ព័ត៌មានជាតិ
មន្ត្រីជំនាញ អំពាវនាវពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ខណៈជំងឺនេះមានការកើនឡើង
មន្ត្រីជំនាញសុខាភិបាល បានធ្វើការអំពាវនាវឱ្យប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺគ្រុនឈាម ខណៈជំងឺនេះកំពុងមានការកើនឡើងគួរព្រួយបារម្ភ។

លោកវេជ្ជបណ្ឌិត លាង ឫទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃក្រសួងសុខាភិបាលបានឱ្យដឹងថា ក្នុងរយៈពេល ៦ ខែ ឆ្នាំ ២០២៤ នេះ ជំងឺគ្រុនឈាមបានកើនឡើងរហូតដល់ជាង ៦ ៧០០ ករណី កើនឡើងជាង ១៥% បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣ កន្លងទៅ ក្នុងនោះបណ្តាលឱ្យអ្នកជំងឺស្លាប់អស់មួយចំនួនតូច ដោយសារការបញ្ជូនមកមន្ទីរពេទ្យមានការយឺតយ៉ាវ។
លោកវេជ្ជបណ្ឌិត បានពន្យល់ថា ការកើនឡើងករណីជំងឺគ្រុនឈាម រហូតដល់ជាង ១៥% នេះ បណ្តាលមកពីឆ្នាំនេះជាឆ្នាំដែលដល់វដ្ដ នៃផ្ទុះជំងឺគ្រុនឈាមដែលតែងតែកើតឡើងចន្លោះ ៤ ទៅ ៥ ឆ្នាំម្តង ខណៈមានការផ្ទុះជំងឺគ្រុនឈាមច្រើនកាលពីឆ្នាំ ២០១៩។

លោកវេជ្ជបណ្ឌិត បានបន្តថា ទោះបីយ៉ាងណាមន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់បានខិតខំទប់ស្កាត់ ចាប់តាំងពីដើមឆ្នាំមកម្ល៉េះ និងបានថយចុះមួយកម្រិតហើយ ប៉ុន្តែមកដល់ខែកក្កដានេះ មានភ្លៀងធ្លាក់ច្រើនជំងឺគ្រុនឈាមបានហក់ឡើងវិញទៀត ពិសេសនៅខេត្តសៀមរាប ក្រចេះ ត្បូងឃ្មុំ និងកំពង់ចាម ជាដើម។
លោកវេជ្ជបណ្ឌិត សូមអំពាវនាវឱ្យពលរដ្ឋទូទាំងប្រទេសចូលរួម និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ តាមរយៈការសម្អាតជុំវិញផ្ទះ ឬកន្លែងប្តូរកង់ឡាន កុំឱ្យដក់ទឹក និងត្រូវបញ្ជូនអ្នកជំងឺដែលមានអាការក្តៅខ្លួនមកមន្ទីរពេទ្យរដ្ឋជាចាំបាច់ មិនត្រូវធ្វើការព្យាបាលជំងឺដោយខ្លួនឯង ឬជាមួយពេទ្យឯកជនដែលមិនមានជំនាញច្បាស់លាស់នោះទេ ព្រោះអាចធ្វើឱ្យកូនចៅលោកអ្នកស្លាប់បាត់បង់ជីវិតបាន។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ក្រសួងសុខាភិបាល ក៏ដូចមន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់ បាននិងកំពុងបន្តការយកចិត្តទុកដាក់ដោយប្រើប្រាស់នូវគ្រប់មធ្យោបាយ ជាពិសេសការត្រៀមចែកថ្នាំអាបែត ១៦០ តោន សេរ៉ូមជាង ៧ ម៉ឺនប្លោក ថ្នាំបាញ់ជាង ៦ ពាន់ដប និងឧបករណ៍ផ្សេងៗ ជាច្រើនទៀត ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាមឆ្នាំនេះ កុំឱ្យមានការផ្ទុះរាតត្បាតទ្រង់ទ្រាយធំ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


