ម៉េងគួង ប្រធានផ្នែកទំនាក់ទំនងទីផ្សារ នៃក្រុមហ៊ុនវ័នហ្វ្រេតធើនីធីបានឱ្យដឹងថា អគារចុះឈ្មោះ និងបន្ទប់រង់ចាំ នៅក្នុងមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដែលបានសម្ពោធដាក់ឱ្យប្រើប្រាសនេះពេលនេះ គឺជាគម្រោងជំនួយឧបត្ថម្ភរបស់មូលនិធិ ២៥រៀល វីតាល់ ក្នុងការជួយសម្រួលដល់ការចង្អៀតណែននៃកន្លែងចុះឈ្មោះ និងបន្ទប់រងចាំចាស់ របស់មជ្ឍមណ្ឌល ដោយប្តូរមកជាបន្ទប់ដាច់ដោយឡែត ប្រកបដោយផាសុខភាព និងចូលរួមកាត់បន្ថយការកក់ស្ទះ នៃការរងចាំ បានកាន់តែប្រសើរឡើងមួយកម្រិតទៀតជូនដល់សប្បុរសជនដែលអញ្ជើញមកបរិច្ចាគឈាមដោយស្ម័គ្រចិត្តនៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាម។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានមានប្រសាសន៍ថា ការចូលរួមរបស់ឧបត្ថម្ភគាំទ្ររបស់មូលនិធិ២៥រៀល វីតាល់ នេះពិតជាឆ្លើយតបនឹងតម្រូវការជាក់ស្តែង របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងការចង់បាននូវបន្ទប់ដាច់ដោយឡែកសម្រាប់ការរងចាំ និងកន្លែងចុះឈ្មោះរបស់ សប្បុរសជនដែលអញ្ជើញមកបរិច្ចាគឈាម អគារនេះពិតជាជួយសម្រួលបានច្រើនដល់ប្រតិបត្តិការប្រចាំថ្ងៃរបស់មជ្ឈមណ្ឌល ក្នុងការទទួលស្វាគមន៍អ្នកអញ្ជើញមកបរិច្ចាគឈាម បានទូលាយជាងមុន មានផាសុខភាព និងដាច់ដោយឡែកទៅនឹងកន្លែងបរិច្ចាគឈាមតែម្តង ។ បន្ថែមពីនេះលោកប្រធាន ក៏បានថ្លែងអំណរគុណដល់ វីតាល់ ដែលបានបន្តចូលរួមគាំទ្រ និងបំពេញបន្ថែមជានិច្ចនូវរាល់ តម្រូវការចាំបាច់ និងការស្នើសុំរបស់មជ្ឍមណ្ឌលជាតិផ្តល់ឈាមប្រមាណជាង១០ឆ្នាំរួចមកហើយ។

លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានមានប្រសាសន៍ថា ដោយមើលឃើញពីភាពចាំបាច់ ក្នុងការឆ្លើយតបទៅនឹងចំនួនកើនឡើងនៃអ្នកបរិច្ចាគឈាមផ្ទាល់ នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម វីតាល់ និងមូលនិធិ២៥រៀល បានឯកភាពជាមួយសំណើរ របស់មជ្ឈមណ្ឌល ក្នុងការផ្តល់ជំនួយឧបត្ថម្ភគាំទ្រ ដល់ការរៀបចំអគារចុះឈ្មោះ និងបន្ទប់រង់ចាំដ៏ថ្មីស្រឡាង ជាមួយបរិក្ខារប្រើប្រាស់ជាច្រើន ដើម្បីបង្កើនប្រសិទ្ធភាពសេវាកម្មរបស់មជ្ឈមណ្ឌលកាន់តែល្អប្រសើរ ជាមួយក្តីសង្ឍឹមជឿជាក់ថា អគារចុះឈ្មោះ និងបន្ទប់រង់ចាំ នេះនឹងទទួលស្វាគមន៍យ៉ាងកក់ក្ដៅប្រកបដោយផាសុកភាពដល់អ្នកបរិច្ចាគឈាម និងចូលរួមកាត់បន្ថយការកក់ស្ទះ នៃការរងចាំ បានកាន់តែប្រសើរឡើងមួយកម្រិតទៀត ។

ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល បានសម្តែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះការឧបត្ថម្ភគាំទ្ររបស់មូលនិធិ២៥រៀល វីតាល់ ក្នុងការចូលរួមរៀបចំ អគារចុះឈ្មោះ និងកន្លែងរង់ចាំថ្មីមួយសម្រាប់ជាប្រយោជន៍ ដល់សាធារណៈជនដែលអញ្ជើញមកមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដែលនេះជាកាយវិការ និងគម្រូដ៏ល្អ ដែលវីតាល់ ជាវិស័យឯកជនបានចូលរួមជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការពង្រឹងនូវគុណភាពសេវាសុខាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសើរឡើង។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមក៏បានអំពាវនាវដល់សាធារណៈជន ក្រុមហ៊ុន សហគ្រាស ស្ថាប័នរដ្ឋ និងឯកជន សូមបន្តចូលរួមរៀបចំកម្មវិធីផ្ដល់ឈាមនៅតាមទីតាំងរបស់ខ្លួន ឬ អញ្ជើញមកទីនេះឱ្យបានយ៉ាងតិចម្តងដើម្បីទាំងអស់ជាចំណែកនៃការចូលរួមបំពេញបន្ថែមនូវសន្និធិឈាមសុវត្ថិភាព សម្រាប់ផ្តល់ជូនមន្ទីរពេទ្យក្នុងការសង្គ្រោះជីវិតអ្នកជំងឺដែលត្រូវការឈាមជាចាំបាច់។

គួរបញ្ជាក់ផងដែរថាសមទ្ធិផល អគារចុះឈ្មោះ និងបន្ទប់រង់ចាំ នៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលបន្ទប់ទាំងមូលបានរៀបចំឡើងដោយបំពាក់នូវបរិក្ខារទំនើប ម៉ាស៊ីនត្រជាក់ គ្រឿងសង្ហារឹម ផ្ទាំងការពារកម្តៅ ផ្ទាំងគំនូរ និងបដាផ្ដល់ព័ត៌មាននានា ប្រកបដោយសោភ័ណភាពជាមួយខ្លឹមសារអប់រំ អនុលោមតាមខ្លឹមសាររបស់ក្រសួងសុខាភិបាល នេះត្រូវបានរៀបចំឡើងដោយប្រើប្រាស់នូវកញ្ចប់ថវិការបស់មូលនិធិ២៥រៀល វីតាល់ ដែលជាការបរិច្ចាគកើតចេញពីទឹកចិត្តរបស់អ្នកប្រើប្រាស់វីតាល់ ដោយគ្រប់ដបៗ នៃទឹកពិសាវីតាល់ អតិថិជនអ្នកប្រើប្រាស់បានបរិច្ចាគប្រាក់ចំនួន២៥រៀល ចូលក្នុងមូលនិធិ ដោយថវិកាទាំងអស់នោះត្រូវបានយកមកប្រើប្រាស់សម្រាប់ការរៀបចំសកម្មភាព សង្គមនានារួមទាំងសកម្មភាពថ្ងៃនេះផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

កម្ពុជា-ចិន សន្យាលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការប្រឆាំងអំពើពុករលួយរវាងប្រទេសទាំងពីរ

សុខភាព២៥ នាទី មុន

គេងស្រាតរាល់យប់ នឹងទទួលបានគុណសម្បត្តិ ១០ យ៉ាងជូនដល់សុខភាព

សេចក្ដីជូនដំណឹង២៩ នាទី មុន

សេចក្ដីជូនដំណឹង ស្ដីពីការអញ្ជើញចូលរួមដេញថ្លៃផ្ដល់ការងារសិក្សាគម្រោងប្លង់ទិដ្ឋភាពរួមរបស់សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច

សេចក្ដីជូនដំណឹង២៩ នាទី មុន

សេចក្ដីជូនដំណឹង ស្ដីពីការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់កុំព្យូទ័រ និងបរិក្ខាព័ត៌មានវិទ្យា ឆ្នាំ ២០២៤

សេចក្ដីជូនដំណឹង២៩ នាទី មុន

សេចក្ដីជូនដំណឹង ស្ដីពីការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់សម្ភារការិយាល័យ ឆ្នាំ ២០២៤

KPT+២ ម៉ោង មុន

ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង

ព័ត៌មានជាតិ១៥ ម៉ោង មុន

ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ ៦០ ម៉ែត្រ​ ទៅព្រលានអន្តរជាតិតេជោ ប្រកាសបើកការដ្ឋាននៅ​ថ្ងៃ ១៧ មិថុនា​ នេះ

ព័ត៌មានជាតិ២២ ម៉ោង មុន

ណែនាំឲ្យស្គាល់ក្រុមហ៊ុន​អាកាសចរណ៍​ទាំង ៣១ ក្រុមហ៊ុន ​​មានជើង​ហោះហើរ​​ត្រង់​មក​ប្រទេស​កម្ពុជា

សេដ្ឋកិច្ច១៩ ម៉ោង មុន

ក្រុមហ៊ុនអាកាសចរណ៍ឡាវ​បញ្ឈប់ជើងហោះហើរ មកកម្ពុជា ​ក្រោយបើកដំណើរការរយៈពេលខ្លី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

រុស្ស៊ី ផ្លោង​មីស៊ីល​​១៧​គ្រាប់​ដាក់​អ៊ុយក្រែន ក្រោយ G7 ​យក​ទ្រព្យ​សម្ប​ត្តិ​បង្កក​ជួយ​ក្រុង​កៀវ

Sokha Hotels

ព័ត៌មានពេញនិយម