ព័ត៌មានអន្ដរជាតិ
UN ៖ស្ត្រីនិងក្មេងស្រីហៃទីប្រឈមអំពើពាធាគួរឱ្យព្រួយបារម្ភនៅក្នុងជំរុំជនភៀសខ្លួន
អង្គការសហប្រជាជាតិបានឲ្យដឹងថា ស្ត្រីនិងក្មេងស្រីហៃទីកំពុងប្រឈមមុខនឹងអំពើពាធាគួរឱ្យព្រួយបារម្ភ រួមទាំងការគំរាមកំហែងចាប់រំលោភ នៅក្នុងជំរុំភៀសខ្លួនបណ្តោះអាសន្ន ដោយសារតែការកើនឡើងនៃអំពើបៀតបៀនរបស់ក្រុមក្មេងទំនើងនៅក្នុងប្រទេសនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន Al Jazeera នៅថ្ងៃទី ១៨ ខែ កក្កដា។

នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃពុធ អង្គការ UN Women បាននិយាយថា អំពើហិង្សាផ្អែកលើយេនឌ័របានឈានដល់កម្រិតគួរឱ្យព្រួយបារម្ភ ដោយមានការរំលោភបំពានលើស្ត្រី និងកុមារី និងជាពិសេសការរំលោភសេពសន្ថវៈ ដែលបានកើតឡើងនៅក្នុងជំរុំជនភៀសខ្លួនភាគច្រើន។ ស្របពេលជាមួយគ្នានេះ នៅក្នុងជំរុំក៏មានការខ្វះសម្ភារៈចាំបាច់ដូចជា ភ្លើងអគ្គិសនី និងសោសុវត្ថិភាពសម្រាប់ចាក់បន្ទប់គេង និងបង្គន់ ដែលបណ្ដាលឲ្យ ឱ្យស្ត្រី និងក្មេងស្រីប្រឈមមុខខ្ពស់នឹងអំពើហិង្សាផ្លូវភេទ។
ទន្ទឹមនោះជនភៀសខ្លួនហៃទីនៅទូទាំងជំរុំជនភៀសខ្លួនបណ្តោះអាសន្នចំនួនប្រាំមួយ បានប្រឈមខ្លាំងនូវការថែទាំសុខភាព ការអប់រំ និងសេវាកម្មផ្សេងៗទៀតដោយមានស្រ្តីនិងកុមារតិចតួចបំផុតទទួលបានជំនួយ ខណៈអ្នកផ្សេងទៀតមិនដែលទទួលបានជំនួយទាល់តែសោះ ចាប់តាំងពីពួកគេមកដល់ជុំរំភៀសខ្លួន។ លើសពីនេះ ភាពអសន្តិសុខ និងភាពឃោរឃៅ រួមទាំងអំពើហឹង្សាផ្លូវភេទ ដែលស្ត្រីកំពុងប្រឈមមុខក្រោមកណ្ដាប់ដៃរបស់ក្រុមក្មេងទំនើងនៅប្រទេសហៃទី គឺមិនធ្លាប់មានពីមុនមកនោះទេ។

គួរបញ្ជាក់ថា ប្រទេសហៃទីដែលស្ថិតនៅតំបន់ការ៉ាប៊ីន បានធូរស្រាលពីអំពើហិង្សាជាច្រើនឆ្នាំ ខណៈដែលក្រុមប្រដាប់អាវុធជាញឹកញាប់មានទំនាក់ទំនងជាមួយមេដឹកនាំនយោបាយ និងធុរកិច្ចរបស់ប្រទេសបានប្រជែងដណ្តើមឥទ្ធិពល និងការគ្រប់គ្រងទឹកដី។ ប៉ុន្តែការកើនឡើងនៃការវាយប្រហារដោយហិង្សានៅទូទាំងរដ្ឋធានី Port-au-Prince កាលពីចុងខែកុម្ភៈ បានជំរុញឱ្យមានការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រីហៃទី ការបង្កើតក្រុមប្រឹក្សាប្រធានាធិបតីអន្តរកាល និងការដាក់ពង្រាយប៉ូលិសកេនយ៉ា។
យោងតាមអង្គការសហប្រជាជាតិ ប្រជាជនហៃទីជាង ៥៧៨,០០នាក់ត្រូវបានផ្លាស់ទីលំនៅដោយសារអំពើពាធា ហើយជាងពាក់កណ្តាលនៃតួលេខនោះគឺជាស្ត្រី និងកុមារី។ ទោះបីជាមានវត្តមានប៉ូលិសកេនយ៉ាចំនួន ៤០០នាក់នៅក្នុងប្រទេសក៏ដោយ ក៏ស្ថានភាពសន្តិសុខនៅតែរង្គោះរង្គើ ហើយប្រជាជនហៃទីបានផ្លាស់ទីលំនៅត្រូវបានបង្ខំឱ្យរស់នៅក្នុងស្ថានភាពដ៏លំបាក ខណៈដែលពួកគេរង់ចាំការត្រឡប់ទៅផ្ទះរបស់ពួកគេវិញដោយសុវត្ថិភាព៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


